The Day we got to know each other/Part 21

224 38 2
                                    

"ធ្វេីស្អីនឹង?!"​ សម្លេងធំដែលចេញពីបំពង់ករបស់មនុស្សប្រុសម្នាក់បានបន្ទរមកពីខាងក្រោយ​ ដែលធ្វេីអោយSunooងាកតាមប្រភពសម្លេង​។ គឺជាសម្លេងរបស់Jooyung​ និស្សិតសង្ហាឆ្នាំទី4នោះអី។

"កេីតអីដែលទេ? ហេីយពួកឯងចេះតែយ៉ាងមិចនឹង? ក្មេងមិនខំរៀនទេ​ ចេះតែមកនាំគ្នាខូចចឹង? "Jooyung ដេីរសម្តៅមករកពួកគេដែលផ្តុំគ្នាម្តុំនោះ​ រួចក៏សួរទៅកាន់Sunooហេីយក៏ស្អីអោយពួគេ​ ប្រុងនឹងជួយលេីកSunooឡេីងតែក៏មានសម្លេងមកកាត់ផ្តាច់ពីក្រោយមួយទៀត...

"ធ្វេីអីនឹង?! ចេញទៅ!"​ កំឡុងពេលនោះដែលNikiក៏បានមកដល់ដូចគ្នា​ គេច្រាន​Jooyungចេញ​ មុននឹងទៅជួយគ្រាSunooវិញ។

"អេ៎​ Nikiទៅការពារវាធ្វេីស្អី?" Seoyun ទាញស្មាNikiចេញទន្ទឹមពេលដែលNikiកំពុងតែជួយគ្រានាយSunoo​។

"បិទមាត់នាងទៅ​"​ កំលោះNiki តបវិញទាំងមិនបាននឹងងាកមកមេីលមុខSeoyunអីតែបន្តិចក៏គ្មាន​ រួចក៏លេីកបីSunooឡេីងដូចសំឡីមុននឹងបន្ត...

"បេីដឹងខ្លួនចាកចេញឲ្យហេីយទៅ​ កុំថាខ្ញុំមិនគួរសមជាមួយមនុស្សស្រីឲ្យសោះ"​ និយាយរួច​គេក៏បោះជំហានដេីរទៅមុខ​ ទុកឲ្យកញ្ញាseoyunរបស់យេីងឈរទន្ទ្រាំជេីងទាំងមួយម៉ៅ។

___________________________​
Nikiដេីរសម្តៅទៅបន្ទប់សង្គ្រោះបឋមដេីម្បីមេីលជេីងរបស់រាងតូចរបស់គេ...
"ដាក់ចុះទៅ​ អូនដេីរបានតេី"​ នាយតូចរេីរខ្លួន​ ផងគោះខ្នង​គេផងគោះដៃផង​ ប្រាប់ឲ្យកំលោះNikiដាក់ខ្លួនចុះវិញ​។ (ណែ៎គេមេីលពេញនឹងហ៎ក​ ដេីរអត់មានជំពាក់អាណាមួយរៀលប្រូKi)

"នៅឲ្យស្ងៀមមេីល៎​ ប្រយ័ត្នតែធ្លាក់បាក់ទាំងខ្នងទៀត​ បងមិនទទួលខុសត្រូវទេ"​ Nikiដេីរបណ្តេីរនិយាយដាក់គេបណ្តេីរ​ ថែមទាំងលួចញញឹមចុងមាត់តិច​ ព្រោះអស់សំណេីចនឹងសង្សារបស់ខ្លួនពេក​ រហូតដល់បន្ទប់សង្គ្រោះបឋម។

"អូយ~"​
"អូអូ~បងសុំទោស"​ នៅក្នុងបន្ទប់ពេទ្យ​ Sunooអង្គុយលេីគ្រែ​ ដេីម្បីអោយNikiជួយរឹត​ជេីងនឹងលៀបថ្នាំអោយ​ នៅបរិវេនដែលកជេីងរបស់គេបុកទៅនឹងដំថ្មមួទំហឹងនោះ​ ។

"ប្រាប់បងភ្លាមបេីរនាងធ្វេីបាបអូនម្តងទៀត​ បងផ្តល់មេរៀនឲ្យនាងបន្តិច"​ នាយនិយាយបណ្តេីរ​ រុំជេីងអោយគេបណ្តេីរ។

​The day we got to know each other | Sunki Where stories live. Discover now