The Day we got to know each other/ Part5

395 44 0
                                    

ព្រឹកឡេីងដោយសារតែត្រូវរបួសខ្លាំងពេកទេីបSunoo​កេីតជាគ្រុន។ Niki​ព្យាយាមដាស់គេឡេីងព្រោះនៅទីនេះគ្មានសម្ភារៈនឹងកន្លែងគេងបានល្អគ្រប់គ្រាន់ទេីបនាយអោយទៅសម្រាកនៅឯផ្ទះវិញ។

"មិនបាច់ចាក់គន្លិះទេ"​សម្លេងរបស់Niki​ប្រាប់ទៅកាន់នាយតូច​ពេលដែលSunooប្រុងចូលបន្ទប់ទឹក។

"ហេតុអី?​..ក្រឹប"​ តែបែរជាគេមិនខ្វល់ទៅវិញ​ Sunooចូលបន្ទប់ទឹកហេីយចាក់គន្លិះដូចធម្មតា។ មនុស្សរស់នៅឈឺបែបនេះច្រេីនដងឡេីងសាំហេីយមកធ្វេីឯងបារម្មណ៍ស្អី?

មិនយូរប៉ុន្មាននាយទាំង2ក៏រៀបចំរួចរាល់ហេីយក៏ចេញឡានទៅភូមិគ្រឹះវិញ​ ដោយមានSunooនៅអង្គុយកៅអីខាងក្រោយ។

#ភូមិគ្រឹះNishimura
សម្លេងឡានរបស់កូនមាសកូនពេជ្រតែមួយគ្រាប់ក្នុងគ្រួសារNi​បានបេីកចូលទៅក្នុងភូមិគ្រឹះ។ ឃេីញដូចឆ្នោះ​អ្នកស្រីMaiនិង​មីងJuដែលកំពុងតែរងចាំទាំងការបារម្មណ៍ភ័យព្រួយនោះរត់សម្តៅទៅរកយ៉ាងតក្រហល​ ហេីយទ្វាឡានក៏បានបេីកឡេីងបង្ហាញហេីយឃេីញសភាពនាយតូចប្រៀបដូចជាមនុស្សគ្មានឈាមនៅក្នុងខ្លួន​ មុខមាត់អោយសស្លេក​ ដៃក៏មានបិទរំរបួស​។

"Sunooកូនយ៉ាងមិចហេីយ? ហេតុអីក៏ក្តៅខ្លួនយ៉ាងនេះ? "​មីងJuរត់ទៅអោបកូនប្រុសដែលបាត់ពេញមួយយប់គ្មានផ្តល់ដំណឹង​ ហេីយឥឡូវនេះចេញមកទាំងខ្លួនក្តៅ​ មុខមាត់ឡេីងស្លេក​ មិនបានរម្មណ៍ទេីបចម្លែក។

"ឯងនាំគេទៅក្នុងសិនទៅ​ ទុកអោយយេីងប្រលះអាកូនជេីងល្អមួយនេះម្តង"អ្នកស្រីMaiនិយាយទៅកាន់មីងJu​ មុននឹងក្រឡេកមកមេីលកូនប្រុសទាំងទឹកមុខមិនស្រួល។

"Nikiឯងធ្វេីអីប្អូនហាស?! ហេតុអីក៏ដល់ថ្នាក់នេះ?"​ គ្រាន់តែ2នាក់ម្តាយចូលដេីរផុតភ្លាម​ អ្នកស្រីMaiសួរទៅកាន់កូនប្រុសដែលឈរសូកហោប៉ៅនៅខាងមុខឡាននោះទាំងមួលមៅ។

"មិនបានធ្វេីអីទេ​ គេធ្វេីអីតែខ្លួនឯង....អូយអ្នកម៉ាក់ឈឺណាស់"​ ចម្លេីយយ៉ាងងាយដែលឆ្លេីយចេញេពីមាត់របស់Niki​កូនជេីងល្អ​ ធ្វេីអោយអ្នកស្រីMai​អត់ខ្នាញ់មិនបាន​ ក៏ទៅមួយស្លឹកក្រចៀកគេសឹងតែដាច់​ដេីររូតដល់ខាងក្នុងភូមិគ្រឹះ។

​The day we got to know each other | Sunki Where stories live. Discover now