ផ្ទះត្រូគោលរង
រេីង រេីង~~~
សម្លេងទូរស័ព្ទបានបន្លឺសម្លេងងរោទិ៍ឡេីងដាស់មនុស្សដែលកំពុងគេងអោយភ្ញាក់ឡេីងមក។បុរសម្នាក់ដែលកំពុងគេយ៉ាងមានក្តីសុខក៏បានភ្ញាក់មកហេីយងេីបមកយកទូរសព្ទនៅលេីតុក្បែរគ្រែដេកទាំងភីងភាំងនៅឡេីយ ហេីយលេីកមកទទួល។
"អាឡូហ៊ា"សម្លេងក្មេងប្រុសម្នាក់បានបន្លឺតាមទូរស័ព្ទ ទាំងអស់គ្នាប្រហែលជាដឹងហេីយថាក្មេងប្រុសនេះគឺនរណា គេគឺmacauជាប្អូនប្រុសរបស់ vegas។
"មានការអីមែនទេបានជាតេមកទាំងព្រឹកបែបនេះ"vegasនិយាយទាំងដែលខ្លួនឯងបេីកភ្នែកមិនចង់រួច។
"៣ថ្ងៃទៀតខ្ញុំត្រូវប្រឡងបញ្ចប់ថ្នាក់ហេីយ ចឹងបន្ទាប់ពីប្រឡងចប់អស់ស្រេចហេីយខ្ញុំនឹងទៅផ្ទះតែម្តង"macau
"អឺមៗ ល្អហេីយ"Vegasនិយាយទាំងខ្លួនអត់ទាន់បាត់ងងុយគេង។
"ហ៊ា...នេះមិនសប្បាយចិត្តទេហ្អ៎ដែលmacauទៅវិញ បាននិយាយស្តីធ្វេីជាមិនខ្វល់បែបនេះ"macauនិយាយទាំងខឹងនឹងvegasគ្នានឹកសឹងស្លាប់ ហេីយមកនិយាយដូចអត់ខ្វល់បែបនឹង។
"អឺ អឺ យេីងសំទោស ចឹងអញ្ចេះចុះហ៊ាគិតថានិងធ្វេីពិធីpartyធំមួយល្អទេ ព្រោះហ៊ាចាំបានថាវាក៏ជិតដល់ខួបកំណេីតឯងដែរ"vegas
"Awwពិតមែនហេីយនេះខ្ញុំសឹងតែភ្លេចថ្ងៃខួបកំណេីតខ្ញុំហេីយតេី"macau
"okហ៊ាចឹងក៏ល្អដែលហ៊ា ហួយសប្បាយចិត្តណាស់ទៅដល់ថៃភ្លាមក៏មានរឿងសប្បាយៗ "macau
"កុំសប្បាយចិត្តពេកយេីងអោយសប្បាយតែម្តងទេ បន្ទាប់ពីនេះត្រូវចូលជួយធ្វេីការក្នុងក្រមហ៊ុនយេីងម្តងហេីយ"vegasនិយាយទាំងសម្លេងមាំទៅប្អូន។
"ហ៊ា...នេះមិនទាន់ទាំងជួបគ្នាផង ហ៊ាននិយាយរឿងការងារមិនបាត់ទៅហេីយ"macauបង្អូសបន្តិចព្រោះរាងហួសចិត្តនឹងvegas មនុស្សមិនទាន់ទាំងមកផងនិយាយរឿងការងារមុនបាត់ទៅ។
"អឺយេីងគ្រាន់តែប្រាប់មុនឯងធំហេីយ ល្មមជួយការងារក្នុងក្រុមហ៊ុនខ្លះហេីយ"vegas
"ដឹងហេីយហ៊ា តែថាសុំប្តូរពីការងារក្រុមហ៊ុនមកមេីលខុសត្រូវclubជំនួសវិញបានទេ ហិហិ"macauនិយាយផងសេីចផងគេចង់ឌឺហ៊ាគេលេង។
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Humorស្នេហាខុសឋានៈរវាងអង្គរក្សត្រកូលឡាក់ជាមួយនិងកូនច្បងត្រកូលរងតេីនឹងទៅជាយ៉ាងណា? AC:0967683803