Part 4 :ពិតឬថាទូលបង្គំនឹងមិនដឹង?

3.3K 298 3
                                    

"ពេទ្យគីម មានរឿងអីហ្ហេស? "ម៉ាហ្គ្រេតចោទសួរក្រោយឃើញដុកទ័រតូចដើរចូលមករលះរលាំងប្រៀបដូចខឹងនរណាមកពីណាមក

"គ្មានអីទេ"មាត់ថាមិនអីតែដៃក៏លើកមកសង្កត់លើថ្ពាល់ខ្លួនខ្លាំងៗម៉ួម៉ៅព្រោះអ្នកអង្គម្ចាស់លួចផ្តិតស្នាមថើបលើថ្ពាល់របស់ខ្លួនដើម្បីជាថ្នូរដល់ការលេបថ្នាំមុននេះ

"អ្អា....បើមិនមានហេតុអីក៏ជូតថ្ពាល់ខ្លាំងម្ល៉េស"ថេយ៉ុងទម្លាក់ដៃចុះក្រោមកាយវិការកញ្ឆក់ៗទើបម៉ាហ្គ្រេតបង្ខិតកៅអីមកកាន់តែក្បែរគេ

"ថេយ៉ុង ឯងដឹងមែនទេថាបើមានរឿងអីមិនសប្បាយចិត្តអាចនិយាយអោយយើងស្តាប់បាន"ថេយ៉ុងសម្លឹងមើលមិត្តសម្លាញ់ដែលព្រមស្តាប់និងធ្វើជាខ្នងបង្អែកសម្រាប់គេមករហូតដោយស្នាមញញឹមទើបគ្រវីក្បាលដាក់នាង

"យើងមិនអីពិតមែន"

"យើងលឺមកថាប្រធានមន្ទីរពេទ្យចាត់អោយឯងទៅមើលថែអ្នកអង្គម្ចាស់ ទ្រង់ធ្វើអោយឯងលំបាកមែនទេ? "

"ម៉ាហ្គ្រេត... "

"បើទ្រង់ធ្វើអោយឯងលំបាក ប្រាប់យើងមក យើងច្បាស់ជាយកម្ជុលថ្នាំទៅចាក់ទ្រង់សងសឹកអោយឯង"សម្តីរបស់នាងអោយថេយ៉ុងសើចកក្អឹកភ្លេចថាមុននេះគេខឹងអ្នកអង្គម្ចាស់បាត់ទៅហើយ

"យើងនិយាយការពិតឯងសើចអី? "

"ទ្រង់មិនបានធ្វើអីយើងទេ គ្រាន់តែពេលខ្លះទ្រង់រឹងរូសមិនព្រមលេបថ្នាំតែប៉ុណ្ណោះ"

"វាជារឿងទូទៅទៅហើយ គ្មានអ្នកជម្ងឺម្នាក់ណាពេញចិត្តនឹងលេបគ្រាប់ថ្នាំជារៀងរាល់ថ្ងៃឡើយ"

"ហ្ហឹម...ក៏ត្រូវ តែបើមិនលេបធ្វើម្តេចនឹងជា? "

"ពួកយើងជាពេទ្យច្បាស់ជាគិតបែបនេះ ប៉ុន្តែអ្នកជម្ងឺគេមិនបានគិតបែបនេះឡើយ"ថេយ៉ុងដែលស្តាប់ហើយក៏បានតែងក់ក្បាល បែរមករៀបឯកសារអ្នកជម្ងឺដែលត្រូវពិនិត្យថ្ងៃនេះមកមើល

"និយាយចឹងក្រែងឯងទៅធ្វើជាពេទ្យផ្ទាល់ខ្លួនទ្រង់មួយរយ:ធំមិនចឹង?ហេតុអីក៏មកធ្វើការបាន? "

"យើងសុំអ្នកម្នាងត្រលប់មកធ្វើការជាធម្មតារយ:ពេលប៉ុន្មានម៉ោងរាល់ថ្ងៃ"

បង្ខាំងចិត្តស្នេហ៏អ្នកអង្គម្ចាស់ [COMPLETE ✔️]Where stories live. Discover now