Part 19:រឿងរ៉ាវវានឹងកើតឡើងច្រំដែល

2.7K 216 1
                                    

"អ្នកអង្គម្ចាស់"ឆាងវ៉ុកដើរចូលមករកអ្នកដែរឈរនិយាយជាមួយកម្មករនៅក្នុងចម្ការតែពីរឿងដែលត្រូវចម្រាញ់និងផលិតរូបមន្តតែថ្មីអោយងាកមកមើលគេ ព្រោះតែខ្លួនទទួលបានខ្សែរទូរស័ព្ទពីប្រព័ន្ធម្ខាងទៀតមក

"មានការអី? "

"គឺអ្នកប្រុសតូចក្រាបទូល"ជុងហ្គុករហ័សទទួលយកទូរស័ព្ទពីដៃឆាងវ៉ុកមកផ្អឹបនឹងត្រចៀកស្តាប់

"ថេយ៏....អូនមានការអីហ្ហេស? "

(គឺអូនចង់សុំទ្រង់ទៅចម្ការស្រ្តប៊ឺរីនៅក្បែរនេះ លោកពូដែលនៅប្រចាំការទីនេះនិយាយថានឹងជូនអូនទៅបានបើទ្រង់អនុញ្ញាត ទ្រង់អោយអូនទៅដែរទេ? )អ្នកអង្គម្ចាស់ងាកមកនិយាយបង្ហើយជាមួយកម្មករក្នុងចម្ការរួចទើបយាងចេញមកខាងក្រៅដោយមានទូរស័ព្ទជាប់ត្រចៀកនៅឡើយ

"ចាំយើងជូនអូនទៅដោយផ្ទាល់ល្អដែរទេ?មុនចេញមកយើងក៏បានសន្យារួចហើយថានឹងជូនទៅនៅព្រឹកស្អែកនេះមិនចឹង? "

(តែអូនមិនចង់រំខានទ្រង់ ទ្រង់មកក៏ព្រោះការងារម៉េចនឹងអាចរំខានទ្រង់បានទៅ)

"ម៉េចនឹងអាចនិយាយថារំខាន?យើងមកក៏ព្រោះតែចង់នាំអូនមកលំហែដូចគ្នា"

(បើចឹងទ្រង់មិនអោយអូនទៅ មែនដែរទេ? )អ្នកអង្គម្ចាស់ហាក់សង្កេតបានពីសម្លេងរបស់អ្នកម្ខាងទៀតដែរលឺខ្សាវៗហាក់ខកចិត្តដែរសុំមិនបានទៅដូចបំណង

"ស្អែកចាំយើងជូនទៅទីនោះដោយផ្ទាល់ ប៉ុន្តែល្ងាចនេះពេលដែរទៅវិញ ចាំនាំទៅមើលសួនផ្កានៅក្បែរនោះ"អ្នកអង្គម្ចាស់រូបសង្ហារលើកសំណើរឡើងមក ហើយក៏លេចស្នាមញញឹមលើព្រះភក្រ្តក្រោយលឺសម្លេងរីករាយរបស់អ្នកម្ខាងទៀត

(ពិតមែនឬក្រាបទូល? ទ្រង់មិនកុហកទូលបង្គំទេណា)

"អឹម...មិនកុហកទេ"

(បើចឹងទ្រង់ធ្វើការបន្តចុះ អូនមិនរំខានទ្រង់ទៀតទេល្ងាចជួបគ្នាណា)គេនិយាយចប់ភ្លាមក៏បិតបាត់ភ្លាមរកតែទ្រង់និយាយលាគេមិនទាន់

"ក្មេងនេះ"ទ្រង់បានត្រឹមតែសម្លឹងមើលទូរស័ព្ទហើយញញឹមយ៉ាងមានក្តីសុខទើបហុចអោយទៅឆាងវ៉ុកដែរជាជំនិតវិញ ទើបដើរបន្តឬៅរោងចក្រដែលធ្វើការវេចខ្ចប់តែដែរផលិតបាន

បង្ខាំងចិត្តស្នេហ៏អ្នកអង្គម្ចាស់ [COMPLETE ✔️]Where stories live. Discover now