អ្នកបម្រើគ្រប់គ្នាព្រមទាំងម៉ែដោះរីមនាំគ្នាអោនមុខចុះ ក្រោយពេលអ្នកអង្គម្ចាស់ដាក់ព្រះកាយចុះដោយសេចក្តីខឹងក្រោធមិនដឹងជាម៉ួម៉ៅព្រោះរឿងអីទៀតហើយនោះទេ
"ឈរទ្រឹងបែបនេះយូរទៀតទេ?ពេលណាទើបដួសបាយ?? "អ្នកបម្រើញ័រដៃទទ្រើកស្ទុះស្ទារៀបក្រយ៉ាដាក់តម្រៀបលើតុ រួចរាល់ទើបថយខ្លួនទៅម្ខាងវិញ ឯអ្នកអង្គម្ចាស់សម្លឹងមើលអាហារលើតុ មិនបាច់ប្រាប់ក៏ដឹងថាស្នារដៃនរណាអ្នកធ្វើ តែពេលនេះបែរជាមិនឃើញសូម្បីតែស្រមោល នៅជាមួយគេមុខមិនដែររីកតែងតែរកលេសគេចគ្រប់ពេល ជាមួយអ្នកផ្សេងមុខរីកពព្រាយហើយចង់អោយទ្រង់សើចសប្បាយអបអរឃើញគេរីករាយជាមួយអ្នកផ្សេងទាំងដែរគេជាពេទ្យផ្ទាល់ខ្លួនទ្រង់ចឹងឬ?
"ចេញអោយអស់ទៅ"ម៉ែដោះរីមកេះនាងបម្រើអោយថយខ្លូនចាកចេញទៅអោយព្រោះបើនៅយូរពួកគាត់អាចនឹងក្លាយជាផ្ទាំងស៊ីបចាំស្តាប់ទ្រង់ជះកំហឹងមិនខានឡើយ
អ្នកអង្គម្ចាស់ទះតុលាន់ផាំងដោយការមិនសុខចិត្ត ក្តៅក្រហាយក្នុងព្រះកាយឡើងចង់ឆេះក្លាយជាផេះអស់ទៅហើយ ក្រយ៉ាក៏មិនសោយភ្នែកក៏សម្លក់ជាប់ទៅមាត់ទ្វារ ហើយក្រោយឃើញថាអ្នកជាដើមហេតុចូលមកហើយទើបងាកមកសោយក្រយ៉ាធ្វើមិនដឹងមិនឃើញអ្នកដែលចូលមក
ថេយ៉ុងដឹងច្បាស់ថាទ្រង់កំពុងខ្ញាល់ តែក៏មិនទាន់ដឹងថាមកពីរឿងអីទើបពេលឃើញទ្រង់អង្គុយសោយក្រយ៉ាស្ងៀមស្ងាត់ ទើបដើរទៅយករៀបចំថ្នាំយកមកអោយទ្រង់
"លេបថ្នាំរួច ទ្រង់ត្រូវអោយទូលបង្គំពិនិត្យមើលសុខភាពម្តងទៀត ដូច្នេះសូមត្រៀមព្រះកាយផង"គ្រូពេទ្យនិយាយតឿន តែទ្រង់បែរជាមិនខ្វល់គិតតែអោនមុខសោយមិនតបនឹងគេវិញ
"អ្នកអង្គម្ចាស់…. "
"យប់នេះយើងចង់សម្រាកមិនបាច់ទៅកំដរ ហើយយើងក៏មិនទទួលការពិនិត្យរបស់ឯងដែរ"ប្រយោគរបស់ទ្រង់ធ្វើអ្នកស្តាប់បានត្រឹមតែក្តាប់ដៃរំងាប់អារម្មណ៏នឹងចរឹករឹងរូសរបស់ទ្រង់ ហេតុអីអោយតែពេលនិយាយសាច់ការណ៏តែងតែជាពេលដែរទ្រង់ម៉ួម៉ៅរហូតទៅវិញ
"សូមទ្រង់ផ្តល់ការសហការជាមួយទូលបង្គំផង បើមិនព្រោះព្រះសុខភាពទ្រង់ ទូលបង្គំក៏មិនមកដើម្បីអោយទ្រង់កើតព្រះទ័យម៉ួម៉ងឡើយ"
![](https://img.wattpad.com/cover/320142673-288-k944822.jpg)
YOU ARE READING
បង្ខាំងចិត្តស្នេហ៏អ្នកអង្គម្ចាស់ [COMPLETE ✔️]
Любовные романы"បើអាចមានឪកាសយើងចង់ក្លាយជាមនុស្សធម្មតា មនុស្សធម្មតាដែលអាចស្រលាញ់អូនបានដោយគ្មានលក្ខខណ្ឌ"