ភាគទី១៧:គម្រោងបរាជ័យ!!

1K 130 3
                                    


ដល់ពេលចេញទៅផ្ទះសិស្សគ្រប់គ្នាក៏ចេញទៅរួមទាំងថេយ៉ុងផងដែរពេលនេះក៏កំពុងតែជិះកង់តាមផ្លូវទៅផ្ទះ។ជិះសុខៗទូរស័ព្ទគេក៏លោតសារមក

*រុីង រុីង
[នេះជាទីតាំងដែលពួកយើងបានណាត់កុំភ្លេចមកផងណាថេយ៉ុង]ខ្លារ៉ាផ្ញើរទីតាំងដែលពួកគេមានគម្រោងអ្វីមួយសម្រាប់ទទួលថេយ៉ុងចំណែកនាយតូចចូលមើលរួចក៏ផ្ញើរស្ទីគ័រទៅវិញហើយទើបដកដង្ហើមធំមួយហឿករួចក៏ជិះកង់ទៅផ្ទះវិញ។

+ល្ងាច

ថេយ៉ុងងូតទឹកស្អាតបាតហើយទើបចេញទៅសុំលោកយាយលោកតាខ្លាចគាត់មិនអនុញ្ញាតគេមិនអាចទៅណាមិនប្រាប់ទៀតទេខ្លាចពួកគាត់បារម្ភចាំផ្លូវ

"អាវ!!ចៅថេយ៍ទៅណាមែនទេ?"លោកយាយកំពុងតែអង្គុយលេងជាមួយនិងលោកតានៅបន្ទប់ទទួលភ្ញៀវនាយតូចចុះមកញញឹមដើរទៅរកគាត់

"គឺចៅចង់មកសុំលោកតាលោកយាយទៅជប់លៀងជាមួយមិត្តតើបានទេ?"ថេយ៉ុងអង្គុយជិតនិយាយរបៀបអង្វរអោបដៃលោកយាយ

"យាយមិនថាអ្វីទេតែត្រូវប្រញាប់មកវិញឮទេ?"គាត់មិនដែលហាមឃាត់នាយតូចនោះទេណាមួយគេទើបតែមកនៅបែបនេះអោយគេបានសប្បាយជាមួយមិត្តថ្មីខ្លះគាត់ស្គាល់ចៅប្រុសគាត់ច្បាស់គេមិនធ្វើអ្វីអោយគាត់ពិបាកចិត្តនោះទេ។

"បាទ!សឺត!ស្រលាញ់លោកយាយជាងគេ"ថេយ៉ុងញញឹមថើបគាត់មួយខ្សឺត

"គេស្រលាញ់តែយាយទេមើលទៅ"លោកតាដែលអង្គុយអានព័ត៌មានជិតនោះនិយាយអោយគ្រប់គ្នាសើចឡើង

"នរណាថា?ស្រលាញ់លោកតាដូចគ្នាចៅទៅសិនហើយសឺតៗ"ថេយ៉ុងលែងដៃចេញពីលោកយាយហើយទើបទៅអោបលោកតាម្តងរួចទើបថើបពួកគាត់ម្នាក់មួយខ្សឺត

"សុវិត្ថភាពតាមផ្លូវ"

"បាទ"នាយតូចញញឹមរត់ចេញទៅទាញម៉ូតូមកជិះទៅទីតាំងដែលពួកគេបាណាត់

*ក្លឹប

ក្រឡេកមកមើលទីនេះវិញសម្បូរទៅដោយក្មេងៗជំទង់នាំគ្នាមករាំកំសាន្តសប្បាយក្នុងនោះក៏មានក្រុមរបស់អាណាផងដែរ។ពួកនាងនាំគ្នារាំកាច់ចង្កេះទាំងប្រុសទាំងស្រីឯយ៉ុនហ្គីក៏នៅក្នុងនោះដែរព្រោះតែនាយក៏ស្ថិតក្នុងក្រុមមួយនេះដូចគ្នា។

🔞🧛ជំពាក់ស្នេហ៏Devil🧛🔞Donde viven las historias. Descúbrelo ahora