ភាគទី២៥:គូរព្រង

936 117 1
                                    


      ជុងហ្គុកកាន់ដៃថេយ៉ុងជាប់មិនខ្វល់កែវភ្នែកជាច្រើនគូរដែលសម្លឹងមកពួកគេទេនាយធ្វើដូចជានៅតែពីរនាក់យ៉ាងចឹងឯថេយ៉ុងពិតជាចង់បេះដៃនាយចេញណាស់តែនាយមិនព្រមមានតែកាន់រឹតបន្ថែម។អាណាយ៉ាឃើញហើយកាន់តែខឹងចង់តែហក់ទៅវាយរាងតូចភ្លាមៗទេហេតុអីប្រហើនហ៊ានកាន់ដៃជាមួយជុងហ្គុក?គេមិនដែលទាំងបាននាយប៉ះផងមិចក៏អាក្មេងនោះ
បានកាន់ដៃជាមួយនឹងនាយ?!គេមិនសុខចិត្ត

    "បានហើយលែងដៃទៅគេមើលមកច្រើនណាស់"ថេយ៉ុងចាប់នាយអោយឈប់មុននឹងនិយាយជាមួយគ្នាគេអៀនហើយខ្មាស់គេណាស់ដឹងទេ?គេមើលមកខ្លួនដូចជាអ្នកទីបីយ៉ាងចឹង

   "មើលមកទៅយ៉ាងមិច?ពួកយើងគ្រាន់តែដើរកាន់ដៃគ្នាតើមានអីទាស់ខុស?"ជុងហ្គុកជ្រួញចិញ្ចើមហេតុអីចាំបាច់ខ្វល់ជាមួយពួកគេដែរ?
នាយធ្វើអោយឃើញតើមិនបានលួចលាក់ប៉ាគេក៏ដឹងដែរទៅខ្វល់អីចង់បើកបង្ហាញក៏បាន

   "គឺ....ខ្មាស់គេមើលទៅពួកគេមិនពេញចិត្តទេលែងដៃអូនទៅ"ថេយ៉ុងនិយាយតិចៗអោនមុខចុះ

  "អូនទៅខ្វល់ធ្វើអី?គេគិតយ៉ាងមិចជារឿងរបស់គេតោះ"នាយនិយាយឮៗហើយដើរទៅបន្តចូលថ្នាក់ ហេតុអីចាំបាច់ត្រូវមកខ្វាល់ខ្វាយនឹងពួកគេដែរ?នាយជាអ្នកស្រលាញ់មិនមែនពួកគេឯណា

  "ឈប់សិនជុងហ្គុក!"អាណាយ៉ារត់ចូលទៅឃាត់ជុងហ្គុកទាំងមិនអស់ចិត្តចង់នៅក្បែរចង់និយាយហើយក៏មិនចង់ឃើញនាយនិងសត្រូវនាងនៅជាមួយគ្នានោះទេ

  "នាងមានការអី?"

  "លោកខឹងខ្ញុំមែនទេ?ហេតុអីទើបមិននិយាយរកខ្ញុំ?"នៅធ្វើមិនដឹងខ្លួនទៀតឬ?ជុងហ្គុកធ្វើមុខរបៀបហួសចិត្តធ្វើអីដឹងខ្លួនឯងហើយចាំបាច់មកសួរនាំដែរមែនទេ?

   "ព្រោះគ្មានអ្វីត្រូវនិយាយ"នាយថាតែប៉ុននឹងក៏នាំថេយ៉ុងទៅអង្គុយ នាយមិនចង់និយាយច្រើនទេក៏មិនចង់បែបនេះដែរតែនាងធ្វើហួសហេតុតែក៏គួរអរគុណគម្រោងនាងដែរដែលបានធ្វើអោយនាយបានថេយ៉ុងជាសង្សារ

   "ហ្ហឹស!"អាណាយ៉ាក្តាប់ដៃខឹងដែលនាយកាន់តែធ្វើអោយនាងដឹងថានាយកំពុងតែខឹងនឹងនាងកាន់តែខ្លាំងហេតុអីក៏សុខៗរឿងរ៉ាវក្លាយជាបែបនេះ!
 
    "ក៏ព្រោះតែឯងគីម ថេយ៉ុង!"នាយខាំមាត់សម្លក់ទៅអ្នកដែលអង្គុយតុយ៉ាងស្ងៀមស្ងាត់ដោយភាពគុំគួនកាន់តែខ្លាំងឡើងៗ

🔞🧛ជំពាក់ស្នេហ៏Devil🧛🔞Where stories live. Discover now