"កំពុងធ្វើអី...ហ្ហឹម? "អ្នកអង្គម្ចាស់ចូលមកក្បែរអ្នកដែលអង្គុយលើបង់មួយបែរមុខទៅរកទេសភាពចម្ការដោយមានផ្ទាំងគំនូរនិងមានជក់ថ្នាំពណ៏ទៀតផង
"អូនចង់សាកល្បងគូររូប ទីនេះស្អាតណាស់គួរតែគូរវាទុកដាក់តាំងនៅវិមាន"ជុងហ្គុកញញឹមអោនថើបថ្ពាល់គេមួយខ្សឺតទើបបន្ទន់ជង្គង់អោយស្មើរគេទើបចាប់ជក់មកអោយអ្នកដែលអង្គុយក្បែរ
"ត្រូវការជំនួយការដែរទេ? "ថេយ៉ុងសើចយ៉ាងស្រស់សម្លឹងមុខទ្រង់ទើបដណ្តើមជក់ពីដៃទ្រង់មកវិញ
"មិនបាច់ទេ ទ្រង់ធ្វើជាគណ:កម្មការដាក់ពិន្ទុគំនូរល្អជាង"
"បើចឹងអោយឈ្នះអោយហើយល្អទេ?"
"ទ្រង់លម្អៀង!នេះមិនទាន់គូរផងក៏កាត់ក្តីទៅហើយ ចុះបើប្រកួតជាមួយអ្នកផ្សេងគេមិនតវ៉ាស្លាប់ហើយហ្ហេស? "ថេយ៉ុងសើចរួចវ៉ៃស្មាទ្រង់មួយដៃខណ:ដែលអ្នកអង្គម្ចាស់ក៏ញាក់ស្មារបែបមិនខ្វល់
"មិនដឹងទេ...បើអោយយើងដាក់ពិន្ទុយើងច្បាស់ជាអោយប្រពន្ធយើងឈ្នះចឹងហើយ"
"អ្នកណាប្រពន្ធទ្រង់? "
"នរណាគេដឹងខ្លួនហើយ"
"អូនសួរទ្រង់ពិតមែន...មិនមែនទ្រង់មានជាយាហើយទេដឹង"គេសួរបំណងលេងសើចតែអ្នកអង្គម្ចាស់បែរជាធ្វើមុខស្មើរទៅវិញ
"យើងមិនមាន...យើងមានតែអូនម្នាក់ហេតុអីក៏និយាយបែបនេះ"
"អ្អា...ខ្ញាល់ហើយឬ? "ថេយ៉ុងយកដៃប៉ះព្រះភក្រ្តទ្រង់តែអ្នកអង្គម្ចាស់គ្រវាសដៃចេញទំនងខឹងគេមែន
"អ្នកអង្គម្ចាស់... "ថេយ៉ុងលួចសើចពេលឃើញទ្រង់ងាកមុខចេញពីគេប្តូរមកជាចាក់ពណ៏អោយគេវិញ
"ឈប់និយាយហើ់យគូររូបទៅ ក្រែងចង់អោយយើងដាក់ពិន្ទុមិនចឹង"
"ចុះបើអូនគូរស្អាត... ទ្រង់នឹងមានរង្វាន់អោយអូនទេ?"អ្នកអង្គម្ចាស់ទ្រឹងបន្តិចទើបមានបន្ទូលឡើងដោយព្រះភក្រ្តបង្កប់ដោយគំនិតអ្វីម្យ៉ាង
"ច្បាស់ជាមានហើយ តែបើធ្លាក់ក៏មានទោសដូចគ្នា"
"អេហ៏... "
YOU ARE READING
បង្ខាំងចិត្តស្នេហ៏អ្នកអង្គម្ចាស់ [COMPLETE ✔️]
Romance"បើអាចមានឪកាសយើងចង់ក្លាយជាមនុស្សធម្មតា មនុស្សធម្មតាដែលអាចស្រលាញ់អូនបានដោយគ្មានលក្ខខណ្ឌ"