ភាគទី២២:មនុស្សក្នុងចិត្ត

1K 140 6
                                    


      +JK Room
    ជុងហ្គុកមកដល់ក្នុងបន្ទប់របស់នាយដែលខានចូលជិតកន្លះឆ្នាំនោះហើយក៏ទម្លាក់ខ្លួនលើពូកទាំងស្មុគស្មាញ។គេមិនមែនជាមនុស្សមិនអានរស់នៅជាមួយមនុស្សរឿងទាំងនេះវាចាក់ស្រេះនៅក្នុងខួរក្បាលនាយខ្លាំងណាស់ នាយចាប់ផ្តើមស្រលាញ់ថេយ៉ុងហើយៗក៏ស្រលាញ់ខ្លាំងទៀតផងមើលតែកាយវិការនាយធ្វើដាក់ថេយ៉ុងក៏ដឹង គ្រាន់តែឮថាមិនអាចរស់នៅជាមួយមនុស្សបានគេសឹងតែទន់ជង្គង់ទៅហើយ។
      "ហេតុអីក៏មិនអានរស់នៅជាមួយមនុស្ស?នឹងឬ!ដែលគ្រប់គ្នាតែងនិយាយថាបិសាចមិនអាចរស់នៅជាមួយមនុស្សឬស្រលាញ់មនុស្ស!"ជុងហ្គុកដេកគិតទាំងអស់សង្ឃឹមនឹកឃើញពាក្យសម្តីដែលមនុស្សគ្រប់គ្នាចូលចិត្តនិយាយវាធ្វើអោយបេះដូងនាយផ្តើមឈឺខ្ទោកៗ
      "ខ្ញុំចង់ក្លាយជាមនុស្សប៉ុន្តែខ្ញុំមិនអាចមិនអើពើនឹងពូជសាសន៍ខ្លួនឯងទេ"ជុងហ្គុកនិយាយផងគិតផងរហូតដល់គេងលក់ដោយមិនដឹងខ្លួន។

      ក្រឡេកមកមើលថេយ៉ុងវិញគេកំពុងតែស្រាវជ្រាវទាក់ទងនឹងពពួកដែលគេតែងតែឃើញរាល់ថ្ងៃនេះរួចទើបដឹងថាធ្លាប់មានកន្លែងដែលពពួកអស់នេះរស់នៅគឺលើទឹកដីកំណើតរបស់គេនេះឯងមិនក៏គេមិនដឹង?នៅកូរ៉េមានកន្លែងដែលមិនធ្លាក់ឮបែបនេះផងឬ?ចម្លែកណាស់
     "សង្រ្គាមរវាងបិសាចនិងបិសាច?!តើជាអ្វី?ឬក៏ជាបិសាចប្រភេទផ្សេងគ្នា?"ថេយ៉ុងអានហើយក៏គិតរួចចុចចូលមើលអានបន្ត
     "VampiresនិងDevilsវាយគ្នាដណ្តើមទឹកដីប៉ុន្តែDevilក៏ត្រូវចាញ់ពួកVampireដោយសារតែពួកវាលេងល្បិចសម្លាប់Devilអស់គ្មានសល់ ចំណែកពួកដែលនៅរស់ត្រូវធ្វើជាឈ្លើយសឹកបម្រើពួកគេ អ៎េ!ការរៀបរាប់ដូចជាដឹងរឿងច្បាស់ណាស់តើWebsiteនេះពិតឬក៏អត់?"ថេយ៉ុងអានចំណុចសំខាន់ដែលគេចង់អានរួចទើបគិតថាព័ត៌មានតាម Social mediaពេលខ្លះក៏ត្រូវពេលខ្លះក៏ខុសប៉ុន្តែភាគរយខុសតិចណាស់គេមិនអាចសន្និដ្ឋានពេលនេះបានទេត្រូវរកមើលបន្ថែមគេក៏
រកមើលរូបDevil&Vampireតើបិសាចទាំងនោះមានរូបរាងដូចម្តេច?តាមពិតបិសាចមានច្រើនប្រភេទណាស់តែពេលដែលគេSearchព័ត៌មាននេះក៏លោតនៅលើគេនាំអោយថេយ៉ុងចាប់អារម្មណ៍ចូលអានតែម្តង
    "នេះ!វាដូចទៅនឹងរូបរាងរបស់ជុងហ្គុក?!"ថេយ៉ុងវាយពាក្យDevilមុនទើបមើលស្រាប់តែប្រទះឃើញរូបមួយដែលមើលទៅគឺដូចជារូបស្រមោលក្នុងខ្លួនជុងហ្គុកខ្លាំងណាស់
    "ឬក៏ជុងហ្គុកជាDevil"ថេយ៉ុងនិយាយហើយក៏ចំហរមាត់ធ្លុងរួចយកដៃបិទទាំងភាពភ្ញាក់ផ្អើលលើលោកនេះមានពពួកអស់នេះដែរឬ?មែនហើយមានគឺសង្សារគេនេះឯង
    "ខ្ញុំត្រូវតែប្រាប់រឿងនេះដល់គេដើម្បីអោយគេស្គាល់ខ្លួនឯង"ហេតុអីក៏ថេយ៉ុងមិនខ្លាច?បើគេសើបរកព័ត៌មានឃើញមុនគេជួបជុងហ្គុកគេអាចនឹងខ្លាចញញើតតែគេនៅជាមួយជុងហ្គុកឡើងចង់សមទៅហើយណាមួយជុងហ្គុកនាយប្រហែលជាមិនដឹងថាខ្លួនជាអ្វីផងគេត្រូវតែប្រាប់នាយអោយដឹងសម្របចិត្តហើយទទួលយក
     "ហេតុអីខលមិនចូល?ប្រហែលជារវល់និយាយជាមួយប៉ាគេហើយ"ថេយ៉ុងគិតមួយសន្ទុះក៏ទុកទូរស័ព្ទវិញរកមើលបន្ត
     "Vampireជាហ្វើណាន់ដូរ?"ថេយ៉ុង Searchរកពាក្យVampireវាក៏បង្ហាញអោយឃើញថានោះជារូបដូចទៅនឹងរូបរាងដែលគេឃើញក្នុងខ្លួនហ្វើណាន់ដូរចឹងមានន័យថាហ្វើណាន់ដូរក៏ជាបិសាចប៉ុន្តែជាបិសាចអាក្រក់សត្រូវរបស់ជុងហ្គុក
    "ជុងហ្គុកជាDevilហេតុអីក៏គេអាចនៅរស់ដល់ពេលនេះ?ឬក៏លោកវីលស៊ុនជាDevilរត់គេចខ្លួនមករស់នៅទីនេះ?"នាយតូច
បានត្រឹមតែគិតគូររកដំណោះស្រាយនិងចង់ជួយជុងហ្គុកដោយសារតែពេលនេះពួកគេជាសង្សារហើយនាចតូចក៏កំពុងតែមានចិត្តលើគេដែរ។ទោះនាយជាអ្វីក៏មិនសំខាន់ដែរសំខាន់ពេលបានក្បែរនាយគេមានអារម្មណ៍ថាសប្បាយចិត្តនិយាយរួមអារម្មណ៍ដែលនៅជិតនាយគឺកក់ក្តៅ
   
     +ល្ងាច
    ជុងហ្គុកបម្រាស់ខ្លួនតិចៗមុននឹងបើកភ្នែកសន្សឹមៗមើលបន្ទប់មេឃចាប់ផ្តើមងងឹតហើយ។នាយក្រោកដើរទៅបើកភ្លើងមុននឹងទាញកន្សែងចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនគេគេងមកច្រើនម៉ោងហើយស្អិតខ្លួនណាស់ងូតទឹកសិនចាំចុះទៅក្រោមនិយាយលេងជាមួយម៉ាក់និងប្អូនស្រីក្បាលខូចគេខានមកគេងទីនេះយូរហើយៗក៏ខាននិយាយលេងញុាំបាយជុំគ្រួសារក៏ដូចជាយូរដែរហើយសុំពេលវេលាសាងអនុស្សាវរីយ៍អោយច្រើនសិនសឹមទៅសងសឹក។ប្រហែលជា15នាទី
នាយក៏ចេញមកវិញជាមួយកូនកន្សែងជូតលក់តូចមួយដែលខ្លួននាយមានតែកន្សែងរុំប៉ប្រេសបន្តិចប៉ុណ្ណោះវាជាទម្លាប់របស់នាយទៅហើយ។
    នាយដើរទៅបើកទូរសម្លៀកបំពាក់រើសមើលខោអាវដែលនាយខានស្លៀកជាយូរមិនដឹងថានៅស្លៀកកើតឬអត់?នាយក៏មិនដឹងថាខ្លួនឥឡូវធំជាងមុនឬក៏តូចជាងមុនទេទើបទាញយកឈុតដែលនាយធ្លាប់ស្លៀកមកលោនៅមុខកញ្ចក់ស្រាប់តែភ្ញាក់ផ្អើលនឹងរូបរាងនាយនៅពេលនេះ!នាយទម្លាក់អាវទុកលើពូកងាកមកមើលរូខ្លួនឯងវិញ
ស្នាមសាក់ព្រមជាមួយរាងកាយហាប់ណែនមើលទៅមានអំណាចសម្បើមណាស់សឹងតែធ្វើអោយម្ចាស់សមីខ្លួនមិនជឿនឹងភ្នែកសាច់ដុំនាយធំហើយមាំមួនជាមុនសូម្បីសាច់ដុំពោះក៏ធំដែរមើលទៅឡើងអេម។
     "នេះវាមានរឿងអីកើតឡើងលើយើងអោយប្រាកដ?ឬក៏យើងជិតក្លាយជាបិសាចពេញលេញហើយ?!"គ្រាន់តែនឹកដល់រឿងនេះនាយមានអារម្មណ៍មិនល្អភ្លាមអារម្មណ៍ក៏នឹកឃើញថេយ៉ុងទៀតហើយនាយដើរទៅអង្គុយលើពូកមុននឹងច្បូតមុខទាំងធុញថប់!រួចនាយក៏ទាញទូរស័ព្ទយកមកមើលឃើញថាថេយ៉ុងតេមកតាំងពីថ្ងៃដែលនាយកំពុងតែគេងទើបនាយប្រញាប់ខលទៅវិញយ៉ាងលឿនខ្លាចថានាយតូចមានការអីឬក៏ខលមកនាយមិនលើកខឹងនាយ
    [ហាឡូជុងហ្គុក]
    "ហាឡូថេយ៍!អូនខលមកបងមានការអីមែនទេ?បងគេងលក់ទើបមិនបានទទួលកុំខឹងបងអី"គ្រាន់តែថេយ៉ុងលើកនាយរហ័សនិយាយសួរនាំហើយនៅប្រាប់គេកុំអោយខឹងទៀតដែលថេយ៉ុងឮហើយក៏អស់សំណើច
    [នរណាថាខ្ញុំខឹងលោក?!]
   "បងភ័យខ្លាចថាអូនខឹងដែលខលមកបងតែបងមិនលើក"
  [ខ្ញុំមិនមែនប្រភេទមនុស្សដែលរឿងច្រើនគ្រាន់តែខលទៅមិនទទួលហើយខឹងនោះទេ]
"សង្សារនរណាគេល្អបែបនេះ....ចុះអូនខលមកបងមានការអីមែនទេ?"ជុងហ្គុកញញឹមសរសើរនាយតូចដោយទាំងខ្លួនឯងធ្វើអោយថេយ៉ុងពេបមាត់តាមដែរ។
   [ក៏ចង់និយាយរឿងខ្លះជាមួយលោក?ពេលនេះលោកនៅឯណា?]
  "បងនៅផ្ទះប៉ាចាំបន្តិចទៀតជួបគ្នានៅផ្ទះរបស់បង"
   [អឺម!ចុះលោកញុាំបាយហើយឬនៅ?]
  "នៅទេ បងទើបតែក្រោកមុននេះបន្តិចក៏ចូលងូតទឹកពេលចេញមកមើលទូរស័ព្ទឃើញថាអូនខលមកទើបបងខលទៅវិញ"
   [ចឹងខ្ញុំទៅធ្វើម្ហូបចាំលោកនៅផ្ទះមុនចុះ]
   "បាទ"ជុងហ្គុកឮហើយញញឹមខ្ជិបឃើញទេអោយតែនាយបាននៅក្បែរក្មេងម្នាក់នេះនាយសប្បាយចិត្តអោយនាយបែកពីគេបានយ៉ាងមិចទៅ?
   *តុតុ
   "ប៉ាចូលបានទេ?"
  "ចូលមកលោកប៉ា"ជុងហ្គុកបិទទូរស័ព្ទភ្លាមលោកប៉ាក៏គោះទ្វារនាំប្រញាប់ស្លៀកពាក់រួចទើបឆ្លើតតបជាមួយលោកប៉ា
   "កូនមានអ្វីលាក់ប៉ាទេ?"តាមពិតគាត់មកមួយសន្ទុះមុនតែឃើញនាយគេងទើបត្រឡប់ទៅវិញ។ពេលដែលគាត់ត្រឡប់មកវិញក៏បានឮជុងហ្គុកនិយាយទូរស័ព្ទគាត់គ្មានបំណងលួចស្តាប់នោះទេតែគាត់បានឮនាយនិយាយហាក់ទន់ភ្លន់ហើយចម្លែកទើបគាត់អាចស្មានថាកូនប្រុសកំពុងតែមានស្នេហាទើបគេភ្ញាក់ផ្អើលនូវពាក្យដែលគាត់និយាយរឿងមិនអាចរស់នៅជាមួយមនុស្សបានចឹងតើបានជាកូនគាត់ប្រតិកម្មយ៉ាងនេះ
     "លាក់?លាក់អ្វីទៅលោកប៉ា?"ជុងហ្គុកជ្រួញចិញ្ចើមព្រោះមិនសូវយល់ន័យគាត់មកដល់ភ្លាមសួរមិនដឹងក្បាលមិនដឹងកន្ទុយអោយនាយឆ្លើយយ៉ាងមិចទៅ?
    "កូនមានមនុស្សក្នុងចិត្តមិនប្រាប់ប៉ា?"
    "គឺ....បាទ!កូនទើបតែទាក់ទងគ្នាបានប៉ុន្មានថ្ងៃនេះទេ"ជុងហ្គុករាងភ័យដែរព្រោះតែមិនដែល
ទាក់ទងនរណាអោយគាត់ដឹងឮប៉ុន្តែគ្រាន់តែនាយទាក់ទងភ្លាមគាត់ដឹងភ្លាម
    "ហេតុនេះទើបកូនបារម្ភខ្លាចថាមិនអាចរស់នៅជាមួយគេ?"គាត់ចេះតែប្រើសំណួរដេញដោលនាយ
   "បាទ....."នាយឆ្លើយទាំងអោនមុខចុះរឿងនេះវានៅតែជាកង្វល់ក្នុងខួរក្បាលនាយ
   "កូនស្រលាញ់នាងខ្លាំងទេ?ស្គាល់គ្នាយូរហើយឬនៅបានជាទើបទាក់ទងគ្នា?"
   "បាទ!កូនស្រលាញ់ក្មេងម្នាក់នោះខ្លាំងណាស់កូនក៏មិនយល់អារម្មណ៍បារម្ភភាពហួងហែងវាកើតលើកូនតាំងពីពេលគេចូលមកក្នុងជីវិតកូនម្ល៉េះ....ពួកយើងទើបតែស្គាល់គ្នាដោយសារគេជាជនជាតិកូរ៉េហើយទើបតែដូរមករៀនទីនេះ"ជុងហ្គុករៀបរាប់អោយលោកប៉ាបានឮហើយញញឹមឡើងកូនប្រុសគាត់ក្លាហានខ្លាំងណាស់និយាយប្រាប់គាត់ទាំងអស់
    "ជនជាតិកូរ៉េ?"ហីយ៉ា!ជួនគ្នាណាស់ឬក៏ព្រហ្មលិខិតចង់អោយពួកគេជួបគ្នា
    "បាទ!គេរៀនជិតចប់ហើយប៉ុន្តែក៏ដូរមកទីនេះក្មេងម្នាក់នោះមិនមែនក្មេងធម្មតានោះទេគេអាចមើលដឹងថាកូនមិនមែនជាមនុស្សកូនដឹងពីខ្លួនឯងក៏ដោយសារគេ"
     "ពិតមែនឬ?"លោកវីលស៊ុនឮហើយភ្ញាក់ផ្អើលជាខ្លាំងឬក៏ក្មេងម្នាក់នោះមិនមែនជាមនុស្សដែរ?ក្មេងមកពីកូរ៉េម្នាក់នោះជាប់ទាក់ទងអ្វីដែរ?ហេតុអីអ្នកដែលមកពីប្រទេសនេះសុទ្ធតែមានថាមពលពិសេសជាប់ខ្លួន(មិនមែនទាំងអស់ទេ)
    "បាទ"
    "តើក្មេងស្រីម្នាក់នៅឯណា?កូនអាចនាំមកជួបប៉ាបានទេ?"
   "គេមិនមែនជាក្មេងស្រីនោះទេ"
    "ថាមិច?ចឹងជាប្រុស?"នេះកូនគាត់ស្រលាញ់មនុស្សប្រុសឬ?
   "បាទ!ប៉ុន្តែជាប្រុសដែលមានរាងរៅមុខមាត់ដូចជាមនុស្សស្រី"នាយញញឹមរៀបរាប់ប្រាប់អ្នកជាប៉ា
   "កូននិយាយបែបនេះប៉ាកាន់តែចង់ឃើញហើយគេមានអ្វីល្អទើបកូនប៉ាផ្លាស់ប្តូរចិត្តពីស្រលាញ់មនុស្សស្រីមកជាស្រលាញ់ក្មេងប្រុសទៅវិញ"គាត់មិនបានប្រកាន់អ្វីនោះទេអោយតែកូនគាត់ស្រលាញ់
    "ចាំស្អែកពេលប៉ានាំកូនទៅជួបមនុស្សរបស់ប៉ាកូននឹងនាំគេមកជួបលោកប៉ា"
    "ល្អណាស់!បែបនេះបើគេយល់ពីកូនប្រាកដជាមិនអីនោះទេពួកឯងច្បាស់ជាអាចរស់នៅជាមួយគ្នាបាន"
    "កូនក៏សង្ឃឹមបែបនោះដែរ"ជុងហ្គុកញញឹមខ្សោះដាក់លោកប៉ា
    "កុំគិតច្រើនអីកូននិយាយគ្នាតាមសម្រួលទៅ"
    "ចឹងកូនលាលោកប៉ាសិនហើយគេចាំកូននៅផ្ទះ"
    "ហ៎ាក!មិននៅញុាំបាយសិនទេហេស?"
    "កូនប្រញាប់ទៅគេធ្វើម្ហូបចាំកូននៅផ្ទះ"
    "យើសអាកូនទន្សាយ!មានសង្សារភ្លាមលែងចង់បាយផ្ទះហើយហេស?!"
    "សុំទោសណាប៉ា!បាយផ្ទះកូនធ្លាប់ញុាំហើយនៅឡើយតែបាយស្នាដៃប្រពន្ធ"នាយនិយាយរួចក៏ដាក់មេប្រូចទៅបាត់នាំអោយលោកចនសើចគ្រវីក្បាលយ៉ាប់ណាស់កូនប្រុសម្នាក់នេះបានសង្សារភ្លាមទៅជាចឹងអស់!បាត់ភាពជាបុរសមុខមាំមិនសូវនិយាយស្តីមកជាមនុស្សនិយាយច្រើនខុសពីមុនសឹងតែ360ដឺក្រេ!

To be continued.....
សរសេរដោយ:ជេក៍💜
    

🔞🧛ជំពាក់ស្នេហ៏Devil🧛🔞Donde viven las historias. Descúbrelo ahora