The Day we got to know each other/ Part4

444 46 0
                                    

អ្នកកំលោះនៅក្នុងឡានមិនបានយូរ​ ក៏ចេញមកបន្ទប់វិញ។ នាយបានទទួលយកខោអាវពីក្នុងដៃSunoo​មុននឹងដេីរទៅក្នុងបន្ទប់ទឹកដេីម្បីសម្អាតខ្លួន​ ទាំងពាក្យអគុណមួយម៉ាត់ក៏គ្មាន។

"ឯងប្រុងដេកនៅទីនេះ? ដេកលក់ដែលឬ? "​មិនយូរប៉ុន្មានNiki​ក៏បានចេញពីបន្ទប់ទឹកមកវិញ​ ហេីយក៏ឃេីញថានាយតូចSunoo​កំពុងតែប្រុងនឹងគេងនៅលេីគ្រែមួយទៀតដែលគ្មានអ្វីទាំងអស់​ គ្មានភួយគ្មានខ្នេីយ​មានតែពូកមួយនៅលេីគ្រែ។(មួយបន្ទប់មានគ្រែ2សម្រាប់សិស្ស2នាក់) ដោយសារតែបន្ទប់នេះមានតែអ្នកនៅតែមួយនាក់ទេីបគេដាក់ខ្នេីយភួយអោយតែមួយសម្រាប់មនុស្សម្នាក់។ ហេីយខ្នេីយភួយទាំងនោះក៏ត្រូវអោយទៅNiki​ទាំងអស់ដោយគិតថាគេនឹងមិនអាចគេងនៅកន្លែងនេះបាន​។

"មិនអីទេខ្ញុំគេងនៅទីនេះបាន"Sunooតបទាំងញញឹមដូចសព្វដង​រាល់ពេលដែលនិយាយ។ ទោះគេស្អប់ខ្ញុំ​ គេជេខ្ញុំ​ គេខ្ពេីមខ្ញុំក៏ដោយ​ ខ្ញុំស្រឡាញ់គេ​ ខ្ញុំមិនចង់ឃេីញគេពិបាកនោះទេ​ តេីបែបនេះមិនហៅថាកំសាកទេឬ?

"អគុណច្រេីនហេីយ"​ អគុណ? តេីនេះជាពាក្យពិតឬ? ខ្ញុំមិនដែលលឺពាក្យនេះចេញពីមាត់របស់គេនោះទេ​ លឺតែពាក្យជេប្រទិច​ តែនេះ? ...នេះជាពាក្យអគុណឬ? សំណួរជាច្រេីនបានហោះចូលទៅក្នុងប្រព័ន្ធខួរក្បាលរបស់គេ​ ព្រោះគេមិនដែលលឺពាក្យនេះចេញពីមាត់របសNikiមកកាន់គេនោះទេ​ វាស្តែងពេកហេីយ។

"មិនអីទេ​ សំទោសផងដែលនាំសិស្សច្បងមកពិបាកនៅទីនេះ"Sunooឆ្លេីយតបយ៉ាងសមរម្យ​ Nikiក៏ដេីរទៅគេងដោយមិននិយាយអ្វីទាំងអស់​ Sunooក៏ដូចគ្នា។

វាយប់ជ្រៅទៅហេីយ​ មេឃក៏រលឹមតិចៗផងដែល។ Nikiបង្វែខ្លួនគេង​ហេីយក៏ចាប់អារម្មណ៍ថាបាត់អ្នកដែលគេងគ្រែនៅជិតខ្លួន​ ចូលបន្ទប់ទឹកក៏មិនសំព្រោះបន្ទប់ទឹកមិនបានបេីកភ្លេីងនោះទេ​ ណាមួយគេក៏គេងមិនសូវបានប៉ុន្មានដែលព្រោះប្លែកកន្លែងទេីបសម្រេចចិត្តបេីកទ្វាចេញមកក្រៅ​ ហេីយក៏បានប្រទះឃេីញនាយតូចដែលអង្គុយនៅខាងមុខបន្ទប់​ឈោងដៃលេងទឹកភ្លៀងតិចៗ។ Sunooគេងមិនលក់នោះទេ​ រងារក៏រងារហេីយគ្មានខ្នេីយគ្មានភួយដណ្តប់ក៏សម្រេចចិត្តចេញមកអង្គុយខាងក្រៅ។

​The day we got to know each other | Sunki Where stories live. Discover now