Part 2:បញ្ចុកផងបានទេ?

4.4K 364 1
                                    

"ទូលបង្គំនឹងចេញថ្នាំនិងធ្វើការរបៀបចំប្រព័ន្ធអុកស៊ីសែនក្នុងបន្ទប់របស់ទ្រង់ឡើងវិញ ចំពោះរបបអាហារនិងភារកិច្ចការងាររបស់ទ្រង់ក៏សូមអោយទ្រង់កុំអោយធ្វើច្រើនហួសកម្លាំងមួយរយ:សិនដើម្បីតាមដានសុខភាព"ថេយ៉ុងបើកកាបូបយកថ្នាំប៉ុន្មានកំប៉ុងដែលត្រូវនឹងជម្ងឺរបស់អ្នកអង្គម្ចាស់យកមកដាក់តម្រៀបលើតុធ្វើការរបស់ទ្រង់

"នេះជាថ្នាំដែលទ្រង់ត្រូវប្រើមួយរយ:នេះ បើសិនជាពេលដែរទូលបង្គំតាមដានមើលឃើញថាទ្រង់លែងអីហើយទើបទូលបង្គំធ្វើការសាកល្បងមិនអោយទ្រង់ប្រើប្រាស់ថ្នាំទាំងនេះទៀត"ជុងហ្គុកសម្លឹងមើលកំប៉ុងថ្នាំបីកំប៉ុងនៅចំពោះមុខខ្លួនទើបងើបមកមើលមុខដុកទ័រតូចដែលកំពុងរៀបឯកសារពិគ្រោះជម្ងឺជាមួយទ្រង់មុននេះទុកក្នុងកាបូប

"អស់ហើយត្រូវដែរទេ? "ថេយ៉ុងបង្អាក់ដៃរៀបចំឯកសារសម្លឹងមើលមុខអ្នកអង្គម្ចាស់ដោយក្រសែរភ្នែកបែបមិនគួរអោយទុកចិត្តពេលដែលសុខៗទ្រង់ស្រាប់តែប្តូរមកយល់ព្រមអង្គុយអោយគេពិគ្រោះជម្ងឺ នៅព្រមទទួលយកថ្នាំទៅព្យាបាលខ្លួនទាំងដែរវាខុសពីអ្វីដែលអ្នកម្នាងបានមានបន្ទូលថាទ្រង់ស្អប់ថ្នាំខ្លាំងណាស់

"បើថាចង់និយាយក៏និយាយមក មិនចាំបាច់បើកភ្នែកសម្លក់យើងបែបនេះទេ"អ្នកអង្គម្ចាស់ផ្អែកព្រះកាយទៅនឹងកៅអីសម្លឹងមើលដុកទ័រតូចដែលស្រាប់តែកញ្ឆក់កំប៉ុងថ្នាំពីលើតុទៅកាន់នឹងដៃវិញ

"ទូលបង្គំថា រឿងការលេបថ្នាំនេះទូលបង្គំនឹងធ្វើការរៀបចំថ្វាយទ្រង់ទៅចុះ"

"មិនទុកចិត្តយើងឬ?ទើបប្តូរចិត្តយកកំប៉ុងថ្នាំទៅវិញបែបនេះ?"អ្នកអង្គម្ចាស់ញោចស្នាមញញឹមបែបមានល្បិចច្រត់ដៃនឹងតុអោនទៅមើលថេយ៉ុងដែលពើងខ្លួនថយស្ទើរផ្ញារកៅអីទៅក្រោយគេចពីទ្រង់

"..... "

"យើងសួរថាត្រូវដែរទេ?ដុកទ័រតូច? "

"ត្រូវហើយ ទូលបង្គំមិនទុកចិត្តទ្រង់ឡើយថាទ្រង់នឹងលេបថ្នាំនេះបានទៀងទាត់នោះ"

"ជុ...ដុកទ័រតូចនិយាយបែបនេះយើងអន់ព្រះទ័យស្លាប់ហើយ"

"ទូលបង្គំមិនលេងសើចជាមួយទ្រង់ឡើយ សូមរក្សាគម្លាតផងក្រាបទូល"និយាយតឿនក៏ទ្រង់មិនខ្ចីយកត្រចៀកស្តាប់ រឹតតែយកមុខមកដាក់កាន់តែកៀកនឹងគេទៅទៀត

បង្ខាំងចិត្តស្នេហ៏អ្នកអង្គម្ចាស់ [COMPLETE ✔️]Where stories live. Discover now