ពេលដែលញុាំអាហារពេលព្រឹករួចជុងហ្គុកក៏កំពុងតែយកថ្នាំអោយថេយ៉ុងលេបដើម្បីអោយគេបានធូរស្បើយ។
"នេះញុាំថ្នាំសិនទៅ"ជុងហ្គុកហុចថ្នាំអោយថេយ៉ុងតែនាយតូចគ្រវីក្បាលញាប់ឆ្អេកបញ្ជាក់ថាមិនលេបគេមិនមែនស្អប់តែមិនចូលចិត្តទោះគេឈឺក៏មិនលេបដែរទាំល់តែម្នាក់នរណាបង្ខំខ្លាំងទើបគេដាច់ចិត្តលេប
"ញុាំថ្នាំនឹងបានឆាប់ជាចង់នៅឈឺក្រោកមិនរួចនឹងមែនទេ?"
"ប៉ុន្តែវាល្វីង!"ថេយ៉ុងធ្វើមុខស្អុយប៉ែប្រាប់ទៅនាយវិញធ្វើអោយនាយអស់សំណើចបន្តិចធំប៉ុណ្ណាហើយនៅខ្លាចថ្នាំល្វីងទៀត
"ល្វីងតែមួយភ្លេតប៉ុណ្ណោះនេះ"នាយនិយាយព្រមជាមួយថ្នាំហុចអោយថេយ៉ុងប៉ុន្តែគេនៅតែមិនយក
"ហឹក!មិនលេបទេ"ឃើញទឹកមុខដាក់កំហិតរបស់ជុងហ្គុកហើយថេយ៉ុងក៏ពេបមាត់ដូចកូនក្មេងភ្លាម!
"អឹម....អឹម!ហ្ហឹម!"ជុងហ្គុកត្រូវបង្ខំញាត់ថ្នាំចូលមាត់រួចទាញកញ្ចឹង.កថេយ៉ុងអោយកៀកដែលថេយ៉ុងព្យាយាមគេចថយតែត្រូវជុងហ្គុកសង្កត់អោយអឹបមាត់ជាមួយនាយប្រើអណ្តាតរុញថ្នាំចូលមាត់រាងតូចមួយៗមុននឹងជញ្ជក់ផ្លាស់ប្តូរទឹកមាត់មិនព្រមអោយទឹកគេផឹកទេល្វីងចង់ខះក!
"ហឹកៗល្វីងណាស់ហ្ហឹម!"គ្រាន់តែជុងហ្គុកដកមាត់ថេយ៉ុងក៏យំស្រែកថាល្វីងទើបជុងហ្គុកយកកែវទឹកមកផឹករួចក៏ថើបបញ្ចូនអោយថេយ៉ុងម្តងទៀត
"យ៉ាងមិចបាត់ល្វីងឬនៅ?!"បន្ទាប់ពីបញ្ចុកថ្នាំព្រមទាំងបញ្ចុកទឹកអោយក្មេងខ្លាចថ្នាំរួចនាយក៏សួរឡើង
"នៅទេ!ហឹកៗលោកបន្លំថើបខ្ញុំ!"ថេយ៉ុងពេបមាត់មិនសុខចិត្តនៅល្វីងពេញមាត់ចឹងហើយនាយនៅឆ្លៀតឱកាសថើបគេទៀត!
"អត់បានបន្លំទេគឺថើបបញ្ចុកថ្នាំតើ"ជុងហ្គុកសើចហើយក៏តបឯថេយ៉ុងសម្លក់នាយអោយថ្លែនរណាអោយនាយធ្វើបែបនេះ!!គ្មានអារម្មណ៍អៀនទេគេកំពុងចឹងនាយដែលបញ្ចុកថ្នាំទាំងគេមិនចង់
"ហឹស!អោយទឹកមកនេះ!!"ថេយ៉ុងសម្លក់សម្លឹងលាយប្រើទើបនាយព្រមហុចអោយគេយកទៅផឹកគ្មានសល់
"អូនគ្មានអារម្មណ៍អីទេហេស?"ជុងហ្គុកអោនសួរពេលថេយ៉ុងផឹកទឹករួច
"អារម្មណ៍ស្អី!!"
"គឺរំភើបអៀនអីបែបនេះ?"
"មានតែអារម្មណ៍ខឹង!!"
"ហ៎ាក!ស្មានតែរ៉ូមែនទិចតើ"
"រ៉ូមែនទិចក្បាលលោកឯង!!ចេញទៅខ្ញុំចង់គេង"ថេយ៉ុងថាហើយក៏ដាក់ខ្លួនគេងឃ្លុំភួយទុកអោយជុងហ្គុកគេងតាមមិនព្រមទៅណាឆ្ងាយ
"អ៌េ!!នរណាអោយលោកមកគេងដែរ?មានការងារអីធ្វើក៏ទៅធ្វើទៅខ្ញុំចង់គេង"
"បងក៏ចង់គេង!អរ!ភ្លេច!"នាយញញឹមតបធ្វើះអោយថេយ៉ុងបានតែខាំមាត់។ជុងហ្គុកក៏ក្រោកទៅយកនាឡិកាពណ៌ប៉ៃតងដែលនាយបានអោយថេយ៉ុងយកមកពាក់អោយគេ
"ពាក់វាទៅពេលអូននៅឯណាក៏បងដឹងហាមដោះចេញទៀតឮទេ?"ថេយ៉ុងមិនតបតែគេកំពុងសម្លឹងមុខនាយដែលកំពុងពាក់នាឡិកាលើដៃខ្លួន
នាយអាចផ្លាស់ប្តូរបានត្រឹមមួយប៉ព្រិចភ្នែកហាក់ដូចមនុស្សពីរផ្សេងគ្នា។នាឡិកានេះគ្នានរណាអាចដោះវាចេញពីដៃថេយ៉ុងបានទេលុះត្រាតែថេយ៉ុងដោះឬក៏នាយដោះ
"សម្លឹងបងមានអ្វីចង់សួរមែនទេ?"ដោយសារតែមិនឮថេយ៉ុងតបទើបនាយងើយមើលនុចថេយ៉ុងនាយអាចអានចិត្តថេយ៉ុងបានភ្លាមទើបសួរទៅនាយតូច។
"លោកដឹង?ហេតុអីលោកផ្លាស់ប្តូរខ្លាំងម្ល៉េះ?ហើយយប់មិញមានរឿងអ្វីកើតឡើងទើបធ្វើអោយលោកក្លាយជាមនុស្សផ្សេងបែបនេះ?"
"អូនមិនចាំសោះតែម្តងឬ?"
"ក៏ចាំបានខ្លះប៉ុន្តែចាំត្រឹមខ្ញុំគេងលើតុព្រោះមានអារម្មណ៍ថាធ្លាក់ភ្នែកដោយសារផឹកច្រើន"
"ក៏អាចង្រៃជិតខ្លួនអូនចង់នាំអូនទៅរំលោភទើបបងទៅទាន់សំណាងវាមិនទាន់ធ្វើអីគ្រាន់តែដោះលេវអាវបានពីរប៉ុណ្ណោះ"
"អាក្រក់ណាស់កុំអោយយើងជួបឯងម្តងទៀតអោយសោះអាចង្រៃ!!"ថេយ៉ុងខាំមាត់ជេរហ្វើណាន់ដូរដែលចង់រំលោភគេគេគិតមិមខុសមែនដឹងតាំងពីដំបូងថាគេម៨នមែនជាមនុស្សល្អ
"គេមិនចាប់អូនតែអូនចាប់បង"ជុងហ្គុកបន្ថែមប្រយោគនាំអោយថេយ៉ុងត្រូវមើលមុខនាយដោយកាយវិការចង់ចាប់ច្របាច់កនាយអោយស្លាប់
"ឈប់និយាយ!!"
"ឈប់ហើយ"
"និយាយចឹងរឿងស្នាមសាក់លោកនោះ?តើវាមានរឿងអ្វីកើតឡើងលើលោកទៅ?!"
"បងក៏បានដឹងពីវាដែរទាល់តែសួរលោកប៉ាហេតុអីក៏សុខៗវាលេចចេញទាំងដែលបងមិនដែលសាក់ផងនោះ?"សំណួរជាច្រើនផ្ទុកនៅក្នុងខួរក្បាលពួកគេ
"ត្រូវហើយខ្ញុំធ្លាប់មើលភ្នែកហ្វើណាន់ដូរគេដូចជាលោកយ៉ាងចឹងគ្រាន់តែគេគ្មានស្នែង!"
"អូនមើលឃើញអ្វីខ្លះ?"ជុងហ្គុកស្រាប់តែភ្ញាក់ផ្អើលថេយ៉ុងមានអ្វីពិសេសជាប់ខ្លួនមែនទេបានជាគេអាចមើលឃើញពីចិត្តមនុស្សបាន
"បើខ្ញុំនិយាយលោកជឿទេ?ខ្ញុំក៏មិនសូវជឿភ្នែកខ្លួនឯងដែរប៉ុន្តែតាំងពីតូចមកខ្ញុំមិនដែលមើលខុសនោះទេ"ថេយ៉ុងសួរនាយសិនខ្លាចនាយថាគេមើលរឿងច្រើនពេកដូចកាលពីគេនិយាយប្រាប់នាយដំបូងៗនោះអី
"អូននិយាយអ្វីបងជឿទាំងអស់អូននិយាយមក"ជុងហ្គុកក្រោកអង្គុយចាំស្តាប់ថេយ៉ុងនិយាយថេយ៉ុងក៏ក្រោកអង្គុយដូចគ្នា
"គឺកាលពីខ្ញុំជួបលោកដំបូងដែលលោកជួយខ្ញុំនោះខ្ញុំបានសម្លឹងភ្នែកលោកដោយអចេតនាវាមានស្រមោលអ្វីម្យ៉ាងមើលទៅមានស្នែងមានកន្ទុយដែលវាហៅថារូបរាងពិតរបស់មនុស្សដែលខ្ញុំតែងតែបានឃើញគ្រប់មនុស្សដែលខ្ញុំបានមើលកែវភ្នែកបន្ទាប់មកលោកបានបំបាំងកាយថែមទៀតខ្ញុំក៏ខំគិតថាវាជាការស្រមើស្រម៉ៃរបស់ខ្ញុំប៉ុណ្ណោះប៉ុន្តែពេលនេះក៏ខ្ញុំនៅតែឃើញវាក្នុងខ្លួនលោកដែរវាមើលទៅដូចជាច្បាស់ជាងមុនទៀតផង"ថេយ៉ុងរៀបរាប់ហូរហែរតាំងពីគេបានជួបនាយដំបូងៗមកម្ល៉េះពេលនេះនាយកាន់តែច្បាស់ហើយថានាយមិនមែនមនុស្សតែជាពពួកអសុរៈអ្វីផ្សេងចុះគ្រួសារគេចឹងទាំងអស់មែនទេ?គេធ្លាប់សួរប៉ាដែរតែគាត់តែងតែនិយាយបន្លប់ទើបគេមិនចាប់អារម្មណ៍ហើយថ្នាំដែលគាត់ចាក់អោយនាយមួយខែម្តងនោះក៏មិនដឹងថ្នាំអ្វីគេតែងតែយល់ស្របជាមួយគាត់ជានិច្ចចាំមើលនាយត្រូវតែសួរគាត់អោយដឹងរឿងទើបបានគេមិនចង់រស់នៅដោយបៀមទុកនូវអ្វីដែលនាយឆ្ងល់កន្លងមកនោះទេវាពិបាកទ្រាំណាស់។
"ជុងហ្គុក...ជុងហ្គុក....ជុងហ្គុក!!!"ថេយ៉ុងងាកទៅមើលជុងហ្គុកឃើញថានាយមើលទៅណាឆ្កុយគេខំរៀបរាប់នាយមានស្តាប់ឬអត់នឹង!
"បាទៗ!"
"លោកមានស្តាប់ខ្ញុំនិយាយឬអត់?ហើយលោកភ្លឹកអី?"
"ស្តាប់!គឺបងគិតថាខ្លួនមិនមែនជាមនុស្ស"នាយនិយាយពាក្យចុងក្រោយខ្សោយៗហាក់ដូចជាលែងជឿជាក់ពេលស្តាប់ថេយ៉ុងប្រាប់ពីអត្តសញ្ញាណរបស់ខ្លួនរួច
"លោកកុំគិតចឹងអីវាគ្រាន់តែជាការមើលឃើញរបស់ខ្ញុំប៉ុណ្ណោះពេលខ្លះវាអាចខុសក៏ថាបាន"ថេយ៉ុងនិយាយលើកទឹកចិត្តអោយនាយព្រោះមើលទៅនាយទម្លាក់ទឹកមុខលឿនខ្លាំងណាស់ណាមួយគេនិយាយនឹងក៏មិនប្រាកដថាត្រូវដែរ
"ចុះបើវាជាការពិត?ហើយបងមិនមែនមនុស្សតែជាបីសាចជញ្ជក់ឈាមនោះ?"
"លោកគិតដល់ណាហើយនឹង?សម័យនេះហើយនៅមានទៀតឬ?"
"បងគិតថាមានគឺបែបនេះហើយ"
"ឈប់និយាយទៅ!លោកមិនមែនបែបនោះទេ"
"អូនចង់ថាបីសាចឯណាសង្ហារដូចបងនោះមែនទេ?"
"អ៊ែក!លើកខ្លួនឯង"
"បងមិនបានលើកទេបងសង្ហារបងទទួលស្គាល់"
"ហ៎ូស!ជ្រេញណាស់"
"បងយកប័ណ្ណសរសើរអោយអូនមើល3ឆ្នាំជាប់គ្នាណ៎ា!នៅតែឆ្នាំនេះគេមិនទាន់ចេញអោយ"
"អ៊ែកៗ!ជ្រេញៗៗ"
"អត់មានសរសើរសង្សារខ្លួនឯងសោះគិតតែពីអ៊ែកជ្រេញៗចាប់រំលោភបាស់សក់ឥឡូវ!"
"ហឹស!មិនអោយចាប់បានទេកុំសង្ឃឹម!"
"ចាំមើលបងចាប់ទាល់តែបាន!"
"អ៎ាយ!!!ឈប់កុំចូលមកណ៎ាឈប់ភ្លាម!!"ជុងហ្គុកក៏វាទៅជិតថេយ៉ុងនាំអោយនាយតូចស្រែកក្រោករត់លែងឈឺអីទៀតហើយសំខាន់គេចពីប្រុសរោគចិត្តនេះសិន!ពួកគេរត់ដេញគ្នាដោយថេយ៉ុងសើចកក្អឹចគេចពីជុងហ្គុកតាមប្រមាញ់យកធ្វើចំណីតែស៊យអីសុីបីបួនខ្នើយរបស់អូនថេយ៍ចង់បែកក្អួត🗿។
បន្ទាប់ពីប្រលែងគ្នាអស់ចិត្តហើយថេយ៉ុងហត់ចង់លានអណ្តាតតែជុងហ្គុកមិនសូម្បីតែបែកញើសចុងក្រោយថេយ៍ៗក៏ត្រូវជុងហ្គុកចាប់ថើបពេញមុខគេខំប្រឹងគេចរួញក។
"ឈប់ឌឺឬនៅ?"
"ហិហិ!ឈប់ហើយៗ"
"សឺតៗៗម៉ោះអង្គុយទៅ"ជុងហ្គុកថើបថ្ពាល់ថេយ៉ុងមិនចេះធុញមុននឹងលើកពរគេអោយទៅអង្គុយលើពូកវិញ
"ឈប់ឈឺហើយមែនទេ?"ឃើញថារត់លឿនណាស់ទើបនាយសួរ
"ហឺម!ថ្នាំលោកពូកែណាស់"ថេយ៉ុងញញឹមងក់ក្បាលញាប់ឆ្អេកបញ្ជាក់ថាឈប់ឈឺមែនទែនហើយថ្នាំនាយអស្ចារ្យ
"មិនមែនមកពីបងបញ្ចុកដោយប្រើមាត់ទើបបាត់លឿនទេហេស?"ជុងហ្គុកសួរញោះនាំអោយថេយ៉ុងចាប់ផ្តើមមានអារម្មណ៍អៀន
"គ្មានទេស!មកពីថ្នាំមានប្រសិទ្ធភាព"ថេយ៉ុងខាំមាត់ប្រកែកយ៉ាងលឿនទាំងថ្ពាល់កំពុងតែក្រហមទុំ
"ថ្នាំប៉ារបស់បងពូកែចឹងហើយនៅឡើយចាញ់ថ្នាំបងយប់មិញខ្លាំងជាង"ទៀតហើយមាត់ប្រុសម្នាក់នេះពូកែនិយាយបែបនេះតាំងពីពេលណា?មិនស្មានសោះថាប្រុសមាត់ស្ងៀមចិត្តរឹងមកស្គាល់គេនិយាយច្រើនថែមទាំងឈ្លើយទៀត!
"ចន ជុងហ្គុក!!!លោកឈ្លើយខ្លាំងណាស់!!"
"បាទ.....មានឈ្លើយឯណាបងនិយាយការពិតតើ"ស្តាប់នាយនិយាយហើយចង់តែចាប់ទះ
"ឈប់និយាយជាមួយលោកហើយហឹស!"ថេយ៉ុងអោបដៃក្រពាត់ងាកមុខទៅមួយចំហៀងងងក់ដាក់នាយ
"នេះខឹងហ៎?រំលោភអោយបាត់ខឹងមួយសិន"
"អ៎ាយ!!នេះន៎ែ!!"
"អ៎ូយៗៗថេយ៍ៗឈឺៗ"
"ឈប់ឬនៅ?"
"ឈប់ហើយៗៗ"
"តែនិយាយទៀតត្រចៀកនឹងដាច់!!"
"បាទ........យូយ"គ្រាន់តែថេយ៉ុងលែងភ្លាមនាយក៏ស្ទាបត្រចៀកខ្លួនឯងខំគិតថានាយមិនចេះឈឺតែថេយ៉ុងមួលតែតិចឈឺចង់ស្លាប់!
"បានហើយនាំខ្ញុំទៅផ្ទះ"ថារួចថេយ៉ុងក៏ចូលក្នុងបន្ទប់ទឹកដើម្បីផ្លាស់សម្លៀកបំពាក់របស់គេវិញ
"បាទ"ជុងហ្គុកក៏រៀបចំរបស់របររួចមុននឹងចេញទៅចាំនៅខាងមុខមុន
"ម៉ោះ!ឡើងមក"ថេយ៉ុងចេញមកខាងក្រៅឃើញជុងហ្គុកអង្គុយលើកង់ចាំគេជាស្រេច។ឃើញបែបនេះជុងហ្គុកក៏ហៅគេអោយឡើងកង់ដើម្បីបានឌុបគេទៅផ្ទះវិញ។ថេយ៉ុងញញឹមរត់ទៅឡើងកង់ជុងហ្គុកក៏ធាក់កង់ទៅមុខយ៉ាងស្វាហាប់មើលទៅពួកគេពិតជាគូស្នេហ៍ដ៏សាកសមបំផុតស្រស់ស្អាតគូរជាមួយនឹងសង្ហារថ្វីត្បិតថាពួកគេមានភេទដូចគ្នាប៉ុន្តែមើលទៅពួកគេមានសុភមង្គលជាងអ្នកស្រលាញ់គ្នាទូទៅទៅទៀត។+Skip
"ការរងចាំរបស់យើងបានមកដល់ហើយ!ត្រាព្រះអាទិត្យក្រហមបង្ហាញខ្លួនហើយ"អ្នកទាំងអស់គ្នានៅចាំហោរាទស្សន៍ទាយជោគវាសនាអោយស្តេចDevilឆ្នាំនោះទេ?គឺគាត់មិនបានស្លាប់នោះទេគាត់ទាយដឹងមុនថាពូជអារក្សនឹងត្រូវបាត់បង់នៅពេលព្រះបុត្រាចាប់កំណើតទើបនៅពេលដែលទ្រង់ជិតប្រសូត្រគាត់បានគេចចេញពីទីនោះដើម្បីនឹងជួយជាជំនួយស្តារនរគអារក្សឡើងវិញ។គាត់បានរត់មករស់នៅបង្កើតអំណាចនៅអាមេរិកនេះយូរណាស់មកហើយគាត់បានតាំងសមាធិរងចាំត្រាបុត្រាDevilលេចឡើងគឺរូបព្រះអាទិត្យក្រហមនៅកញ្ចឹងកជុងហ្គុកនេះឯងឯសាក់ពីដៃមកដល់ស្មាគឺជារូបសាក់បុព្វបុរសដែលកើតមាននៅពេលដែលអ្នកបន្តជំនាន់បានប្រគល់ភាពជាលើកដំបូងអោយទៅមនុស្សដែលខ្លួនស្រលាញ់ដូចជាមហាសីអីបែបនេះចំណែកឯស្នាមខាំរបស់Devilគឺជាតំណាងកម្មសិទ្ធវាក៏មានឥទ្ធិពលជួយការពារមនុស្សម្នាក់នោះផងដែររីឯអ្នកដែលត្រូវគេផ្តល់ស្នាមនេះគឺចងចាំតែទ្រង់ម្នាក់គត់គ្មានចិត្តអោយនរណាផ្សេងឡើយ។
"តើពួកយើងត្រូវចាំដល់ពេលណាទៀតទៅលោកម្ចាស់?"គាត់រស់នៅបង្កើតអំណាចនឹងបានខាំពួកគេធ្វើអោយពួកក្រោមអំណាចខ្លាចជាអារក្សដោយការចាក់បញ្ចូលថ្នាំដែលចេញពីឈាមគាត់នេះឯងអាចនិយាយបានថាគាត់កំពុងបង្កើតទ័ពដើម្បីទៅវាយដណ្តើមយកនរគមកវិញប៉ុន្តែនៅខ្វះតែបុត្រានាំមុខប៉ុណ្ណោះ!
"នៅពេលដែលទ្រង់ត្រូវការជំនួយត្រាព្រះអាទិត្យនោះនឹងលោតពណ៌ក្រហមអោយពូជDevilទាំងអស់បានទទួលដំណឹងថាមេដឹកនាំពួកគេកំពុងជួបគ្រោះថ្នាក់"គាត់និយាយទាំងកែវភ្នែកហាក់កំពុងស្វែងរកទីតាំងប៉ុន្តែមិនទាន់រកឃើញគាត់បានត្រឹមតែឃើញត្រានោះនៅជាប់នឹងករបស់ម្ចាស់ខ្លួនប៉ុណ្ណោះនៅពេលដែលត្រានោះលោតពួកគេនឹងដឹងមិនខានថាបុត្រានៅឯណា។(សាច់រឿងកើតចេញពីការស្រមើស្រម៉ៃរបស់ខ'ជេក៍ប៉ុណ្ណោះបើមានខុសត្រង់ណាសូមកុំប្រកាន់អី🙏)
To be continued.....
និពន្ធដោយ:ជេក៍ ថេហ្គុក✨💜
BẠN ĐANG ĐỌC
🔞🧛ជំពាក់ស្នេហ៏Devil🧛🔞
Fanfictionវាសនាតម្រូវអោយគេកើតមកជួយសង្រ្គោះពូជDevilឡើងវិញស្របជាមួយនិងអនាគតដែលគេត្រូវជួបប្រទះហើយនិងគូរជីវិតដែលមានភេទដូចគ្នា។វាសនាគេត្រូវបានជាមួយក្មេងប្រុសដែលមានមាឌតូចអ្នកទាំងពីររួបរួមគ្នាបង្កើតពូជDevilឡើងវិញ។តើពួកគេអាចធ្វើបានទេ?ចង់ដឹងចូលអានទាំងអស់គ្នា💜 Taekook...