The Day we got to know each other /Part 15

528 58 6
                                    

នៅកណ្តាលយប់​ មេឃក៏មានភ្លៀងខ្លាំងមែនទែន​ គឺមានទាំងសម្លេងផ្គរន្ទះលឺលាន់ដូចកំពុងខឹងអញ្ចឹង។​ វាពិតជាត្រជាក់រងារណាស់​ Nikiកំពុងតែរាវរកមនុស្សដែលខ្លួនស្រឡាញ់ដេីម្បីអោបអោយមានកម្តៅតែគ្មានប៉ះចំនោះទេ​ គេក៏បេីកភ្នែកឡេីងហេីយក៏ឃេីញថា Sunoo​មិននៅទីនេះនោះទេ។ Nikiងេីបឡេីងទាំងងុយរួចក៏ចុះពីលេីគ្រែចេញទៅក្រៅដេីម្បីស្វែងរកគេ។

ចេញមកក៏ឃេីញពិតមែន។ Sunoo​អង្គុយអោបក្បាលជង្គង់នៅជិតបង្អួចដោយបែរខ្នងពីខាងNiki​ មេីលទៅមេឃភ្លៀងខាងក្រៅ​ បន្ទប់ងងឹតឈឹងគ្មាន​បេីកភ្លេីងអ្វីបន្តិចនោះទេ។

"អូនកំពុងធ្វេីអី?"​ Nikiដេីរទៅរកគេព្រមទាំងនិយាយ។

"..."​

"អូនកេីតអី? ហេតុអីក៏អូនយំ?"​ Nikiស្រាប់តែសួរភ្លាមៗបន្ទាប់ពីឃេីញថាគេកំពុងតែអង្គុយយំ​ នាយក៏អោបលួងលោមគេបន្តិច

"(ក្រវីក្បាល)"​ Sunooមិនបាននិយាយអ្វីទាំងអស់បានត្រឹមក្រវីក្បាលដូចគ្មានអីអញ្ចឹង។

"បានហេីយៗ​ យប់ហេីយទៅគេងវិញទៅ"​ Niki​និយាយទៅកាន់នាយតូចព្រមទាំងយកទឹកមួយកែវអោយទៅគេផងដែរ។

"មានអីញាំទេ?"​ នេះហេីយជាពាក្យដែលSunoo​និយាយទៅកាន់គេនោះ​។ បេីគិតទៅក៏ត្រូវហេីយដែលគេឃ្លាននោះ​ ព្រោះល្ងាចមិញគ្មានបានអីចូលពោះទេ។

"អូនឃ្លាន? គ្មានអីទេមានតែមីកំប៉ុងអូនញាំទេ? មកពីអូននឹង​ មកបែកគ្នាកណ្តាលផ្សារ​ បងមិនបាន​ទិញអីទុកនោះទេ​ អូនទៅអង្គុយសិនទៅចាំបងទៅធ្វេីអោយ"​ Nikiនិយាយទៅកាន់Sunooវិញ​ព្រមទាំងនាំគេទៅអង្គុយលេីសាឡុង​ មុននឹងខ្លួនទៅធ្វេីអីដេីម្បីញាំ។ ត្រូវហេីយ​ ថាទៅទិញអីទុកញាំហេីយមកសុំបែកអីណា​
ឡូវអត់ហេីយមានតែមីនឹងញាំសិនទៅ។

"ហេីយឃ្លានមិនដាស់បងទេ​ មកអង្គុយយំចឹងបានអាហារហោះចូលពោះមែនទេ? នេះបេីបងមិនងេីបមកឃេីញណា​ ស្រួលមិនស្រួលព្រឹកឡេីងឃេីញគ្រងឆ្អឹងអូននៅទីនេះហេីយមេីលទៅ"​ Niki​ធ្វេីមីបណ្តេីរនិយាយបណ្តេីរ​ តែក៏និយាយត្រូវ100%​តែម្តង។ ស្រីនូតាំងពីមានសង្សាមក​ ដូចទ្រង់ម្ញិម្ញក់ដល់ហេីយ​ ខុសគ្នា380ដឺក្រេ។

​The day we got to know each other | Sunki Where stories live. Discover now