មន្ទីរពេទ្យ ចុងស៊ីល
"ពេទ្យសាន ដុកទ័រគីមនៅឯណា? "អ្នកគ្រូពេទ្យផ្នែកចិត្តសាស្ត្រ រ៉ូសាលីនដើរចូលមកតុប្រចាំការចោទសួរនាំពីវត្តមានអ្នកម្ខាងទៀត
"គេកំពុងចូលទៅពិនិត្យអ្នកជម្ងឺបន្ទប់ក្បែរនេះ"
"អរគុណ"រ៉ូសាលីនតបមកកាន់ពេទ្យសាន ទើបដើរទៅតាមផ្លូវដែរគេចង្អុលបង្ហាញមុននេះហើយវ៉ាក់ជួននឹងដុកទ័រកម្លោះដែរខ្លួនកំពុងរក ទើបតែបើកទ្វារចេញពីបន្ទប់អ្នកជម្ងឺដោយមានឯកសារអោបក្នុងដៃ
"ពេទ្យហ្វាង មករកនរណាហ្ហេស?"កម្លោះតូចចងចិញ្ចើមចោទសួរមកកាន់អ្នកដែលនៅចំពោះមុខ ឯរ៉ូសាលីនក៏មិនមាត់តែអូសដៃគេចូលបន្ទប់អូហ្វីសខ្លួនយ៉ាងលឿន
"ពេទ្យហ្វាង មានការអីហ្ហេស? "
"អង្គុយចុះសិនទៅ ចាំនិយាយគ្នា"រ៉ូសាលីន បង្ហាញកៅអីអោយគេអង្គុយទើបនាងដើរទៅដាក់ខ្លួនអង្គុយទល់មុខរបស់គេ
"ពេទ្យគីម មួយរយ:នេះការងារច្រើនឬក៏អត់?មានសល់អ្នកជម្ងឺដែរត្រូវទទួលព្យាបាលដែរទេ? "
"ដូចជាអត់នោះទេ អ្នកជម្ងឺដែលមានបញ្ហាជំងឺផ្លូវចិត្តធ្ងន់ធ្ងរSMI (Serious mental illness )ដែរខ្ញុំកំពុងព្យាបាលប្រសើរឡើងច្រើន បើបន្តការព្យាបាលនឹងអោយមានការជំរុញលើកទឹកចិត្តពីអ្នកជុំវិញខ្លួនក៏នឹងប្រសើរឡើងហើយ" រ៉ូសាលីនងក់ក្បាលតិចៗ ស្តាប់ពីការរៀបរាប់របស់កម្លោះតូច
"ពីពេលនេះទៅ អ្នកជម្ងឺរបស់ពេទ្យគីមចាំខ្ញុំអោយពេទ្យលី ជាអ្នកចាត់ចែងវិញ"សម្តីរបស់នាងធ្វើអោយអ្នកស្តាប់បើកភ្នែកធំៗដោយភាពភ្ញាក់ផ្អើល ហេតុអីក៏សុខៗអោយពេទ្យលីមកព្យាបាលអ្នកជម្ងឺជំនួសគេទៅវិញ?មានបញ្ហាអីមែនដែរទេ?
"មានបញ្ហាអ្វីតើមែនដែរទេ ខ្ញុំធ្វើអ្វីខុសឬ? "
"មិនមែនទេ កុំអាលស្លន់ស្លោទៅមើល ពេទ្យជាពេទ្យដែលឆ្នើមជាងគេក្នុងមន្ទីរពេទ្យមួយនេះដែលខ្ញុំអោយពេទ្យលីមកកាន់ការងារជំនួសពេទ្យ ព្រោះខ្ញុំនឹងអោយពេទ្យគីមទៅព្យបាលអ្នកជម្ងឺពិសេសទៅវិញទេ"
YOU ARE READING
បង្ខាំងចិត្តស្នេហ៏អ្នកអង្គម្ចាស់ [COMPLETE ✔️]
Romance"បើអាចមានឪកាសយើងចង់ក្លាយជាមនុស្សធម្មតា មនុស្សធម្មតាដែលអាចស្រលាញ់អូនបានដោយគ្មានលក្ខខណ្ឌ"