"ថេយ៏...យ៉ាងម៉េចហើយ?? "អ្នកអង្គម្ចាស់ស្ទុះងើបចេញពីសាឡុងក្រោយឃើញអ្នកដែលទ្រង់អង្គុយចាំចុះមកក្រោមឯកសណ្ឋានជាពេទ្យហាក់ដូចចង់ចេញទៅធ្វើការ
"ទូលបង្គំអស់អីហើយក្រាបទូល"ថេយ៉ុងអោនគោរពទ្រង់ តាមទម្លាប់ដែរធ្វើតែវាបែរជាធ្វើអោយអ្នកអង្គម្ចាស់មិនពេញព្រះទ័យទៅវិញព្រោះការធ្វើបែបនេះហាក់ដូចជារវាងទ្រង់ហើយនិងថេយ៉ុងមានគម្លាតពីគ្នាយ៉ាងចឹង
"យើងប្រាប់អូនហើយមិនចឹងថាកុំអោយអោនបែបនេះហេតុអីនៅតែចចេស? "ថេយ៉ុងឈររឹងខ្លួនសម្លឹងមើលអ្នកបម្រើដែលពេលនេះមើលមកគេនិងទ្រង់ជាចំណុចរួម នោះក៏ព្រោះតែសព្វនាមដែរទ្រេង់កំពុងប្រើជាមួយគេនឹងហើយ
"អ្នកអង្គម្ចាស់ "ថេយ៉ុងខាំធ្មេញគម្រាមទ្រង់ដែលធ្វើព្រះភក្រ្តមិនដឹងខ្យល់អ្វី
"យ៉ាងម៉េច?អូនចង់និយាយអ្វី? "
"ទ្រង់មិនគួរហៅទូលបង្គំបែបនេះ!! គ្រប់គ្នាកំពុងមើលមកណា"ជុងហ្គុកក្រឡេកមើលអ្នកបម្រើដែលនាំគ្នាអោនមុខចុះគេចមុខទ្រង់
"ហេតុអីហៅមិនបាន?ក្រែងអូនជាមនុស្សរបស់យើងមិនចឹង? "អ្នកបម្រើនាំគ្នាមើលមុខគ្នារួចញញឹមក្រោយលឺបន្ទូលរបស់ទ្រង់ អត់តែថេយ៉ុងដែលឈរធ្វើមុខក្រហមខឹងផងខ្មាសផង
"ទូលបង្គំសុំទៅធ្វើការហើយក្រាបទូល"គេអោនគោរពទ្រង់រួចប្រញាប់ចាកចេញតែត្រូវអ្នកអង្គម្ចាស់ចាប់ដៃជាប់មិនអោយទៅណាទាន់បាន
"កុំអាលប្រញាប់អី ញ៉ាំអីសិនទៅ"
"ប៉ុន្តែទូលបង្គំ.... "
"ឆាប់មក"អ្នកអង្គម្ចាស់នាំថេយ៉ុងមកតុអាហារទើបបង្គាប់អោយអង្គុយក្បែរទ្រង់ទើបចាប់ផ្តើមអាហារពេលព្រឹកដោយមានគ្រូពេទ្យនៅរួមតុជាមួយទោះមិនចង់ក៏ត្រូវតែអង្គុយញ៉ាំដែរព្រោះទ្រង់គញមានផ្លូវអោយគេទៅធ្វើការពោះទទេរឡើយ
ក្រោយអាហារពេលព្រឹកបានបញ្ចប់ព្រមទាំងឆែកសុខភាពទ្រង់និងថ្នាំ ថេយ៉ុងក៏ដល់ពេលត្រូវត្រលប់ទៅមន្ទីរពេទ្យដើម្បីបំពេញការងារគេដូចគ្នា តែថាទម្រាំតែចេញមកបានមិនស្រួលឡើយព្រោះត្រូវប្រកែកនឹងអ្នកអង្គម្ចាស់ចង់ស្ងូតកព្រោះតែចង់ជូនគេមក តែគេមិនព្រមព្រោះមិនចង់អោយទ្រង់ខកការងារដូចគ្នា
![](https://img.wattpad.com/cover/320142673-288-k944822.jpg)
YOU ARE READING
បង្ខាំងចិត្តស្នេហ៏អ្នកអង្គម្ចាស់ [COMPLETE ✔️]
Romansa"បើអាចមានឪកាសយើងចង់ក្លាយជាមនុស្សធម្មតា មនុស្សធម្មតាដែលអាចស្រលាញ់អូនបានដោយគ្មានលក្ខខណ្ឌ"