ភាគទី២១:ខ្ញុំជាDevil?!

1K 139 3
                                    


ជុងហ្គុកបានជូនថេយ៉ុងមកដល់ផ្ទះទម្រាំតែដល់ជុងហ្គុកបាននាំគេជិះកាត់ស្រទាប់ផ្កាជាច្រើននៅជូនគេទៅទិញការ៉េមញុាំតាមផ្លូវនាយជាអ្នកបញ្ចុកហើយក៏អោយថេយ៉ុងបញ្ចុកនាយវិញមើលទៅពួកគេស្វីតខ្លាំងណាស់។
"ចៅថេយ៍!មកវិញហើយឬ?"លោកយាយគីមចេញមកក៏ចំពេលថេយ៉ុងចូលមកតែម្តងទើបគាត់ញញឹមសួរឯថេយ៉ុងញញឹមមិនសូវសមដែលគេធ្វើខុសពាក្យសម្តីមិនបានត្រឡប់មកផ្ទះវិញកាលពីយប់មិញ
"បាទ....."ថេយ៉ុងឆ្លើយទាំងអោនមុខចុះលោកយាយឃើញក៏ដឹងភ្លាមថាគេខ្លាចចិត្តគាត់ព្រោះខុសពាក្យសម្តីរឿងទៅជប់លាងយប់មិញគាត់មិនបានប្រកាន់ព្រោះគិតថាគេទៅជប់លាងជាមួយមិត្តផឹកម្តងមិនអីនោះទេ
"ម៉ោះចូលក្នុងសិនមកចៅញុាំអីហើយឬនៅ?"
"បាទគឺហើយៗ"អ្នកទាំងពីរក៏ដាក់ខ្លួនអង្គុយលើសាឡុងជិតគ្នា
"ចុះនរណាជូនចៅមក?ឬក៏ជិះតាក់ស៊ី?"លោកយាយសួរនាំសុខទុកខ្លាចថាចៅកើតអីទោះដឹងថាគេគេងផ្ទះមិត្តក៏ដោយ
"បាទគឺមិត្តជូនមកតែគេទៅវិញបាត់ហើយគេមានការប្រញាប់"ថេយ៉ុងញញឹមឆ្លើយជាមួយលោកយាយគេមិនអាចប្រាប់ថាជាសង្សារបានទេនរណាហ៊ានទៅ!បាត់មួយយប់មកវិញមានសង្សារជូនមកគាត់ដឹងមិនដឹងថាមានរឿងអីកើតឡើងនោះទេ។ជុងហ្គុកប្រញាប់ទៅព្រោះគេត្រូវទៅជួបជាមួយលោកប៉ាគេដើម្បីសួរពីរឿងស្នាមសាក់មួយនោះ
"អឺម!មិត្តម្នាក់នោះជាកូនរបស់លោកចនវីលស៊ុនមែនទេ?"លោកយាយគីមគាត់និយាយតាមការស្មានព្រោះតែចៅគាត់ធ្លាប់និយាយពីនាយដែលអោយនាឡិកាគេពីមុនឯថេយ៉ុងវិញក៏ចាប់ផ្តើមភ័យញញឹមលែងសម
"បាទ..."
"ចៅជាមិត្តជាមួយនឹងកូនលោកចនវីលស៊ុនឬក៏ជាអ្វីផ្សេង?"គាត់តាមមើលខ្សែភ្នែកថេយ៉ុងដែលពេលនិយាយដល់ជុងហ្គុកគេបែរជាគេចមុខថែមទាំងភ័យៗយ៉ាងមិចមិនដឹងនាំអោយគាត់សង្ស័យនិយាយសួរដេញដោលព្រៀវប៉ុន្តែដូចកំពុងដេញជើងចៅប្រុសយ៉ាងចឹង
"លោក....លោកយាយគឺ..គឺពួកយើងជាមិត្តប៉ុណ្ណោះ"ជាមិត្តហេតុអីគេចាំបាច់ភ័យឆ្លើយរដាក់រដុបបែបនេះ?ឬក៏មានអ្វីលើសពីនឹង?សម្រាប់មនុស្សមិនសូវចេះកុហកដូចជាគេមិចនឹងចេះលាក់ពីក្រសែរភ្នែកមនុស្សជុំវិញខ្លួនទៅ?
"មិត្តមែនទេ?ចឹងស្អែកហៅគេមកញុាំអាហារពេលល្ងាចជាមួយគ្នាមក"លោកយាយគីមពេបមាត់ងក់ក្បាលមើលកាយវិការចៅទាំងចង់សើចតែគាត់ក៏ខំលាក់រួចទើបនឹកឃើញគំនិតចង់អោយថេយ៉ុងបបួលជុងហ្គុកមើលញុាំបាយពេលល្ងាចជាមួយគ្នាមិនដឹងថាមានគំនិតអ្វីនោះទេមើលទៅទឹកមុខគាត់មិនធម្មតានោះទេ
"បាទ?!គឺ...គឺ...ចៅខ្លាចតែគេមិនទំនេរ"ថេយ៉ុងស្រែកបន្តិចទើបបន្ថយសម្លេងមកវិញទើបនិយាយរកលេសគេមិនចង់អោយលោកយាយជួបជាមួយជុងហ្គុកនោះទេឥឡូវប្រុសម្នាក់នោះមាត់រអិលខ្លាំងណាស់ខ្លាចតែនាយនិយាយអ្វីផ្តេសផ្តាស
"ចៅសាកបបួលគេមកយាយគ្រាន់តែចង់ស្គាល់មុខកូនប្រុសលោកចនផ្ទាល់ប៉ុណ្ណោះឮថាគេសង្ហារខ្លាំងណាស់សមត្ថភាពក៏មិនចាញ់ប៉ារបស់គេដែរ"លោកយាយគីមរៀបរាប់លើកហេតុផលដើម្បីអោយថេយ៉ុងបបួលជុងហ្គុកមកអោយបាន
"បាទ!ចាំចៅសាកបបួលគេ"ថេយ៉ុងក៏យល់ព្រមគិតថាលោកយាយគ្រាន់តែចង់ដឹងសមត្ថភាពជុងហ្គុកប៉ុណ្ណោះ។លោកយាយគីមញញឹមលាក់គំនួចមុននឹងញញឹមអង្អែលក្បាលថេយ៉ុងតិច

🔞🧛ជំពាក់ស្នេហ៏Devil🧛🔞Where stories live. Discover now