Part 16:ផ្កាធូលីប

2.6K 240 2
                                    

"ថ្នាំនេះពឹងអោយបងជួយរៀបចំអោយអ្នកអង្គម្ចាស់ផង"ថេយ៉ុងហុចកំប៉ុងថ្នាំអោយអ្នកបម្រើម្នាក់ដើម្បីរៀបចំជំនួសគេមួយថ្ងៃ បើគិតអោយសព្វៗទៅវាក៏ឈានចូលបីខែទៅហើយដែរថេយ៉ុងឈានជើងចូលមកទីនេះហើយវាក៏កន្លងផុតទៅបីខែដែរទំនាក់ទំនងរវាងគេនឹងម្ចាស់វិមានក៏កាន់តែវិវត្តទៅមុខទាំងដែរគេខ្លួនឯងនឹកគិតមិនដល់សោះ

"ចាសពេទ្យគីម"ថេយ៉ុងញញឹមដាក់នាងទើបបែរមកធ្វើស៊ុបបន្ត តាំងតែពីយប់នោះមកទ្រង់ក៏រំអុកចង់សោយស៊ុបដែរគេបានធ្វើទោះបីជាមិនចាំបាច់រាល់ថ្ងៃយ៉ាងហោចណាក៏បីថ្ងៃក្នុងមួយអាទិត្យដែរ

"កំពុងធ្វើអី?? "កំពុងកូរស៊ុបក៏មានអ្នកមកអោបពីក្រោយធ្វើអោយគេភ្ញាក់ព្រើតរហ័សបែរទៅមើលទើបថ្ពាល់ត្រូវប៉ះនឹងចុងច្រមុះអ្នកកំពុងអោបតែម្តង

"អ្នកអង្គម្ចាស់....ទ្រង់ធ្វើអី?គ្រប់គ្នាក៏នៅទីនេះ"គ្រូពេទ្យខ្សឹបសួរដោយថ្ពាល់ក្រហមងាំងងាកមើលអ្នកបម្រើជុំវិញខ្លួនដែរចាប់ផ្តើមចាកចេញមិនចង់នៅរំខានទៀត

"ឃើញក៏ឃើញទៅ គ្រប់គ្នាក៏ដឹងហើយថាអូនជាអ្វីនឹងយើង"ទ្រង់ញាក់ស្មារបែបមិនខ្វល់ខុសពីថេយ៉ុងដែលឈរធ្វើមុខមិនសូវស្រួល គេបារម្ភខ្លាចថាបើអ្នកម្នាងជ្រាបរឿងនេះទ្រង់នឹងខ្ញាល់ដែរទេ?គេមិនចង់អោយអ្នកអង្គម្ចាស់ត្រូវមកមានបញ្ហាជាមួយមនុស្សធម្មតាម្នាក់ដូចគេនោះឡើយ

"អ្នកអង្គម្ចាស់ យើងនិយាយគ្នារឿងនេះរួចហើយមិនចឹងឬ? "ថេយ៉ុងបិទហ្គាសទើបបែរមកមើលទ្រង់ដែលនៅអោបចង្កេះគេជាប់នៅឡើយ

"រឿងអី?យើងមិនចាំ"ទ្រង់ធ្វើជាងាកទៅកន្លែងផ្សេងរួចមានបន្ទូលថាមិនចាំទាំងដែរការពិតទ្រង់ចាំបានយ៉ាងច្បាស់តែជ្រើសមិនខ្វល់តាមាការសន្យាទៅវិញទេ ព្រោះសំណើរដែរថេយ៉ុងនិយាយជាមួយទ្រង់គឺជាការទាក់ទងគ្នាបែបស្ងាត់ៗព្រោះមិនចង់អោយអ្នកម្នាងដឹងនាំអោយមានបញ្ហាដល់ទ្រង់

"កុំធ្វើជាមិនដឹង...ទូលបង្គំចាំច្បាស់ទ្រង់ជាអ្នកសន្យាមិនចឹង"គ្រូពេទ្យក្រសោបព្រះភក្រ្តទ្រង់អោយបែរមកមើលគេវិញ គេមិនព្រមទេនិយាយគ្នារួចហើយ មកធ្វើបែបនេះមិនបានឡើយ

បង្ខាំងចិត្តស្នេហ៏អ្នកអង្គម្ចាស់ [COMPLETE ✔️]Where stories live. Discover now