ព្រះសូរិយាបានរះបំភ្លឺពន្លឺពណ៌ទឹកក្រូចយ៉ាងភ្លឺត្រចះត្រចង់ប្រៀបដូចជាមាសដ៏មានតម្លៃរបស់ផែនដីដែលគ្រប់គ្នាខ្វះមិនបាន ប៉ុន្តែមិនមែនក្មេងប្រុសម្នាក់នេះនោះទេ សម្រាប់គេវាគឺជាពេលដែលខ្មៅងងឹតនិងឈឺចាប់បំផុតសម្រាប់គេ ជាក្មេងប្រុសម្នាក់ដែលគ្រប់គ្នាតែតែងមេីលងាយមេីលថោកជាន់ឈ្លីគេប្រៀបដូចជាសត្វធាតុព្រោះតែជីវភាពរបស់គេ។ ត្រូវហេីយក្មេងប្រុសម្នាក់នោះគឺជាខ្ញុំ...Kim Sunoo(គីម សុននូ)...។
ខ្ញុំរៀននៅសកលវិទ្យាល័យដ៏ល្បីឈ្មោះមួុយគឺ Enha zin emo ដោយការផ្ទេរអាហាររូបកណ៌ពីវិទ្យាល័យចាស់របស់ខ្ញុំ។ ខ្ញុំចូលរៀនបានប៉ុន្មានខែមកនេះជាមួយនឹងសេចក្តីឈឺចាប់បំផុត...។
"អេ៎ ជ្រុះរបស់ហេីយ...នេះយកទៅ" ខ្ញុំកំពុងតែដេីរនៅក្នុងបរិវេនសាលាតម្រង់ទៅអគារដែលខ្ញុំរៀន សិស្សប្រុសម្នាក់ហៅខ្ញុំរួចក៏ហុចបណ្តោងកាតាបរបស់ខ្ញុំមកអោយ។ ស្នាមញញឹមរបស់គេស្ទេីរតែលេបត្របាក់យកបេះដូងរបស់ខ្ញុំទៅហេីយ។ ទេ...ខ្ញុំមិនអាចលង់ស្រឡាញ់គេបានទេ ខ្ញុំជាមនុស្សប្រុសគេក៏ជាមនុស្សប្រុសមិនអាចទេ។
"អគុណហេីយ.."
"ថ្ងៃក្រោយប្រយ័ត្នផង..."គេពោលពាក្យយ៉ាងផ្អែមល្ហែមជាមួយនឹងស្នាមញញឹមហេីយក៏ដេីរចេញទៅបាត់។
«រុីងៗៗៗ~»
សម្លេងកណ្តឹងដែលសិស្សគ្រប់គ្នាទន្ទឹមរងចាំបានបន្លឺឡេីង សិស្សានុសិស្សទាំងអស់រៀបចំទុកដាក់របស់របរខ្លួនអោយរួចជាមុន សឹមចេញទៅដេីម្បីបំពេញតួរនាទីរបស់ក្រពះរាងៗខ្លួនទៅ។នៅក្នុងកុងទីនសាលា សិស្សខ្លះកំពុងតែអង្គុយនៅតុដេីម្បីស្រស់ស្រុបអាហារ រីឯសិស្សខ្លះទៀតក៏កំពុងតែឈរតម្រង់ជួរដេីម្បីដួសយកអាហារសម្រាប់ញ៊ាំ។
"អង្គុយផងបានទេ?"
"អេ៎កុំអី នៅទីនេះដូចជាធំក្លិនស្អុយៗដូចជាសម្រាមមួយបាវយ៉ាងអញ្ចឹង..ទេទេមិនមែនមួយបាវទេគឺច្រេីនជាងនេះទៀត" ភ្លាមនោះមានសិស្សស្រីប្រុសមួយក្រុមគ្នា3នាក់ដេីរមករកតុដែល សិស្សប្រុសវ័យក្មេងរាងស្តេីងម្នាក់ ត្រូវហេីយជាSunoo ពោលពាក្យដ៏គួរអោយឈឺចាប់បំផុត ។ វាដល់ពេលហេីយ ដល់ពេលដែលគេត្រូវរងភាពឈឺចាប់នៃការធ្វេីបាបទៅលេីនាយទៀតហេីយ។
YOU ARE READING
The day we got to know each other | Sunki
Romance"តេីពួកយេីងអាចចាប់ផ្តេីមម្តងទៀតបានទេ?" ជាមនុស្សម្នាក់ដែលគ្មានហេតុផល យល់ឃេីញយ៉ាងមិចថាអញ្ចឹង នេះហេីយជាកំហុសដែលគេចាកចេញ... ស្នេហាដែលចាប់ផ្តេីមពីការស្អប់ទៅស្រឡាញ់ខ្លាំង អាចនិយាយថាជាចំណែកមួយនៃជីវិត តេីចុងក្រោយពួកយេីងអាចទៅរួចទេ? The Day We Got To Kno...