Vegas Pov
ខ្ញុំក៏បានឃេីញpeteដែលតែខ្ញុំធ្វេីដូចជាមិនឃេីញ ខ្ញុំដឹងថាគេខ្លាចខ្ញុំនិងមិនហ៊ានមកជិតខ្ញុំ។អាPeteនេះណាវាគួរអោយចាប់អារម្មណ៍ណាស់ទាំងស្អាតហេីយនៅញញឹមច្រេីនទៀត វាចូលចិត្តនិយាយលេងសេីចជាមួយមនុស្សគ្រប់គ្នាតែមិនមែនខ្ញុំ ប៉ុន្តែចរិកវាបែបនេះក៏គួរអោយចង់លេងម្យ៉ាង។ខ្ញុំក៏មិនដឹងដែលថាវាគិតយ៉ាងមិចចំពោះខ្ញុំទេ តែបេីតាមមេីលទៅគឺអាចថាគេប្រហែលជាខ្លាចខ្ញុំនិងមិនចូលចិត្តខ្ញុំទៀតផង ព្រោះនៅជាមួយអាបងkhun nooគេប្រហែលនិយាយអាក្រក់ពីខ្ញុំរហូត។ ខ្ញុំឃេីញគេឈរមួយស្របក់ទេីបសម្រេចចិត្តថាដេីរមករកខ្ញុំ ប៉ុន្តែខ្ញុំក៏ធ្វេីជាអានសៀវភៅធម្មតា ហេីយក៏គិតថានឹងរកល្បិចធ្វេីបាបគេ។
"khun vegas បាទ"Peteហៅខ្ញុំដោយដៃរបស់គេកំពុងកាន់ថាសដាក់ភេសជ្ជៈហេីយគេឱនមុខចុះដោយមិនហ៊ានមេីលមកខ្ញុំ ។ខ្ញុំមិនតបនឹងគេដោយគ្រាន់តែងេីយមេីលមុខគេបន្តិច។"ភេសជ្ជៈមកហេីយបាទ"គេនៅតែបន្តឱនមុខចុះដោយមិនមេីលមុខខ្ញុំ គេមិនដឹងទេថាធ្វេីបែបនេះខ្ញុំរិតតែចូលចិត្តគេថែមមួយកម្រិតទៀត។
"ទុកនៅត្រង់នេះហេីយ"ខ្ញុំដាក់សៀវភៅចុះហេីយក៏ប្រាប់គេដោយទុកភេស្ជៈ។គេដាក់ភេសជ្ជៈទុកហេីយបម្រុងនឹងត្រឡប់ទៅវិញ។
"ឈប់សិន"ខ្ញុំហៅគេឱ្យឈប់ខណៈដែលគេបែរខ្នងតម្រង់ទៅវិញ។
"មានអ្វីមែនទេបាទ"គេបែរមកវិញហេីយសួរខ្ញុំបែបអាការៈភ័យៗ។
"កំដរយេីងបន្តិច"ខ្ញុំលេីកភេសជ្ជៈមកផឹកបន្តិចហេីយនិយាយតបទៅគេ។
"ខ្ញុំគិតថាមិនសមទេបាទ"គេតបទាំងមុខមិនស្រស់សោះ។
"មិនសមយ៉ាងមិច... អង្គុយចុះមក"ខ្ញុំបញ្ជារអោយគេអង្គុយកៅអីមួយនៅទល់មុខខ្ញុំ ដោយមេីលទៅគេហាក់ដូចជាមិនចង់នៅទាល់តែសោះ។
"តែ....."គេនៅតែតបមកខ្ញុំដោយការទេីរទាក់។
"គ្មានតែអ្វីទាំងអស់ អង្គុយចុះមកឬមួយឯងចង់ជំទាស់បញ្ជាររបស់យេីង"ខ្ញុំនិយាយទាំងរាងខឹងនឹងគេបន្តិច។
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Humorស្នេហាខុសឋានៈរវាងអង្គរក្សត្រកូលឡាក់ជាមួយនិងកូនច្បងត្រកូលរងតេីនឹងទៅជាយ៉ាងណា? AC:0967683803