ថេយ៉ុងជួយគ្រាជុងហ្គុកឡើងឡានរួចទើបគេចូលទៅអង្គុយក្បែរសម្លឹងមើលនាយទាំងព្រួយបារម្ភ។
"បងយ៉ាងមិចហើយ?ទៅរួចទេ?"ថេយ៉ុងសួរទាំងអ្នកម្ខាងដែរកំពុងដកដង្ហើមសម្រួលអារម្មណ៍ក្តាប់ចង្កូតឡានមើលទៅហាក់មិនស្រួល
"បងមិនអីទេឆាប់ទៅ"នាយងាកមកញញឹមស្រាលដាក់ថេយ៉ុងកុំអោយគេបារម្ភព្រោះទៅមុខគេបារម្ភពីនាយណាស់
"បើមិនស្រួលបានអូនចាំអូនអ្នកបើកវិញ"
"បងអាចបើកបាន"
"អូនខលទៅលោកនីខឺរៀរយ៍សួរគាត់ពីររឿងនេះ"បម្រុងខលប៉ុន្តែទូរស័ព្ទជុងហ្គុកក៏រោទិ៍ឡើងជលេខលោកនីខឺរៀរយ៍ល្មមគាត់ដូចជាដឹងរឿងយ៉ាងចឹង
"គាត់ខលមកបង ហាឡូលោកពូ"
<ព្រះបុត្រាទ្រង់យ៉ាងមិចហើយ?>
"ខ្ញុំមិនអីទេ"
<ខ្ញុំបានអោយកូនចៅយកថ្នាំទៅអោយទ្រង់ហើយទ្រង់ឆាប់ចេញពីកន្លែងនោះទៅសួនកុមារទៅខ្ញុំអោយគេទៅទីនោះ>
"បាទអរគុណលោកពូ"
<ទ្រង់ប្រយ័ត្នព្រះកាយផង>
"ខ្ញុំដឹងហើយ"ផ្តាច់
"គាត់និយាយអ្វីខ្លះ?"ថេយ៉ុងសួរទាំងទឹកមុខ
បារម្ភ ជុងហ្គុកបែរមកញញឹមដាក់គេមុខនាយរាងស្លេកមុននេះក៏ប្រែមកជាធម្មតាវិញវាពិតជាលឿនណាស់
"គាត់អោយកូនចៅយកថ្នាំមកបងនិងប្រាប់អោយបងប្រយ័ត្នខ្លួនប៉ុណ្ណោះ"
"មុខបងឈប់ស្លេកហើយឬក៏បងអាចគ្រប់គ្រងកម្លាំងខ្លួនឯងបានហើយ?"ថេយ៉ុងចូលទៅក្រសោបថ្ពាល់នាយយកមកមើលឃើញថាធម្មតាវិញហើយ
"ប្រហែលជាស្លេកដោយសារតែបងប្រើកម្លាំងមុននេះសម្រាកក៏ត្រឡប់មកធុំ្មតាវិញបងមិនទាន់បានទៅរៀនគ្រប់គ្រងកម្លាំងពីលោកពូទេ"
"អ៎ូ!មុននេះបងថាគាត់អោយទៅយកថ្នាំចឹងតោះ"ថេយ៉ុងនិយាយជុងហ្គុកអស់សំណើចនឹងក្តីបារម្ភឬបស់គេបន្តិចទើបបើកឡានទៅសួនកុមារសិនទើបទៅផ្ទះរបស់ថេយ៉ុង។
"នេះជាថ្នាំដែលលោកម្ចាស់អោយយកមកអោយព្រះបុត្រា"មកដល់ក៏ឃើញមានអ្នកពាក់ឈុតខ្មៅឈរចាំជាស្រេចគ្រាន់តែឃើញឡានមកដល់នាយប្រញាប់រត់ទៅជិតឡានលុតជង្គង់គោរពហុចថ្នាំអោយនាយ
"អរគុណហើយ"
"គាត់ផ្តាំអោយព្រះបុត្រាប្រយ័ត្នព្រះកាយព្រោះពួក Vampire ប្រាកជាសង្ស័យដែលមានអ្នកវាយគ្នាវាដួលសូមទ្រង់ប្រុងប្រយ័ត្ន"
"ខ្ញុំដឹងហើយផ្ញើរអរគុណគាត់ផងខ្ញុំនឹងប្រយ័ត្នប្រយែងកុំអោយគាត់បារម្ភអី"
"ស្អែកគាត់ចង់អោយព្រះបុត្រាទៅហ្វឹកហាត់ទាន"
"ខ្ញុំនឹងទៅពេលល្ងាចប្រាប់គាត់ទៅ"
"បាទទាន!ខ្ញុំម្ចាស់លាសិនហើយ"
"អឺម"គ្រាន់តែនាយក្រហឹមដឹងឮគេក៏បាត់ឈឹងនាំអោយថេយ៉ុងដែលមើលព្រិចភ្នែកញាប់ៗអស្ចារកយពេកហើយ
"គេទៅលឿនណាស់!គេចេះបំបាំងកាយ?"
"ប្រហែលហើយចាំបងចេះបងនឹងបំបាំងអោយអូនមើល"នាយសើចដាក់ថេយ៉ុងដែលធ្វើមុខផ្អើលៗ
"អូនចាំបានពេលអូនឃើញបងបំលាស់ទីលើកដំបូងអូនសន្លប់"គេចាំមិនភ្លេចកាលនោះគ្រាន់តែឃើញសន្លប់ស្តូកតែម្តង
"ហឹសៗ!ចាំបានល្អណាស់!ប៉ុន្តែលើកនេះបងបំបាំងមិនអោយអូនឃើញទេបើសិនអូនចង់បងបំបាំងកាយនាំអូនដើរលេង"
"ពិតមែនហ្ហេស?សន្យា"
"បងធ្វើស្រាប់ហើយមិនបាច់សន្យាទេក្មេងចង្កួត"នាយផ្ទាត់ថ្ងាសគេបន្តិចអស់សំណើចជាខ្លាំងក្រែងមុននេះដូចខ្លាចសោះគ្រាន់តែឮគេបំបាំងកាយនាំដើរក៏សប្បាយចិត្តចង់ភ្លាមៗក្បាលខូចណាស់។
"អូនចង់ឃើញបងបំបាំងកាយហិហិ"
"គង់តែបានឃើញទេតោះទៅផ្ទះរបស់អូន"
YOU ARE READING
🔞🧛ជំពាក់ស្នេហ៏Devil🧛🔞
Fanfictionវាសនាតម្រូវអោយគេកើតមកជួយសង្រ្គោះពូជDevilឡើងវិញស្របជាមួយនិងអនាគតដែលគេត្រូវជួបប្រទះហើយនិងគូរជីវិតដែលមានភេទដូចគ្នា។វាសនាគេត្រូវបានជាមួយក្មេងប្រុសដែលមានមាឌតូចអ្នកទាំងពីររួបរួមគ្នាបង្កើតពូជDevilឡើងវិញ។តើពួកគេអាចធ្វើបានទេ?ចង់ដឹងចូលអានទាំងអស់គ្នា💜 Taekook...