តេីស្នេហាខុសធម្មជាតិមួយនេះនឹងទៅរួចទេ? តេីនឹងមានឧបសគ្គរារាំងអ្វីទៀតរហូតដល់ទីបញ្ចប់នោះ?
"Sunoo?.."
"អោយខ្ញុំសំទោស" បន្ទាប់ពីបបូមាត់ត្រូវដកចេញដោយអ្នកផ្តេីមជានាយតូចនោះ Nikiក៏បង្ហេីបហៅគេទាំងទឹកភ្នែកថែមទាំងទទួលបានពាក្យដ៏ឈឺចាប់មួយឃ្លាមកថែមទៀតផង។ នាយតូចនិយាតរួចក៏ដេីរចេញពីបន្ទប់ទៅបាត់ដោយគ្មានក្តីស្រណោះអ្វីបន្តិចដល់អ្នកខាងក្នុង។ មិនមែនគ្មាននោះទេ គឺជាខុស វាខុសខ្លាំងណាស់...
Nikiដែលយេីងធ្លាប់តែឃេីញនិយាលេងសេីចគ្មានទុកកង្វល់នោះ ពេលនេះគេកំពុងតែអង្គុយយំនៅក្នុងបន្ទប់តែម្នាក់ឯងព្រោះតែស្នេហាខុសធម្មជាតិមួយទៅវិញ។ ហេតុអី? ហេតុអីក៏ព្រហ្មលិខិតលេងសេីចនឹងគេម្លេះ?
Sunooចុះមកដល់ខាងក្រោម សំណាងហេីយដែលមិនមានមនុស្សនៅទីនោះ គ្រួរសាររបស់ប្អូនស្រីNikiក៏ទៅបាត់ព្រោះត្រូវនាំលោកតាទៅដែរ។ នាយចូលទៅក្នុងបន្ទប់រៀបចំសម្អាតខ្លួន មុននឹងរៀបចំខោអាវដូចជាទៅណាមិនដឹង។
"កូនទេីបនឹងមកពីណា? ហេីយប្រុងទៅណា? " អ្នកមីងJuក៏ទេីបតែឃេីញគេដូចគ្នាទេីបសួរ ម្យ៉ាងទៀតក៏ឃេីញថាគេកំពុងតែរៀបចំខោអាវផង។
"គឺជិតដល់ថ្ងៃចូលរៀនហេីយ កូនសម្រេចចិត្តថានឹងទៅធ្វេីការបន្តិចបន្តួចដេីម្បីរកលុយខ្លះ ម៉ាក់កុំខឹងនឹងកូនអីណា" Sunooនិយាយទៅកាន់អ្នកមានគុណ ទាំងញញឹម។ គេត្រូវទៅធ្វេីការខ្លះគេមិនអាចពឹងតែម៉ាក់គេនោះទេ បេីមិនដូចឆ្នោះនោះទេដាច់ពោះមិនខាន។
"ហឹមកូនហត់ហេីយ តែក៏ល្អទៅធ្វេីការយកបទពីសោធ៍ខ្លះៗទៅតែកុំដល់យប់ជ្រៅពេកមិនល្អទេណា នេះកូនញាំអីសិនទៅចាំចេញទៅ" អ្នកមីងJuមិនបានខឹងនឹងកូនប្រុសនោះទេ គ្រាន់តែបារម្មណ៍ អ្នកមីងនិយាយទៅកាន់កូនប្រុសសឹមនឹងលេីកបាយមួយចានមកអោយគេ។
"បាទអ្នកម៉ាក់"
"ហេីយមានលុយជិះតាក់សុីទៅវិញទេ? នេះយកខ្លះទៅម៉ាក់មិនជាត្រូវការប៉ុន្មានទេ ម៉ាក់នៅទីនេះសុខស្រួលណាស់ កូនយកទៅ" មីងJu សួរទៅនាយមុននឹងដកយកលុយមួយចំនួនមកអោយគេថែមទាំងនិយាយជាមួយនឹងស្នាមញញឹមដ៏កក់ក្តៅ។
YOU ARE READING
The day we got to know each other | Sunki
Romance"តេីពួកយេីងអាចចាប់ផ្តេីមម្តងទៀតបានទេ?" ជាមនុស្សម្នាក់ដែលគ្មានហេតុផល យល់ឃេីញយ៉ាងមិចថាអញ្ចឹង នេះហេីយជាកំហុសដែលគេចាកចេញ... ស្នេហាដែលចាប់ផ្តេីមពីការស្អប់ទៅស្រឡាញ់ខ្លាំង អាចនិយាយថាជាចំណែកមួយនៃជីវិត តេីចុងក្រោយពួកយេីងអាចទៅរួចទេ? The Day We Got To Kno...