ផ្តេីមរឿង​(Part1)

1.3K 78 0
                                    

ព្រះសូរិយាបានរះបំភ្លឺពន្លឺពណ៌ទឹកក្រូចយ៉ាងភ្លឺត្រចះត្រចង់​ប្រៀបដូចជាមាសដ៏មានតម្លៃរបស់ផែនដីដែលគ្រប់គ្នាខ្វះមិនបាន​ ប៉ុន្តែមិនមែនក្មេងប្រុសម្នាក់នេះនោះទេ​ សម្រាប់គេវាគឺជាពេលដែលខ្មៅងងឹតនិងឈឺចាប់បំផុតសម្រាប់គេ​ ជាក្មេងប្រុសម្នាក់ដែលគ្រប់គ្នាតែតែងមេីលងាយមេីលថោកជាន់ឈ្លីគេប្រៀបដូចជាសត្វធាតុព្រោះតែជីវភាពរបស់គេ។ ត្រូវហេីយក្មេងប្រុសម្នាក់នោះគឺជាខ្ញុំ​...Kim​ Sunoo(គីម​ សុននូ)...។

ខ្ញុំរៀននៅសកលវិទ្យាល័យដ៏ល្បីឈ្មោះមួុយគឺ​ Enha zin emo ដោយការផ្ទេរអាហាររូបកណ៌ពីវិទ្យាល័យចាស់របស់ខ្ញុំ។ ខ្ញុំចូលរៀនបានប៉ុន្មានខែមកនេះជាមួយនឹងសេចក្តីឈឺចាប់បំផុត...។

"អេ៎​ ជ្រុះរបស់ហេីយ...នេះយកទៅ"​ ខ្ញុំកំពុងតែដេីរនៅក្នុងបរិវេនសាលាតម្រង់ទៅអគារដែលខ្ញុំរៀន​ សិស្សប្រុសម្នាក់ហៅខ្ញុំរួចក៏ហុចបណ្តោងកាតាបរបស់ខ្ញុំមកអោយ។ ស្នាមញញឹមរបស់គេស្ទេីរតែលេបត្របាក់យកបេះដូងរបស់ខ្ញុំទៅហេីយ។ ទេ...ខ្ញុំមិនអាចលង់ស្រឡាញ់គេបានទេ​ ខ្ញុំជាមនុស្សប្រុសគេក៏ជាមនុស្សប្រុស​មិនអាចទេ។

"អគុណហេីយ.."​

"ថ្ងៃក្រោយប្រយ័ត្នផង..."គេពោលពាក្យយ៉ាងផ្អែមល្ហែមជាមួយនឹងស្នាមញញឹមហេីយក៏ដេីរចេញទៅបាត់។

«រុីងៗៗៗ~»
សម្លេងកណ្តឹងដែលសិស្សគ្រប់គ្នាទន្ទឹមរងចាំបានបន្លឺឡេីង​ សិស្សានុសិស្សទាំងអស់រៀបចំទុកដាក់របស់របរខ្លួនអោយរួចជាមុន​ សឹមចេញទៅដេីម្បីបំពេញតួរនាទីរបស់ក្រពះរាងៗខ្លួនទៅ។

នៅក្នុងកុងទីនសាលា​ សិស្សខ្លះកំពុងតែអង្គុយនៅតុដេីម្បីស្រស់ស្រុបអាហារ​ រីឯសិស្សខ្លះទៀតក៏កំពុងតែឈរតម្រង់ជួរដេីម្បីដួសយកអាហារសម្រាប់ញ៊ាំ។

"អង្គុយផងបានទេ?"
"អេ៎កុំអី​ នៅទីនេះដូចជាធំក្លិនស្អុយៗដូចជាសម្រាមមួយបាវយ៉ាងអញ្ចឹង​..ទេទេមិនមែនមួយបាវទេគឺច្រេីនជាងនេះទៀត"​ ភ្លាមនោះមានសិស្សស្រីប្រុសមួយក្រុមគ្នា3នាក់ដេីរមករកតុដែល​ សិស្សប្រុសវ័យក្មេងរាងស្តេីងម្នាក់​ ត្រូវហេីយជាSunoo​ ពោលពាក្យដ៏គួរអោយឈឺចាប់បំផុត ។ វាដល់ពេលហេីយ​ ដល់ពេលដែលគេត្រូវរងភាពឈឺចាប់នៃការធ្វេីបាបទៅលេីនាយទៀតហេីយ។

​The day we got to know each other | Sunki Where stories live. Discover now