+បណ្ណាល័យថេយ៉ុងចូលមកខាងក្នុងបណ្ណាល័យដើម្បីអានសៀវភៅក៏ដូចជាចង់នៅស្ងៀមស្ងាត់ម្នាក់ឯង។នាយតូចចូលទៅរកសៀវភៅដែលខ្លួនចង់អានដូចជាការកែច្នៃឬទ្រឹស្តីអីបែបនឹងប៉ុន្តែចៃដន្យអីនៅពេលដែលគេរើសយកសៀវភៅដែលគេចង់អានស្រាប់តែមានដៃមួយលូកមកចាប់សៀវភៅនោះដូចគ្នាធ្វើអោយថេយ៉ុងងាកមើលគេយ៉ាងលឿនខ្លួនដើររកទម្រាំត្រូវចិត្តហើយនាយនេះមកពីណាហេតុអីក៏ចូលមកដណ្តើមចង់អានសៀវភៅដូចគេបែបនេះ?!!
"សៀវភៅនេះខ្ញុំចាប់បានមុន!"ថេយ៉ុងប្រើមុខម៉ូវសម្លឹងនាយដោយការខឹងបន្តិចព្រោះតែសល់ចំហាយពីជុងហ្គុកមុននេះ^_^
"ឯងយកចុះ..."សម្តីដ៏ពិរោះចេញពីបបូរមាត់ក្រាស់ពណ៌រាងក្រម៉ៅធ្វើអោយថេយ៉ុងមានអារម្មណ៍ថាខុសភ្លាមមុននេះសម្តីគ្មានសីលធម៌ដាក់នាយពិតជារអៀសខ្លួនណាស់ពេលនាយមិនប្រកាន់ថែមទាំងនិយាយទន់ភ្លន់ជាមួយថែមទៀត។ថេយ៉ុងរាងញឹមៗងក់ក្បាលនិយាយមិនចេញទាញសៀវភៅយកទៅអានកន្លែងដែលមិនសូវមានមនុស្សទៅ។
"ហ៊ឹម!!!ហេតុអីយើងគិតពីគេខ្លាំងម្ល៉េះ?!!"ថេយ៉ុងអានបានបន្តិចមានអារម្មណ៍មិនស្រួលហេតុអីត្រូវគិតពីជុងហ្គុកខ្លាចថារកគេមិនឃើញ?!ហេតុអីត្រូវខ្វល់ថានាយមកតាមរកខ្លួនឬក៏អត់?!ហេតុអីគិតថានាយនឹងមកលួងលោមចំពោះពាក្យសម្តីដែលនាយនិយាយមុននេះនោះ?!ពិតជាឆ្គួតមែន!!ប្រហែលពេលនេះនាយកំពុងរៀនមិនខ្វល់ផងមិនដឹង!មិនដឹងជាខួរគេគិតអីនោះទេតាំងពីស្និតជាមួយគ្នានាយមកគេដូចជាខ្វល់ពីនាយច្រើនពេកហើយ
"កំពុងរអ៊ូអ្វីនឹង?"ទៀតហើយនាយនេះក៏មួយដែរចង់អោយគេលួសប្រលឹងស្លាប់មែនទេ?ចូលមកស្ងាត់ៗហើយមានការស្អី?!កុំប្រាប់ណាថាមកតាមគេ?
"???"ថេយ៉ុងមិនតបតែក៏សម្លឹងមុខនាយរបៀបមិនយល់ថានាយកំពុងព្យាយាមមកជិតគេ
"ហេតុអីក៏មកអានកន្លែងស្ងាត់បែបនេះ?"នាយនៅតែបន្តសួរទោះដឹងថាម្ចាស់ខ្លួនមិនព្រមឆ្លើយក៏ដោយ។ហេតុអីនាយមកចង់ដឹងពីភាពផ្ទាល់ខ្លួនគេបែបនេះ?បុរសម្នាក់នេះដូចជាចម្លែកណាស់។ពេលនោះtataក៏រោទិ៍ឡើងចេញជាសារដែលជុងហ្គុកបានផ្ញើរមកនាយតូចអោនមើលនាឡិកាអានសាររួចក៏មិនតបដែរព្រោះគេកំពុងមិនសប្បាយចិត្តនឹងពាក្យសម្តីនាយមុននេះ
VOCÊ ESTÁ LENDO
🔞🧛ជំពាក់ស្នេហ៏Devil🧛🔞
Fanficវាសនាតម្រូវអោយគេកើតមកជួយសង្រ្គោះពូជDevilឡើងវិញស្របជាមួយនិងអនាគតដែលគេត្រូវជួបប្រទះហើយនិងគូរជីវិតដែលមានភេទដូចគ្នា។វាសនាគេត្រូវបានជាមួយក្មេងប្រុសដែលមានមាឌតូចអ្នកទាំងពីររួបរួមគ្នាបង្កើតពូជDevilឡើងវិញ។តើពួកគេអាចធ្វើបានទេ?ចង់ដឹងចូលអានទាំងអស់គ្នា💜 Taekook...