ព្រឹកព្រលឹមស្រាងៗអាកាសធាតុនៅលើកំពូលភ្នំចម្ការតែមានអាកាសធាតុស្រស់បំព្រងល្មមអោយចិត្តមនុស្សដែលកំពុងសោកសៅហាក់រសាយអស់ទុក្ខខ្លះ ប៉ុន្តែវាមិនមែនសម្រាប់អ្នកអង្គម្ចាស់នោះឡើយ បន្ទាប់ពីរឿងកាលពីយប់នោះរួចមកទ្រង់មិនស្រួលក្នុងព្រះទ័យយកតែមែនទែនហើយ ទោះបីជាយប់មិញវាត្រឹមតែការជាការយល់សប្តិ ថេយ៉ុងមិនបានកើតអីតែហាក់មានកូនចិត្តមួយដែលចង់ប្រាប់ទ្រង់ថាបន្តទៅមុខទៀតវាអាចនឹងមិនងាយស្រួលសម្រាប់ទ្រង់ហើយនិងថេយ៉ុងនោះឡើយ
"ហេតុអីមកឈរត្រង់នេះ? ទ្រង់មិនទាន់បានជាស្រួលបួលឡើយអ្នកអង្គម្ចាស់"សាច់ភួយទន់ៗគ្របពីលើអ្នកអង្គម្ចាស់ដែរឈរជ្រែងហោប៉ៅសម្លឹងមើលសម្ការតែពីផ្ទះលំហែ ហាក់មិនចាប់អារម្មណ៏ពីវត្តមានរបស់ថេយ៉ុងដែលមកឈរមើលទ្រង់ជាយូរនោះឡើយ
"អូនងើបហើយឬ? "ទ្រង់ជ្រើសមិនតបនឹងគេតែបែរជាសួរនាំគេជំនួសវិញ តែថេយ៉ុងក៏មិនព្រមអោយទ្រង់មកបង្វែរសំណួរគេងាយៗនោះឡើយ
"យាងចូលខាងក្នុងវិញទៅ អ្នកអង្គម្ចាស់ចាំអូនទៅរៀបចំបបរក្តៅនិងថ្នាំថ្វាយ"ស្របនឹងសម្តីគេក៏ព្យាយាមអូសទ្រង់អោយចូលទៅខាងក្នុង ដោយអ្នកអង្គម្ចាស់ក៏យល់ព្រមអោយក្មេងតូចអូសទ្រង់ទៅបានយ៉ាងងាយហើយក៏មិនភ្លេចដោះភួយដែលគេគ្របអោយមកគ្របលើកាយតូចវិញនោះឡើយ
"អូនគ្របទៅ...ធាតុអាកាសទីនេះត្រជាក់ណាស់មិនដូចនៅទីក្រុងឡើយ "
"តែអូនយកមកអោយទ្រង់ ក្រែងទ្រង់កំពុងប្រឈួនមិនចឹង"ចេះណាស់គេខំយកមកគ្របអោយព្រោះមិនចង់អោយទ្រង់ចាញ់អាកាសធាតុតែទ្រង់បែរជាយកមករុំអោយគេដូចនំអន្សមទៅវិញ
"យើងមិនអីទេ គិតតែខ្លួនអូនទៅកុំអោយឈឺម្នាក់ទៀតទៅបានហើយ"ទ្រង់ញញឹមស្រាលដាក់គ្រូពេទ្យទើបចាប់ដៃគេមកឈ្លីថ្នមៗព្រមទាំងភ្លុំក្នុងប្រអប់ដៃតូចបំណងផ្តល់ជាកម្តៅអោយ
"ទោះអូនជាពេទ្យ ក៏ត្រូវមើលថែខ្លួនអោយបានល្អពេទ្យក៏ឈឺដែរប្រាប់អោយដឹង"ទ្រង់សម្លឹងជ្រៅចូលក្នុងភ្នែកខ្មៅក្រឹបរបស់គ្រូពេទ្យដែលអោនមុខងាកគេចពីទ្រង់ក្នុងអាការ:អៀនខ្មាសពេលទ្រង់សម្លឹងគេចំៗបែបនេះ
![](https://img.wattpad.com/cover/320142673-288-k944822.jpg)
YOU ARE READING
បង្ខាំងចិត្តស្នេហ៏អ្នកអង្គម្ចាស់ [COMPLETE ✔️]
Lãng mạn"បើអាចមានឪកាសយើងចង់ក្លាយជាមនុស្សធម្មតា មនុស្សធម្មតាដែលអាចស្រលាញ់អូនបានដោយគ្មានលក្ខខណ្ឌ"