ភាគទី០៣:ខ្ញុំស្រវាំងភ្នែកទេដឹង?

1.4K 164 0
                                    


បន្ទាប់ពីមកដល់ផ្ទះរាងតូចចូលទៅក៏ឃើញថាលោកតាលោកយាយកំពុងអង្គុយសាឡុងមើលមកគេដោយក្រសែភ្នែកដាក់កំហិត។រាងតូចញឹមៗដើរទៅជិតពួកគាត់ទាំងពីរមុននិងដាក់ខ្លួនអង្គុយជិតជើងអ្នកទាំងពីរដើម្បីយកចិត្ត

"ទើបតែមកពីណា?"អ្នកមាននាមជាលោកតាក៏ចោទសួរចៅប្រុសមួយគ្រាប់ដែលទើបនិងមកនៅមិនបានមួយអាទិត្យ។ទើបតែមកពីកូរ៉េហើយចេញទៅក្រៅតែម្នាក់ឯងមិនដឹងចាស់ទុំបារម្ភអីអត់។ទីនេះមិនមែនដូចនៅស្រុកកំណើតទេចឹងទៅណាមកណាគួរតែយកអង្គរក្សតាមតែនេះទៅតែម្នាក់ឯងទាំងយប់ប្រលប់ទៀត

"គឺ....ចៅទៅរកអីញុាំព្រោះតែនៅកូរ៉េចៅចូលចិត្តទៅញុាំអីពេលយប់ក្រពះវាចេះតែឃ្លានលោកតាកុំខឹងចៅអី"ថេយ៉ុងពេបមាត់គួរអោយខ្នាញ់ដាក់លោកទាំងពីរមុននិងនិយាយលោមអោយគាត់ឈប់ធ្វើមុខបែបនេះដាក់

"ចង់ញុាំប្រាប់អ្នកក្នុងផ្ទះអោយធ្វើក៏បានចៅហេតុអីចាំបាច់ចេញក្រៅតែឯងវាគ្រោះថ្នាក់"លោកយាយបន្ទន់សម្លេងដាក់ចៅប្រុសព្រោះតែបារម្ភខ្លាចចៅកើតអីទៅមានមុខឯណាទៅជួបកូន

"តែចៅមិនចូលចិត្តញុាំអាហារទីនេះទេ!ចៅទៅញុាំអាហារកូរ៉េដែលនៅម្តុំនេះចៅជិះកាត់ថ្ងៃមិញទើបចង់ទៅញុាំ"

"ហើយចាំបាច់ទៅម្នាក់ឯង!អង្គរក្សក៏មានមិនយកទៅ"លោកតាគីមនៅតែមិនទាន់ទន់ចិត្តដេញដោលថែម

"ពុទ្ធោអើយលោកតា!នេះថេយ៉ុងចៅតាណាខ្សែក្រវ៉ាត់ខ្មៅទាំងមូលទៅខ្លាចអីណាមួយចៅមិនចូលចិត្តអោយនរណាដើរតាមផងខ្ជិលយកទៅ"

"បានហើយបង!ចៅគេធំហើយ"លោកយាយគីមចាប់ដៃស្វាមីអោយត្រជាក់ចិត្តមើលទៅសម្លឹងចៅដូចចង់សុីសាច់។ពួកគាត់ទាំងពីថ្វីត្បិតថាជាលោកតាលោកយាយតែពួកគាត់មិនមែនចាស់ណាស់ណាទេនៅភឺលនៅឡើយ>.<

"មិនអោយបងបារម្ភយ៉ាងមិចមើលចរិកចៅអូនចុះហាមមិនចេះស្ដាប់"លោកតាគីមងាកមកនិយាយជាមួយប្រពន្ធដូចកូនទន្សាយងោកងក់រួចក៏ងាកទៅវិញ។ថេយ៉ុងនិងជីដូនគ្រវីក្បាលសើចដាក់គ្នាមើលអាកប្បករិយារបស់អ្នកមាននាមជាតាចុះធ្វើដូចជាក្មេងទៅកើត។លោកយាយគីមមិនខ្វល់ងាកមកនិយាយជាមួយថេយ៉ុងវិញ

🔞🧛ជំពាក់ស្នេហ៏Devil🧛🔞Donde viven las historias. Descúbrelo ahora