Part 18: អូនអរគុណទ្រង់ណាស់អ្នកអង្គម្ចាស់

3.1K 244 0
                                    

ពន្លឺព្រះអាទិត្យចាំងចូលមកបង្ហាញអោយឃើញពីមនុស្សពីរនាក់កំពុងគេងអោបគ្នាដោយស្នាមញញឹមមាននៅលើផ្ទៃមុខម្នាក់ៗមិនរបេះទៅណា ព្រោះបន្ទាប់ពីដឹងការពិតនិយាយគ្នាញ៉ោះគ្នាមួយឆ្អែតរួចចុងក្រោយក៏គេងអោបគ្នាស្អិតដូចតុកកែដដែល

មើលតែពេលនេះទៅភ្ញាក់ឡើងភ្លាមក៏ប្រលែងគ្នាបាត់ហើយ -,-

"លែងបានហើយអ្នកអង្គម្ចាស់"ថេយ៉ុងសើចកក្អឹកងាកកគេចចេញពីការថើបរបស់ទ្រង់ ឯចង្កេះក៏ត្រូវទ្រង់រឹតជាប់ទៀត

"ទៅចម្ការតែរបស់យើងដែរទេ? "ថេយ៉ុងបើកភ្នែកធំៗពេលលឺប្រយោគបបួលនាំរបស់ទ្រង់ ចម្ការតែឬ?

"ទៅបានដែរឬក្រាបទូល? "ភ្នែករបស់គេឡើងពន្លឺព្រាកៗសួរបញ្ជាក់ទ្រង់ថាគេពិតជាអាចទៅបានមែនឬក៏អត់? ព្រោះគេធ្លាប់តែលឺនិងបានឃើញតាមកញ្ចក់ទូរទស្សន៏ប៉ុណ្ណោះ បើសិនជាបានទៅផ្ទាល់ប្រាកដជាល្អខ្លាំងណាស់

"ប្រាកដជាបានហើយ ព្រោះយើងត្រូវទៅពីរបីថ្ងៃត្រួតមើលការងារទីនោះទើបចង់ទៅម្នាក់ឯងក៏បបួលអូនទៅ"

"ទៅ!! ប្រាកដជាទៅហើយ ចាំទូលបង្គំទៅរៀបខោអាវថ្វាយទ្រង់"គ្រូពេទ្យបន្លឺឡើងដោយសម្លេងរីករាយលោតចុះពីលើគ្រែអោយអ្នកដែលតាមមើលបានត្រឹមតែសម្លឹងមើលដំណើរលោតៗដូចកូនក្មេងរបស់គ្រូពេទ្យដោយស្នាមញញឹមផុសនៅលើព្រះភក្រ្តមិនផ្លាស់ប្តូរ
-------

ក្រោយស្លៀកពាក់រៀបចំខោអាវរួចរាល់ គ្រូពេទ្យក៏ជួយអ្នកបម្រើក្នុងការលើកវ៉ាលីយកទៅដាក់ឡាន រួចរាល់ក៏ដើរទៅញាត់អីចូលកាតាបក៏មិនដឹងឡើងណែនៗកាបូបតែម្តងថ្នាក់អ្នកអង្គម្ចាស់ដែលឈរចាំមើលក៏ត្រូវចងចិញ្ចើមឆ្ងល់ពេលឃើញគេឈរបើកទូរទឹកកកយូរពេក

"អូនយកអីទៅខ្លះ?ហេតុអីក៏ណែនកាតាបម្ល៉េស?? "ថេយ៉ុងមិនមាត់តែក៏រូតកាតាបបិតដោយស្នាមញញឹមទើបស្ពាយវាចូលមកក្បែរទ្រង់

"គឺរបស់ញ៉ាំដាក់តាមផ្លូវ កុំអោយទំនេរមាត់នោះអីធ្វើ់ដំណើរឆ្ងាយត្រូវមានអីទុកសម្រន់ពោះចឹងហើយ"

"ច្រើនដល់ថ្នាក់នេះ?? "

"ត្រូវហើយ ឆាប់ឡើងមកប្រយ័ត្នទៅមិនទាន់ណា"នាយតូចងាកមកញញឹមលាម៉ែដោះនឹងគ្រប់គ្នាទើបអូសដៃទ្រង់ឡើងឡានលឿនស្លេវវិសនឹងទ្រង់តាមមិនទាន់ទៅហើយ

បង្ខាំងចិត្តស្នេហ៏អ្នកអង្គម្ចាស់ [COMPLETE ✔️]Where stories live. Discover now