បន្ទាប់ពីសម្អាតខ្លួនរួចរាល់ Sunooក៏ចេញមកវិញហេីយក៏មកអង្គុយនៅលេីកៅអីនៅតុកន្លែងដែលNikiរៀបចំអាហារមុននេះតែ មេីលទៅក៏អង្គុយមិនសូវស្រណុក ឈឺផ្នែកខាងក្រោមពេលមកអង្គុយលេីកៅអីរឹងបែបនេះនោះ
"បេីអង្គុយមិនបានទេទៅអង្គុយលេីគ្រែវិញទៅ" Nikiក៏ឃេីញដូចគ្នាថាគេអង្គុយមិនស្រណុកខ្លួននោះទេ ដៃម្ខាងញាំអាហារម្ខាងទៀតច្រត់លេីកៅអីមាំៗហេីយប្រឹងដៃឡេីងក្រហមទៅហេីយ។
"មិនអីទេ"
"កុំរឹងក្បាលពេក..មោះ" Nikiឃេីញសង្សាខ្លួនរឹងក្បាល់បែបនេះក៏ពោលឡេីងហេីយក៏ចាប់បីគេទៅតែម្តង ព្រោះបេីអោយដេីរក៏វេទនាមិនស្ទេីរដែរ។
Nikiដាក់នាយតូចលេីគ្រែថ្នមៗ មិននឹងខ្លួនក៏ដេីរទៅយកអាហារមុននេះមកបញ្ចុកគេ
"មិនអីមិនបាច់រំខានដល់សិស្សច្បងទេ"
"មិនរំខានទេណា សិស្សប្អូន" Nikiខ្ជិលប្រាប់ច្រេីនដងបេីនៅតែរឹងក្បាលបែបនេះនោះ នាយសង្កត់លេីពាក្យសិស្សប្អូនធ្ងន់បន្តិច។ សិស្សប្អូនក៏សិស្សប្អូនទៅចឹង។
"..." Sunooងាកទៅមេីលមុខនាយបន្តិច បន្ទាប់ពីលឺគេនិយាយបែបនេះ។ ក្រែងសិស្សច្បងមិនចឹង?
"នែ៎ កុំក្បាលរឹងពេក" Nikiលេីកចានស៊ុបដែលទិញមកមុននេះ ទៅបញ្ចុកនាយតូចដែលនៅលេីគ្រែនោះ ទាំងថ្នាក់ថ្នម។
_______
"...យប់មិញ...ឈឺខ្លាំងអត់? បងសុំទោស" នៅសុខសុខNikiក៏សួរសំណួរនេះឡេីង ធ្វេីអោយនាយតូចដែលនៅអង្គុយលេីគ្រែនោះឈ្លក់ស៊ុបដែលកំពុងតែនៅក្នុងមាត់។ អាខំគេចណាស់ហេីយមករំលឹកធ្វេីអីព្រះជាម្ចាស់អេីយ។"អា៎ មិនអីទេមែនទេ? នេះ" ឃេីញដូចច្នោះហេីយNikiក៏ទាញក្រដាស់ដែលនៅជិតនោះមកជូតអោយគេចេញខ្លះ។
"ម...មិនអីទេ អគុណហេីយ" Sunooឆ្លេីយតបវិញមុននឹងយកក្រដាស់ពីគេមកជូតដោយខ្លួនឯង។
"ហេតុអីក៏មុខអូនក្រហមបែបនេះ? រលាកមែន? ឈឺខ្លាំងអត់?" ក្រឡេកទៅក៏ឃេីញថាមុខគេឡេីងក្រហមងាំង នេះមិនមែនរលាកទេដឹង ជាអីផ្សេងនឹងណាឺ។
YOU ARE READING
The day we got to know each other | Sunki
عاطفية"តេីពួកយេីងអាចចាប់ផ្តេីមម្តងទៀតបានទេ?" ជាមនុស្សម្នាក់ដែលគ្មានហេតុផល យល់ឃេីញយ៉ាងមិចថាអញ្ចឹង នេះហេីយជាកំហុសដែលគេចាកចេញ... ស្នេហាដែលចាប់ផ្តេីមពីការស្អប់ទៅស្រឡាញ់ខ្លាំង អាចនិយាយថាជាចំណែកមួយនៃជីវិត តេីចុងក្រោយពួកយេីងអាចទៅរួចទេ? The Day We Got To Kno...