"អ្នកណានឹង?" Elea សួរទៅកាន់Niki បន្ទាប់ពីប៉ះភ្នែកឃេីញថាមាននរណាម្នាក់រត់ចូលបន្ទប់គេងមុននេះ។
"ហីយ៉ាខ្មោចទេដឹង...ឯងកុំចេះដឹងរឿងបងច្រេីនពេក"Niki ងាកទៅតាមសញ្ញាដែលEleaចង់បង្ហាញ មុននឹងងាកមកវិញហេីយបន្ត...
"អ្ហឹម...ចុះម៉ាក់មកធ្វេីអីដែរ?"នាយកំលោះឈរច្រត់ចង្កេះសួរទៅកាន់អ្នកជាម្តាយយ៉ាងសង្ហា គ្មានទេីសអ្នកណាមួយ៛។"នែ៎ម៉ាក់រកលុយឱ្យឯងរៀនអស់រាប់លាន ឯងធ្វេីចរិកចឹងឬ?"ជំនួសឱ្យការឆ្លេីយតប អ្នកស្រីMaiបែរជាមកស្តីឱ្យគេទៅវិញ។ ទេីបនឹងងេីបពីដេក បេីកក្បាលមកត្រូវមាត់បាត់ទៅហេីយព្រះអេីយ!
"ហ្អូយ...ហេីយខ្ញុំធ្វេីអីខុសទៀតហេីយអ្នកម៉ាក់~~"Nikiឆ្លេីយតបទាំងទឹកមុខងឿងឆ្ងល់ជ្រួញចិញ្ចេីម ថែមទាំងយកដៃអេះក្បាលតិចៗទាំងមិនដឹងខ្យល់អីទាល់តែសោះ។
"នេះឯង ពេលមានភ្ញៀវមកឯងអោយភ្ញៀវឈរនិយាយក្រៅផ្ទះចឹងហីហ៎ា?"
"អួយអួយឈឺអ្នកម៉ាក់...អួយ~" អ្នកជាម្តាយ យកដៃចាប់ញឹងស្លឹកត្រចៀកគេដេីររហូតទៅដល់ក្នុងបន្ទប់ទទួលភ្ញៀវ ដែលមានEleaដេីរតាមពីក្រោយ។មកដល់ដាក់អង្គុយលេីសាឡុងទេីបព្រមលែងវិញ ឡេីងក្រហមត្រចៀកសឹងតែដាច់ពីក្បាលទៅហេីយ។ Nikiអង្គុយអង្អែលត្រចៀកគេថ្នមៗ ទាំងទឹកមុខស្អុយប៉ែ។ (salas)
"និយាយចឹងចុះឯណាSunoo?" អ្នកស្រីMai ស្រដីសួរទៅកាន់កូនប្រុស
"អឹម...អឺ...គឺប្រហែល...ប្រហែលជាគេកំពុងផ្លាស់ខោអាវទេដឹង ម៉ាក់មិនបាច់ខ្វល់ទេ" Nikiតប
"មិនអីទេចឹង...ម៉ាក់មកនេះគ្រាន់តែមកចង់ឱ្យឯងជួយជូនEleទៅមេីលវិទ្យាល័យថ្មីរបស់គេផង នៅឯxxxx លោកពូរបស់ឯងរវល់ហេីយ" Eleទេីបនឹងចូលវិទ្យាល័យទេីប ម៉ាក់របស់Nikiមកឱ្យនាយជូននាងទៅមេីលសាលាថ្មីរបស់នាងណាមួយប៉ារបស់នាងក៏មិនដែលទំនេរស្រាប់ហេីយ កាន់កាប់ក្រុមហ៊ុនមួយទាំងមូល។
"ហេតុអីជាខ្ញុំ គ្មានពាក់ពាក់ស្អីនឹងខ្ញុំផង អូ៎យ" និយាយមិនទាន់ចប់ចុងចប់ដេីមផង ក៏ត្រូវម៉ាក់របស់គេមួលភ្លៅឱ្យក្រហមមួយទៀតទាល់តែបាន។
YOU ARE READING
The day we got to know each other | Sunki
Romance"តេីពួកយេីងអាចចាប់ផ្តេីមម្តងទៀតបានទេ?" ជាមនុស្សម្នាក់ដែលគ្មានហេតុផល យល់ឃេីញយ៉ាងមិចថាអញ្ចឹង នេះហេីយជាកំហុសដែលគេចាកចេញ... ស្នេហាដែលចាប់ផ្តេីមពីការស្អប់ទៅស្រឡាញ់ខ្លាំង អាចនិយាយថាជាចំណែកមួយនៃជីវិត តេីចុងក្រោយពួកយេីងអាចទៅរួចទេ? The Day We Got To Kno...