Part 30:ចាំយើងបន្តិចទៅ..តែបន្តិចទេ

1.8K 149 1
                                    

"រួចរាល់ហើយ"ថេយ៉ុងញញឹមពេលដែលសារេអាវអោយអ្នកអង្គម្ចាស់រួចរាល់ មុនពេលដែលទ្រង់ត្រូវចេញទៅក្រុមហ៊ុន ហើយពេលដែលបម្រុងនឹងដកដៃចេញ ដៃតូចរបស់ថេយ៉ុងក៏ត្រូវជុងហ្គុកទាញទៅវិញតាមដោយទឹកមុខហាក់មិនសូវជាយល់ព្រមចំពោះរឿងអ្វីមួយ

"មួយរយ:នេះអូនមិនទៅមន្ទីរពទ្យមិនបានហ្ហេស? "ទ្រង់ហាក់មិនសូវជាស្ងប់ចិត្តប៉ុន្មានឡើយពេលដែលលឺថាថេយ៉ុងនឹងត្រលប់ទៅធ្វើការវិញ បើពីមុនច្បាស់ជាមិនអីទេ តែពេលនេះទ្រង់មិនទុកចិត្តនោះឡើយត្បិតព្រះអយ្យការក៏ទើបតែខលមកគម្រាមទ្រង់កាលពីយប់មិញនេះ

"មិនបានទេ…ខានមួយរយ:ទៅហើយដូច្នេះបើខានទៀត អ្នកជម្ងឺដែលត្រូវមកពិគ្រោះនឹងធ្វើយ៉ាងម៉េច"

"អោយអ្នកផ្សេងជំនួសសិនមិនបានឬ?ក៏ដឹងថាពេលនេះម្ចាស់យាយអាចធ្វើអីដាក់អូនបានគ្រប់ពេលមិនចឹង? "ថេយ៉ុងសើចស្រាលទើបរើចេញពីការចាប់របស់ទ្រង់វិញតិចៗ

"មិនបានទេ អូនមិនចង់រំខានគេយូរទៀតឡើយ ម្យ៉ាងអូនក៏មិនបានខ្លាចទ្រង់អ្វីទៀតដែរ ច្បាស់ជាមិនអីនោះឡើយ"កាលពីដំបូងៗគេអាចនឹងខ្លាចទ្រង់ ប៉ុន្តែក្រោយមកក៏យល់ថាចាំបាច់ខ្លាចធ្វើអី?បើសិនជាគេខ្លាចម៉េចនឹងអាចជំនះទៅមុខជាមួយអ្នកអង្គម្ចាស់បានទៅ?

"ប៉ុន្តែ…. "

"ច្បាស់ជាមិនមានរឿងបែបនោះឡើយ ចេះល្អទេ បើសិនជាមានបញ្ហាឬអ្វីប្លែកអូននឹងទាក់ទងមកទ្រង់វិញល្អទេ?ហើយបើទ្រង់ទាក់ទងមកអូនមិនចូលនោះក៏បានន័យថាច្បាស់ជាមានរឿងមិនស្រួល បែបនេះបានទេ? "គេដាក់សំណើរអោយអ្នកដែលស្ងៀមស្តាប់គេនិយាយមួយសន្ទុះទើបតបឡើងវិញ

"ក៏បាន តែអោយច្បាស់ថាអូនមើលថែខ្លួនបាន"

"ប្រាកដណាស់ក្រាបទូល"ថេយ៉ុងឈរត្រង់ខ្លួនលើកដៃដាក់លើក្បាលប្រៀបបានជានាយទាហាន  កាយវិការរបស់គេអត់មិនអោយទ្រង់មិនគ្រញិចមិនបានឡើយទើបបានត្រឹមគ្រវីក្បាលសើចហើយឡើងទៅអង្គុយខាងក្នុងឡានដោយមានឆាងវ៉ុកនៅចាំបិទទ្វារអោយ ទើបងាកមកអោនលាថេយ៉ុងទើបប្រញាប់ឡើងឡានបើកចេញទៅ ដោយអ្នកអង្គម្ចាស់នៅឈ្លៀតទម្លាក់កញ្ចក់ចុះគ្រវីដៃលាមកកាន់ពេទ្យតូចរបស់ទ្រង់ដែលលើកដៃលាទ្រង់វិញដូចគ្នា
-------------

បង្ខាំងចិត្តស្នេហ៏អ្នកអង្គម្ចាស់ [COMPLETE ✔️]Where stories live. Discover now