ភាគទី១៤:ពួកគេស្និតស្នាលគ្នា?

1.1K 158 4
                                    


ទម្រាំតែថេយ៉ុងអស់ចិត្តឈប់ចង់ដើរលេងពេលនេះក៏ងងឹតហើយដែរ។ដើរលេងតាំងពីព្រឹកដល់យប់តែម្ដងហើយ។ថេយ៉ុងវិញកំពុងញុាំការ៉េមយ៉ាងមានក្ដីសុខដើរតាមផ្លូវជាមួយជុងហ្គុកដោយនាយដើរបណ្តើរកង់

"លោកញុាំទេ?"មិនដឹងជាសំណួរទីប៉ុន្មានហើយទេដែលនាយតូចសួរនាយតែនាយមិនតបឬក៏ងក់ក្បាលអ្វីសោះនាយកើតអ្វីហ្នឹង?

"អ៎េ!!លោកទៅណា?"ជុងហ្គុកមិនតបរួចដាក់កង់អោយស្រួលនាយក៏ដើរទៅមុខឯថេយ៉ុងវិញសួរហើយក៏រត់តាមនាយទៅតាមពិតនាយចូលMartដើម្បីទិញរបស់ដែលនាយចង់ទិញ។ពេលទិញហើយនាយក៏ដើរចេញមកវិញថេយ៉ុងអាការ៉េមញុាំមិនទាន់អស់ផងទិញនំថែមទៀតពិតជាល្មោភញុាំមែន។បន្ទាប់ពីទិញរួចគេក៏រត់ទៅកន្លែងកង់វិញឃើញជុងហ្គុកឈរផឹកទឹកក្រហមៗនោះគេដូចជាញញើតនាយតិចៗដែរ

"ហេតុអីលោកចូលចិត្តវាម្ល៉េះ?"ថេយ៉ុងប្រមូលភាពក្លាហានដកដង្ហើមធំហើយទើបសួរនាយ

"វាជំនួយកម្លាំង បានហើយនេះក៏យប់ណាស់ដែរប្រញាប់ទៅផ្ទះទៅ"ជុងហ្គុកតបនាយតូចហើយក៏ស្តីទៅកាន់នាយតូចទាំងបារម្ភតែថេយ៉ុងស្តាប់ដូចជាដេញទៅវិញ។ដោយសារតែសម្តីនាយនិយាយទៅរាបស្មើរបូកជាមួយទឹកមុខដូចគ្មានបារម្ភអីសោះទើបធ្វើអោយថេយ៉ុងអន់ចិត្ត

"ហឹស!!"ថេយ៉ុងពេបមាត់ទាញកង់ជិះទៅប្រុយរកតែជុងហ្គុកលាមិនទាន់ពួកគេទាំងពីរកើតអ្វីនិង?តាំងពីថ្ងៃជុងហ្គុកមិនតបមិននិយាយអ្វីសោះដល់យប់ទើបនិយាយហើយក៏ជាជម្លោះទៅវិញនាយអាចមើលដឹងថាថេយ៉ុងកំពុងអន់ចិត្ត

ជុងហ្គុកមិនបានគិតច្រើនក៏ទៅផ្ទះរបស់នាយវិញប្រញាប់ងូតទឹកសម្រាកស្អែកត្រូវចូលរៀនវិញផង។ងាកមកមើលថេយ៉ុងមកផ្ទះវិញរអ៊ូតាំងពីតាមផ្លូវរហូតដល់បន្ទប់លោកយាយលោកតាសួរក៏មិនព្រមឆ្លើយមកពីដើរលេងក៏មុខក្រញ៉ូវមើលមិនយល់

"ចាំមើលទៅខ្ញុំនឹងមិនមិននិយាយរកលោកនោះទេ!ឆឹស"ថេយ៉ុងអង្គុយលើពូកក្រពាត់ដៃខាំមាត់និយាយតែឯង

#ព្រឹកថ្ងៃថ្មី

ថ្ងៃនេះជាថ្ងៃដែលគ្រប់គ្នាត្រូវមករៀនធម្មតាសិស្សគ្រប់គ្នាចូលក្នុងថ្នាក់រៀនធម្មតាតែថេយ៉ុងមិនមាត់ករកជុងហ្គុកតាំងពីមកដល់ម្ល៉េះគេនិយាយបែបណាគឺបែបនិងហើយចាំតែមើលទៅបើនាយមិនមកនិយាយលួងគេឬក៏និយាយរកគេមុនទេនោះគេឈប់និយាយរកនាយរហូត។

🔞🧛ជំពាក់ស្នេហ៏Devil🧛🔞Where stories live. Discover now