ភាគទី០១:ទាយាទDevil

5.1K 257 0
                                    


ព្រៃប្រឹក្សាពោរពេញទៅដោយធម្មជាតិស្រស់បំព្រងនិងបក្សាបក្សីហោះហើរដោយសេរីភាព។ភាពស្រស់ស្អាតនៃតំបន់នេះគេចាត់ទុកដូចជាឋានសួគ៌តែជាអកុសលត្រូវពពួក Vampireដណ្ដើមយកមកធ្វើទីជម្រកនៅជិតៗនិងមានពពួកDevilរស់នៅជាមួយផងដែរដោយសារតែជាប់ពូជជាមួយគ្នាខ្លះហើយខ្លះក៏ពូជសុទ្ធក៏ដឹងស្រាប់ហើយថាពពួកពីរនេះមិនសូវត្រូវគ្នានោះទេទោះពួកវាបឺតឈាមដូចគ្នាក៏ដោយ។ស្ដេចនៃពពួកទាំងពីរគឺបានបែងចែកទីឋាននេះជាពីរដោយមិនប៉ះពាល់គ្នាឡើយតែនៅតែមានពួកបីសាចខ្លះឈ្លោះគ្នាដោយសារអាហារវាយគ្នារហូតពួកវាមានគំនិតចង់ដណ្ដើមទឹកដីប្រែជាសត្រូវនិងគ្នាដូចពាក្យថា*លើភ្នំមិនអាចមានខ្លាពីរបានទេ*ពួកវាតែងតែមានជម្លោះនិងគ្នាអោយតែបានជួបគឺមិនត្រូវគ្នាតែម្ដង

#ពិភពDevil

"តើបុត្ររបស់យើងជាបុត្រាឬមួយបុត្រី?តើអាចមានរឿងអ្វីកើតឡើងទៅលើគេដែលទេ?"ស្ដេចនៃDevilសួរទៅកាន់ហោរាដែលកំពុងទស្សន៍ទាយពីបុត្រដែលទើបនិងចុះមកចាប់កំណើតក្នុងផ្ទៃរបស់ម្ចាស់ក្សត្រីនៃពិភពអារក្ស។ទ្រង់អង្អែលផ្ទៃចុះឡើងមានភាពរីករាយយ៉ាងខ្លាំងដែលទ្រង់អាចមានបុត្រ

"អឺន៎ែក......."ហោរាហាក់ដូចហាស្ដីមិនបានព្រោះតែការទស្សន៍ទាយបានបង្ហាញអោយឃើញថានៅពេលបុត្រនេះប្រសូត្រពូជអារក្សនិងត្រូវរលាយ

"យ៉ាងមិច?ឆាប់ប្រាប់យើងមក!!!"ទ្រង់អន្ទះសារដោយសារតែហារាមិនព្រមនិយាយទាល់តែសោះគិតតែអឺន៎ែកនៅនិងទ្រង់ក៏ស្រែកតឿនទើបគាត់និយាយទាំងញ័រមាត់ញ័រដៃ

"គឺ....."

+9ខែ7ថ្ងៃ

"ព្រះអង្គ!!!សូមរាយការពួក Vampireវាយ
លុកចូលដល់ដំណាក់ក្រោយហើយទាន"មេទ័ពនៃអារក្សដែលយាមទ្វារខាងក្រោយក៏ចូលមករាយការណ៍ដោយសារពួកបីសាចជញ្ជក់ឈាម
វាយលុកចូលមកកាន់តែខ្លាំងទោះពួកគេអាចនិងឈ្នះតែពួក Vampireវាមានគ្នាច្រើនពិបាកទប់ទល់ខ្លាចតែពួកវាមានល្បិច

បន្ទាប់ពីអារក្សខាងក្រោយហើយជ្រុងទាំងបីទៀតក៏មករាយការណ៍ដូចគ្នាមើលទៅតប់ទល់លែងឈ្នះហើយ។ព្រះអង្គមើលមុខម្ចាស់ក្សត្រីបន្តិចមុននិងរៀបចំអោយទ្រង់គេចខ្លួនពាក្យទំនាយនោះពិតជាត្រូវពិតមែនពេលនេះពពួកអារក្សកំពុងជួបគ្រោះហន្តរាយហើយមិនដឹងថាអាចយកឈ្នះបានឬមួយក៏អត់ម្ចាស់ក្សត្រីមើលព្រះភក្រ្តព្រះស្វាមីដោយទឹកព្រះនេតក៏ធ្លាក់ចុះមក
មិនដឹងថាអាចជួបគ្នាវិញឬក៏អត់នោះទេបែកគ្នាលើកនេះមើលទៅសង្រ្គាមដណ្ដើមទឹកដីធំណាស់។

🔞🧛ជំពាក់ស្នេហ៏Devil🧛🔞Donde viven las historias. Descúbrelo ahora