នៅក្នុងឡាន ជាមួយនឹងបទចម្រៀងល្វេីយៗតិចៗយ៉ាងរ៉ូមែនទិច ម្នាក់បេីកឡាន ម្នាក់ទៀតអង្គុយមេីលទេសភាពក្រៅបង្អួចឡាន។
"អាទិត្យក្រោយចូលកងហេីយ អូននៅខ្វះខាតអីទេ?" ជិះឡានសុខៗNikiក៏បានផ្តេីមសួរគេមុន។
"គ្មានទេ" Sunooតប
"ចុះរឿងថ្លៃបង់សាលា?" Nikiសួរសំណួរដែលចាក់ដោតបំផុត ទៅកាន់គេ។
"ក៏....ខ្ញុំក៏កំពុងតែគិតពីវាដូចគ្នា" Sunooចាប់ផ្តេីមទម្លាក់ទឹកមុខ តែNikiក៏ឃេីញដូចគ្នា។
"អូននៅខ្វះប៉ុន្មាន? ចាំបងជួយក៏បាន" Nikiតបវិញទាំងស្នាមញញឹម
"ទេមិនអីទេ ខ្ញុំអាចផ្គត់ផ្គង់បានហេីយរឿងនេះនោះ គ្រាន់តែបងអោយកន្លែងខ្ញុំស្នាក់នៅ វាក៏ជាគុណដ៏ច្រេីនបំផុតទៅហេីយ" Sunooតបវិញទាំងញញឹមដូចគ្នា។
"ប្រាកដអត់? បេីខ្វះខាតត្រូវតែប្រាប់បងលឺទេ?"
"អឹម..." នាយតូចត្រឹមងក់ក្បាលយល់ព្រម ហេីយក៏ទម្លាក់ទឹកមុខវិញពេលដែលងាកចេញពីNiki។ ក៏ដឹងហេីយថាខ្ញុំកំពុងតែខ្វះខាតដូចគ្នាគ្រាន់តែមិនចង់រំខានបង។ គ្រាន់តែបងមេីលថែខ្ញុំ ផ្តល់កន្លែងអោយខ្ញុំនៅនេះណា ជាសំណាងដ៏ធំធេងរបស់ខ្ញុំហេីយ រកអ្វីប្រៀបមិនបាននោះទេ។
Nikiក៏ដឹងដូចគ្នា តែទោះនិយាយយ៉ាងណាក៏ដឹងច្បាស់ហេីយថាSunooនឹងមិនព្រមទទួលជំនួយគេដាច់ខាត នាយបានត្រឹមដកដង្ហេីមធំនឹងមេីលមុខដ៏ក្រៀមក្រំរបស់មនុស្សដែលខ្លួនស្រឡាញ់តែប៉ុណ្ណោះ។
________________________
*ភូមិគ្រឹះNi*
ប្រហែលជាកន្លះម៉ោង ពួកគេក៏បានទៅដល់ភូមិគ្រិះNi។ Sunooឱនលំទោនដាក់មនុស្សដែលនៅជុំវិញខ្លួនជាមុន មុននឹងរត់ទៅរកអ្នកម៉ាក់ជាទីស្រឡាញ់ដែលកំពុងរៀបចំទុកដាក់នៅចង្ក្រានបាយក្រោយ។"អូ៎ កូនសម្លាញ់ មកតាំងពីពេលណានឹង?" គ្រាន់តែឃេីញកូនប្រុសភ្លាម មីងJuទុករបស់របរយ៉ាងរហ័សមុននឹងនៅអង្គុយនៅលេីកៅអីឯជ្រុកម្ខាងទៀតនៃចង្ក្រានបាយ។
"មកមុននេះបន្តិចនឹងណាម៉ាក់" នាយតូចនិយាយទាំងស្នាមញញឹម។
YOU ARE READING
The day we got to know each other | Sunki
Romance"តេីពួកយេីងអាចចាប់ផ្តេីមម្តងទៀតបានទេ?" ជាមនុស្សម្នាក់ដែលគ្មានហេតុផល យល់ឃេីញយ៉ាងមិចថាអញ្ចឹង នេះហេីយជាកំហុសដែលគេចាកចេញ... ស្នេហាដែលចាប់ផ្តេីមពីការស្អប់ទៅស្រឡាញ់ខ្លាំង អាចនិយាយថាជាចំណែកមួយនៃជីវិត តេីចុងក្រោយពួកយេីងអាចទៅរួចទេ? The Day We Got To Kno...