ជុងហ្គុកចាកចេញពីផ្ទះឡើងឡានជិះត្រឡប់មកផ្ទះនាយយ៉ាងលឿនក្នុងចិត្តនឹកដល់នាយតូចក៏មានអារម្មណ៍រាងភ័យដែរ។នាយសម្រេចចិត្តថានឹងប្រាប់ថេយ៉ុងប៉ុន្តែមិនចង់ប្រាប់ពេលនេះនាយគិតរឿងជាច្រើនខ្លាចថាថេយ៉ុងនឹងខ្លាចនាយមិនចង់នៅក្បែរនាយក្រោយដឹងរឿងទាំងនេះ។"បងសង្ឃឹមថាអូននឹងយល់ដូចដែលប៉ាបាននិយាយទៅចុះ"ស្នាមញញឹមដែលសប្បាយចិត្តខ្លាំងមុននេះក៏ថយចុះអោយតែនឹកឃើញដល់ខ្លួនមិនមែនមនុស្សនាយតែងតែមានការព្រួយបារម្ភជានិច្ច។គ្រាន់តែជិះឡានមកដល់ផ្ទះពិសោធន៍របស់នាយក៏ឃើញកង់មួយទុកនៅជិតនោះបញ្ជាក់ថានាយតូចបានមកដល់ហើយទើបនាយប្រញាប់ចុះពីឡានសម្តៅទៅក្នុងផ្ទះយ៉ាងលឿន។
"ថេយ៍...."មកដល់ខាងក្នុងក៏ហៅឈ្មោះសង្សារភ្លាមតែបែរជាមិនឃើញច្រមុះចាប់ក្លិនអាហារឈ្ងុយភាយៗទើបអាចដឹងថានាយតូចកំពុងតែនៅក្នុងផ្ទះបាយ
"អូនកំពុងធ្វើអីនឹង?"ដើរមកដល់ឃើញថេយ៉ុងកំពុងតែជោគត្រឡប់ៗមិនដឹងថាកំពុងធ្វើអីទេទើបនាយដើរចូលទៅជិតបន្លំអោបចង្កេះគេនៅដាក់ចង្ការលើស្មាគេទៀត
"ក៏ធ្វើម្ហូបអោយលោកនោះអី?ក្រែងថាទើបនឹងក្រោកមិនទាន់ញុាំអី?"
"អូនធ្វើម្ហូបអីទៅ?ឈ្ងុយដល់ហើយ"ឈ្ងុយម្ហូបឬក៏ឈ្ងុយអីផ្សេង?មាត់បន្លំថើបកគេជីបៗ
"ឆាបង្គាជាមួយបន្លែមិនឃើញទេ?ឆាប់ទៅអង្គុយទៅនៅអោបអីទើសដៃណាស់"ថេយ៉ុងក្រញេងខ្លួនពេលនាយថើបវារសើបគេចេះតែគេចនាយនេះរំខានមែន
"សឺត!ទៅអង្គុយចាំក៏បាន"មុននឹងទៅនាយនៅឆ្លៀតថើបថ្ពាល់គេមួយខ្សឺតទៀតចំណែកថេយ៉ុងបានតែខាំមាត់សម្លក់បន្លំនោះបន្លំទើបតែធ្វើសង្សារគ្នាមិនទាន់បានមួយថ្ងៃស្រួលបួលផងនាយថើបគេរាប់ភ្លេច
"នេះរួចហើយញុាំទៅ"ថេយ៉ុងធ្វើម្ហូបពីរមុខមានឆាបន្លែនិងឆាគីមឈីដាក់តុប៉ុកគិមើលទៅទំនងណាស់។
"ទំនងខ្លាំងណាស់!បងញុាំហើយណា"នាយញីដៃសម្លឹងម្ហូបមើលទៅគួរអោយចង់ភ្លក្សចាំមើលថារសជាតិវាយ៉ាងមិចដែរ។
YOU ARE READING
🔞🧛ជំពាក់ស្នេហ៏Devil🧛🔞
Fanfictionវាសនាតម្រូវអោយគេកើតមកជួយសង្រ្គោះពូជDevilឡើងវិញស្របជាមួយនិងអនាគតដែលគេត្រូវជួបប្រទះហើយនិងគូរជីវិតដែលមានភេទដូចគ្នា។វាសនាគេត្រូវបានជាមួយក្មេងប្រុសដែលមានមាឌតូចអ្នកទាំងពីររួបរួមគ្នាបង្កើតពូជDevilឡើងវិញ។តើពួកគេអាចធ្វើបានទេ?ចង់ដឹងចូលអានទាំងអស់គ្នា💜 Taekook...