ពួកគេរងចាំមួយសន្ទុះក៏ដល់ម៉ោងចេញល្មម។ NikiនិងSunoo ក៏បានចាកចេញទៅ។
ទាំងគូរបោះជំហានមកដល់ឡានភ្លាម Nikiក៏បេីកទ្វាឱ្យSunooដូចរាល់ដង។ surprise🪄
មានផ្កាកុលាបក្រហមមួយបាច់ទុករួចជាស្រេចនៅលេីកៅអីដែលជាកម្មសិទ្ធរបស់Sunoo។ Sunooយកដៃចាប់លេីកផ្កាកុលាបមួយបាច់នោះឡេីងយកមកស្រូបក្លិនក្រអូនប្រហេីររបស់វាទាំងញញឹមពព្រាយ រួចក៏ចូលឡានទៅ។
"យ៉ាងមិចដែល ស្រស់ស្រាយទេ?" Nikiសួរទៅកាន់គេស្របពេលដែលនាយកំពុងបញ្ឆេះឡានរៀបនឹងចេញទៅ។
"><" រាងតូចបានត្រឹមអង្គុយញញឹមទាំងសប្បាយចិត្ត
"អាវ? មិនមានអីសងបងវិញទេឬ?" Niki ងាកទៅរកគេទាំងធ្វេីទឹកមុខក្មេងតូច ហេីយធ្វេីជាប៉ោងថ្ពាល់មានបំណងឱ្យគេថេីប។
"សឺត" Sunooឱនទៅថេីបគេតាមបំណងរួចពួកគេក៏ចេញដំណេីរទៅ។ គូរស្នេហ៍ទាំងពីចំណាយពេលចុងសប្តាហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែម។
*skip* Morning🌅
មិនបានប៉ុន្មានផងព្រះសូរិយានាថ្ងៃថ្មីក៏បានរះឡេីង។ ជារឿងធម្មតាដែលពួកគេចេញទៅសាលាជាមួយគ្នា រហូតដល់ម៉ោងចេញទៅផ្ទះវិញ។ SunooឈរចាំNikiនៅឯមុខអគារសាលារបស់គេនាម៉ោងចេញទៅផ្ទះ"Niki?" តែភ្លាមនោះក៏មានសម្លេងហៅឈ្មោះសង្សាខ្លួនចំចំ នៅពីក្រោយខ្នងថែមទាំងយកដៃស្រឡូនរបស់នាងទៅរកទាញកាតាបរបស់Sunooទៀតផង។ វាជារឿងដែលភ្ញាក់ផ្អេីលជាខ្លាំង ធ្វេីឱ្យSunooងាកមុខទៅតាមប្រភពសម្លេងបង្ហាញឱ្យឃេីញមនុស្សស្រីម្នាក់ពាក់អាវសរបែកឈូក សំពត់ខ្លីលេីភ្លៅជាអ្នកហៅឈ្មោះនោះ។
"??" Sunooធ្វេីមុខឆ្ងល់ជាខ្លាំង ព្រោះម្នាក់ស្រីនេះហេីយដែលភ្លេចកាបូបលុយរបស់នាងនៅឯហាងកាហ្វេដែលគេធ្វេីការនោះ ថែមទាំងស្រែកហៅឈ្មោះសង្សាខ្លួនទៀតផង តេីមានរឿងអីទៅ? នាយកាន់តែសង្កេត កាន់តែជ្រួលច្របល់ ព្រោះបណ្តោងរួបតុក្កតាពណ៌ផ្កាឈូកដែលនាងកាន់នោះ វាដូចខ្លាំងមែនទែនទៅនឹងបណ្តោងកាតាបដែលNikiឱ្យទៅគេ។
"អូ៎ ខ្ញុំ...ខ្ញុំសុំទោសប្រហែលជាខ្ញុំច្រឡុំមនុស្សហេីយ..." បន្ទាប់ពីដឹងថាម្នាក់នោះមិនមែនជាម្ចាស់សមីឈ្មោះនោះ នាងក៏សុំទោសនាយវិញរួចប្រុងនឹងដេីរចេញតែក៏ត្រូវផ្អាកវិញដោយសម្លេង...
YOU ARE READING
The day we got to know each other | Sunki
Romance"តេីពួកយេីងអាចចាប់ផ្តេីមម្តងទៀតបានទេ?" ជាមនុស្សម្នាក់ដែលគ្មានហេតុផល យល់ឃេីញយ៉ាងមិចថាអញ្ចឹង នេះហេីយជាកំហុសដែលគេចាកចេញ... ស្នេហាដែលចាប់ផ្តេីមពីការស្អប់ទៅស្រឡាញ់ខ្លាំង អាចនិយាយថាជាចំណែកមួយនៃជីវិត តេីចុងក្រោយពួកយេីងអាចទៅរួចទេ? The Day We Got To Kno...