ភាគទី១១:ស្ករសំឡី!

1.2K 154 1
                                    


       ថេយ៉ុងជិះម៉ូតូមកដល់ផ្ទះឃើញថាផ្ទះនៅបើកភ្លើងប្រាកដណាស់ថាដូចពីលើកមុនគាត់ច្បាស់ជានៅអង្គុយចាំគេនៅសាឡុុងបន្ទប់ទទួលភ្ញៀវមិនខាន។ថេយ៉ុងជិះម៉ូតូយកទៅទុកមុននិងដោះមួករៀបរឹកអោយត្រឹមត្រូវហើយដើរចូលទៅដល់វាក៏ដូចជាការគិតពួកគាត់ទាំងពីរមិនសម្រាន្តសោះបែរជានៅអង្គុយចាំគេទៅវិញគេនេះចំមែន

        "ហេតុអីលោកតាលោកយាយមិនទាន់ចូលសម្រាន្ត?"ថេយ៉ុងដើរចូលមកអង្គុយផ្ទាល់ការ៉ូងើយមើលមុខគាត់ទាំងពីរ

        "អោយយើងដេកលក់យ៉ាងមិច?បើម៉ោង10ហើយចៅយើងមិនទាន់ចូលផ្ទះផងនោះ?"លោកតាគីមឆ្លើយវិញទាំងបារម្ភលាយធ្វើដូចខឹងទាំងដែលគាត់ស្គាល់ថេយ៉ុងច្បាស់គេ

       "ហើយចៅទើបតែមកពីណា?មានមើលម៉ោងទេ?ម៉ោង10ហើយណា"លោកយាយគីមជួយបន្ថែមមុននិងសួរព្រោះតែលើកនេះលើសរាល់ដង

       "ចៅទៅញុាំអីជួបមិត្តគេបបួលទៅធ្វើកិច្ចការនៅផ្ទះរបស់គេហើយទើបចៅធ្វើជ្រុលរហូតគេងលក់ពេលក្រោកម
កក៏ម៉ោង10ទៅហើយទើបប្រញាប់មកផ្ទះវិញខ្លាចលោកទាំងពីរចាំមកដល់ក៏ឃើញពិតមែនអោយចៅសុំទោសផង"ថេយ៉ុងនិយាយហេតុផលមួយអោយសមរម្យទោះកុហកតែក៏មិនអាចប្រាប់បានថាមានអ្នកចាប់គេទៅហើយធ្វើអោយគេសន្លប់ដល់ម៉ោងនេះទេមិនចឹងលែងបានទៅក្រៅមិនខាន

       "ហ្ហឹម!ចៅញុាំអីរួចឬនៅចាំយាយអោយគេរៀបអោយ"លោកយាយគីមងក់ក្បាលទើបសួរតាមក្រោយ

       "នៅទេបាទ!តែមិនអីទេចាំថេយ៍រៀបចំខ្លួនឯងលោកតាលោកយាយទៅសម្រាន្តបានហើយ"ថេយ៉ុងញញឹមស្រស់ដាក់លោកទាំងពីរ

      "ចឹងក៏បាន!តាយាយទៅសិនហើយ"លោកយាយគីមនិងលោកតាគីមក៏បានអោបថេយ៉ុងមុននិងទៅគេង។វាជាទម្លាប់មួយហើយមុនគេងនាយតូចតែងតែទៅអោបពួកគាត់ជានិច្ចដើម្បីអោយគេងលក់ស្រួល។ថេយ៉ុងមើលពួកគាត់ឡើងទៅបន្ទប់ហើយទើបគេឡើងតាមក្រោយ

         #ព្រឹកថ្ងៃថ្មី

       នេះជាថ្ងៃអាទិត្យខ្ញុំមិនរៀនទេបាទអាសច្រឡំ>.<វាជាថ្ងៃដែលសិស្សដែលសិក្សាគឺមិនទៅរៀននិយាយអោយខ្លីវាជាថ្ងៃឈប់សម្រាក◉‿◉។

🔞🧛ជំពាក់ស្នេហ៏Devil🧛🔞Tempat cerita menjadi hidup. Temukan sekarang