The Day we got to know each other/ Part12

382 47 0
                                    

បន្ទាប់ពីខឹងជាមួយក្មេងហេីយ​ មុខមេីលមិនយល់តែក៏មិនព្រមទៅណាឆ្ងាយពីហាងកាហ្វេនោះដែរ​ ខំអង្គុយចង់អោយសង្សាមកលួងតែបែរជាគេមិនខ្វល់ដាក់ខ្លួនទៅវិញ។ (អោយស្រឡាស់ទៅខឹងខុសរឿងចឹងគ្មានអ្នកណាមកលួងទេកូន)

___________________
រហូតដល់ពេលល្ងាច​ ល្ងាចនេះSunoo​ក៏ត្រូវទៅធ្វេីការដូចសព្វដងគឺទៅធ្វេីការនៅក្នុងក្លឹប។ ហេតុអីក៏នៅតែទៅបែបនេះ? គេប្រាប់អោយល្អមិនចេះស្តាប់ទេឬយ៉ាងមិច?

"ចប់ហេីយឬ? តោះ​ទៅវិញចាំបងជូនទៅ"​ Niki​បន្ទាប់ពីឃេីញនាយតូចដោះសម្លៀកបំពាក់ជាអ្នករត់តុក្នុងហាងទុក​នាយក៏សួរឡេីង។

"មិនអីទេ​ សិស្សច្បងទៅវិញចុះ​ខ្ញុំទៅមួយកន្លែងទៀត"​

"ទៅណា? ទៅក្លឹបនោះ? ហេតុអីក៏ប្រាប់មិនចេះស្តាប់បែបនេះ?"

"ខ្ញុំក៏ប្រាប់ដែលថាខ្ញុំគ្នាលុយទេ​ បេីខ្ញុំមិនទៅធ្វេីនោះអ្នកណាចញ្ចឹមខ្ញុំ? សិស្សច្បងផ្គត់ផ្គង់ខ្ញុំមែនទេ!? "​ Sunoo​ពោលឡេីងធ្វេីដូចមិនដឹងថាNiki​នេះជាអ្នកណានោះ។

"បានបងជាអ្នកចញ្ចឹមអូន​ យ៉ាងមិច? ឈប់ទៅធ្វេីការនៅអាកន្លែងស្មោគគ្រោកនោះទៀតទៅតេីបានទេ?"​ ​ ប្រាប់ទៅចុះលុយចញ្ចឹមឯងនេះជារឿងកំប៉េកកំប៉ុកតែប៉ុណ្ណោះ​ លុយក្នុងកាតគេមួយនេះអាចទិញអាកន្លែងដែលឯងទៅធ្វេីការនោះគុណទ្វេឯណោះ។

"អគុណច្រេីនហេីយ​ តែមិនអីទេខ្ញុំមិនត្រូវការ"​ នាយតូចតបរួចក៏ដេីរចេញទៅ​ តែក៏មានសម្តីកាត់។

"បាន​ តែបងសុំជាអ្នកជូនទៅបានទេ​ នេះងងឹតហេីយ​វាមានគ្រោះថ្នាក់ណាស់ដឹងទេ"​ Niki​បន្ធូរអារម្មណ៍​ តែមុននេះមិនដឹងជាគិតចេញជាអ្វីនោះទេ​ស្មានទឹកមុនមិនត្រូវ។ Sunooក៏មិនចង់ឈ្លោះក៏ព្រមអោយគេជូនទៅតាមសម្រួលដូចគ្នា។

នៅក្នុងឡានមានតែសម្លេងខ្យល់ដង្ហេីមរបស់មនុស្សពីរនាក់​ ម្នាក់មេីលទៅតែកញ្ចក់ខាងក្រៅ​ម្នាក់ទៀតអង្គុយបេីកឡានមេីលទៅខាងមុខ​ តែក៏ឈ្លាតងាកមកម្តងម្កាលមេីលមនុស្សជាទីស្រឡាញ់។ រហូតមកដល់ក្លឹបដែលSunoo​ធ្វេីការ​ Sunooចុះពីលេីឡានចូលទៅធ្វេីការដូចសព្វដង។

​The day we got to know each other | Sunki Where stories live. Discover now