+ពីរថ្ងៃក្រោយ
រយៈពេលពីថ្ងៃដែលភីតសន្លប់មិនបានដឹងខ្លួន តែមានវេហ្កាសនៅជាប់ចាំមើលថែជានិច្ច ឯថេឃុនក៏មិនខុសគ្នាដែរ មួយថ្ងៃៗមកមើលភីតដល់ទៅ៣-៤ដឯនោះ។ចំណែកនៅNinaវិញក៏ត្រូវបានឃុននូលេងមួយចាស់ដៃមុននឹងហៅប៉ូលីសអោយមកចាត់ចែងតាមក្រោយ។
«អ៊ឹក...»សម្លេងគ្រហឹមដើម.កបន្លឺឡើងវេហ្កាសដែលនៅអង្គុយអានសៀវភៅលើកាឡុងក្បែរគ្រែអ្នកជំងឺនោះក៏ម្នីម្នាមកក្បែរកាយតូចដែលកំពុងកម្រើកដៃតិចៗនោះ។
«ភីត...ភីតដឹងខ្លួនហើយមែនទេ?»វេហ្កាសហៅឈ្មោះមនុស្សជាទីស្រឡាញ់ដោយសម្លេងស្រាលៗ ឯអ្នកដែលកំពុងគេងលើគ្រែអ្នកជំងឺក៏សន្សឹមបើកភ្នែកម្តងបន្តិចៗអោយសុាំនឹងពន្លឺថ្ងៃ ។
«វេហ្កាស...»ទីបំផុតក៏ច្បាស់ហើយ ភីតហៅឈ្មោះវេហ្កាសទាំងម្លេងខ្សោយបំផុត ។ថ្ងៃនោះបើគ្រាន់តែវាយនាយប្រហែលមិនដល់ថ្នាក់នេះទេ ប៉ុន្តែនាងដល់ថ្នាក់រិតបំពង់កបែបនេះ តើអោយភីតអាចទ្រាំទ្របានយ៉ាងមិច?
«ភីតយ៉ាងមិចហើយ មានមិនស្រួលឬឈឺត្រង់ណា?»វេហ្កាសស្រវ៉ាចាប់ដៃភីតសួរដោយក្តីបារម្ភ គន់មើលមុខតូចច្រមិចដែលស្លេកស្លាំងនេះពេលណាសែនអាណិត នឹកឃើញចង់តែទៅចាត់ការស្រីល្អនោះអោយវេទនាទេ តែធ្វើមិនបានក៏ព្រោះភីតតែម្នាក់។
«មិនអីទេវេហ្កាស ខ្ញុំមិនអីទេ»ភីតព្យាយាមនិយាយនិងចាប់ដៃវេហ្កាសតបវិញដើម្បីកុំអោយនាយភ័យស្លន់ស្លោរខ្លាំងជាង។
«មិនអីក៏ល្អហើយ នឹកណាស់ដឹងទេ?»ប្តូរពីការឪបរឹបនាយក៏ទាញកាយតូចមកអោបជាប់នឹងទ្រូងហាប់ណែនដោយក្តីថ្នាក់ថ្នម ៤ថ្ងៃមកនេះនឹកសឹងតែស្លាប់ទៅហើយ រាល់ដងទម្លាប់មានអ្នកខ្លះមាត់ដាច់ជេរ ដល់មកអោយដេកពេទ្យបែបនេះអត់ទម្លាប់ទាល់តែសោះ។
«ហុឹម ខ្ញុំក៏នឹកលោកដូចគ្នា...
«អៃភីត...»ថាអីចេះខុសមិនប្រាប់ក៏ដឹងថាជាអ្នកណា ក្រៅពីថេឃុននេះឯង។
«ឃុននូ...»ភីតហៅឈ្មោះឃុននូទាំងញញឹមតិចៗ ។
«យើងនឹកឯងណាស់ភីត នឹកខ្លាំងណាស់»ឃុននូចូលទៅជ្រៀតអោបរាងកាយកាយភីតណែនណនរកដកដង្ហើមមិនបាន ព្រោះការអោបនេះមិនបានថ្នាក់ថ្នមដូចវេហ្កាសមុននេះសោះ។
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Humorស្នេហាខុសឋានៈរវាងអង្គរក្សត្រកូលឡាក់ជាមួយនិងកូនច្បងត្រកូលរងតេីនឹងទៅជាយ៉ាងណា? AC:0967683803