"ម្ចាស់យាយធ្វើបែបនេះមិនបានទេ"ជុងហ្គុកប្រកែកឡើងក្រោយពេលដែលបានលឺទ្រង់និយាយថានឹងផ្លាស់ថេយ៉ុងអោយទៅមន្ទីរពេទ្យជាយក្រុងក្នុងថ្ងៃតែមួយនៃពិធីភ្ជាប់ពាក្យរបស់ទ្រង់
"ទោះបីនៅក៏ជួយអ្វីមិនបានដដែល ទៅកាន់តែលឿនកាន់តែល្អមិនចឹងឬ? "
"ប៉ុន្តែយើងនិយាយគ្នារួចហើយមិនចឹងឬម្ចាស់យាយ? "
"និយាយហើយមិនប្រាកដថាប្តូរវិញមិនបានឯណា? ឬមួយឯងមិនពេញចិត្តក្នុងការចាកចេញហើយទ្រាំមើលមនុស្សដែលខ្លួនឯងស្រលាញ់ភ្ជាប់ពាក្យនៅចំពោះមុខចំពោះមាត់? "សារនេះទ្រង់បែរមកសួរថេយ៉ុងដែលសម្លឹងមើលមកទ្រង់ដោយភាពស្ងប់ស្ងាត់ តែក្នុងចិត្តក៏យល់ថាទ្រង់មានបន្ទូលក៏ត្រូវព្រោះគេមិនអាចទ្រាំមើលបានពិតមែន ប៉ុន្តែក៏យល់ថាការចាកចេញនេះវាលឿនខ្លាំងពេក គេមិនទាន់ចង់ចាកចេញពីអ្នកអង្គម្ចាស់ពេលនេះ ចាកចេញទាំងដែលដឹងថាទ្រង់នៅមិនទាន់រឹងមាំបែបនេះឡើយ
"ឯងមិននិយាយបានន័យថាឯងក៏យល់ស្របតាមយើងមែនទេ? "
"មិនមែនទេ ទូលបង្គំ"
"បើឯងប្រកែកក៏យើងនៅតែបញ្ជូនទៅនៅថ្ងៃនោះដដែលទេ គ្រាន់តែមកប្រាប់អោយត្រៀមខ្លួនតែប៉ុណ្ណឹង"មានបន្ទូលរួចទ្រង់ក៏យាងចាកចេញទៅយ៉ាងលឿនមិនបានយកព្រះទ័យខ្វល់ខ្វាយពីសម្លេងចៅប្រុសដែលស្រែកតវ៉ាទ្រង់នោះឡើយ អ្វីដែលទ្រង់ធ្វើការសម្រេចចិត្តហើយទ្រង់ច្បាស់ជាមិនត្រលប់ពាក្យសម្តីឡើយ
--------------------------------------"ម្ចាស់បង…. "ហូសុកងើបព្រះភក្រ្តឡើងខណ:ឃើញប្អូនប្រុសនៅខាងមុខគុកឃុំឃាំងទើបរហ័សងើបឈរយាងទៅក្បែរជុងហ្គុកដោយមានថេយ៉ុងនៅឈរពីក្រោយរទេះរុញ
"ជុងហ្គុក…អ្នកទាំងពីរមកធ្វើអី? "
"មកមើលម្ចាស់បងនឹងហើយ"ជុងហ្គុកងាកអោយថេយ៉ុងរុញរទេះមកកាន់តែជិតជម្រឹងគុក
"អត់ធ្មត់បន្តិចទៅម្ចាស់បង ផុតថ្ងៃខ្ញុំភ្ជាប់ពាក្យ បងច្បាស់ជារួចផុតពីការចោទប្រកាន់មិនខាន"ហូសុកបានត្រឹមតែញញឹមលូកដៃមកទះស្មារប្អូនប្រុសថ្នមៗ
YOU ARE READING
បង្ខាំងចិត្តស្នេហ៏អ្នកអង្គម្ចាស់ [COMPLETE ✔️]
Romance"បើអាចមានឪកាសយើងចង់ក្លាយជាមនុស្សធម្មតា មនុស្សធម្មតាដែលអាចស្រលាញ់អូនបានដោយគ្មានលក្ខខណ្ឌ"