Part34

399 62 17
                                    

+មួយសប្តាហ៍ក្រោយមក

ដូចតាមការសន្យា ថ្ងៃវេហ្កាសនាំភីតមកលេងតាយាយនៅឯកោះ ។ការធ្វើដំណើរគឺវាយូរគួរសម ចេញតាំងពី៨ព្រឹករហូតម៉ោង៥ល្ងាចទើបមកដល់ដូចបំណង។

«តា...យាយ»កាយតូចរត់ត្រហេបត្រហបពីចំងាយមករកវ័យចំណាស់ពីររូបកំពុងអង្គុយលើសាឡុងចាំចៅ ព្រោះភីតក៏បានប្រាប់ដំណឹងទុកមុនថាថ្ងៃនេះមកលេង។

«នឹកណាស់ចៅ សឺត...»លោកយាយចំណាស់អោបក្រសោបចៅមុននឹងផ្តល់ស្នាមសើមមួយខ្សឺតលើសក់ចៅ ។ចៅម្នាក់នេះអាយុច្រើនហើយតែនៅតែក្មេងសម្រាប់យាយ។

«ខ្ញុំនឹកយាយដូចគ្នា សឺតៗ»ភីតថើបថ្ពាល់យាយសងខាងតបវិញ ឯវេហ្កាសដែលនៅក្បែរនោះបានត្រឹមមើលទាំងញញឹមញញែមនឹងចរិកក្មេងរបស់ភីតប៉ុណ្ណោះ។

«អា៎ៗ...នឹកតែយាយចុះតាមិននឹកតាខ្លះទេហ្អេស?»

«នឹកៗ នឹកលោកតាដូចគ្នា ...»ភីតប្រលែងពីការអោបយាយក៏រត់ទៅអោបលោកតាម្តង ទាំងសើចខិកខិក ចរិកក្មេងពិតមែន។

«ហើយនេះវេហ្កាសមែនទេ?»លោកយាយទាំងតែចាប់អារម្មណ៍នឹងវត្តមានមនុស្សម្នាក់ទៀតដែលនៅឈរក្បែរនេះ គាត់ក៏អាចស្មាតដឹងថាគេជាអ្នកណា ព្រោះមនុស្សម្នាក់នេះហើយដែលលួចចៅគាត់យកទៅម្តងកាលពីលើកមុន។

«បាទ ខ្ញុំវេហ្កាស ជម្រាបសួរតាយាយ»កាលលើកនាមខ្លួនឯងមកបញ្ជាក់បន្តិច មុននឹងធ្វើការគួរសមទៅចាស់ទុំ។

«ល្អហើយបើមកទាំងពីរបែបនេះនឹងស្រួលនិយាយសាច់ការ...
...................................
តុអាហារ

ម្តងនេះក៏វាចម្លែកជាងរាល់ដង ជាទូទៅមានមនុស្សតែ២នាក់ឬក៏៣នាក់ តែពេលនេះនៅមានវត្តមានមនុស្សម្នាក់ ដែលរួមអាហារជាមួយ។

«ច្បាស់ហើយមែនទេថាស្រឡាញ់ភីតពិតប្រកដ?»សំណួរត្រង់ៗចេញពីមាត់ស្រ្តីវ័យចំណាស់ ។ពេលនេះជាពេលញ៉ាំអាហារ តែគាត់ហាក់ដូចជាជ្រួលច្របល់លេបបាយមិនរួចប្រសិនបើមិនទាននិយាយរឿងនេះអោយដាច់ស្រាច់។

«បាទខ្ញុំស្រឡាញ់ភីតពិតប្រាកដ»វេហ្កាសក៏មិនបានស្ទាក់ស្ទើនឹងចម្លើយរបស់ខ្លួន គេដឹងខ្លួនឯងច្បាស់ថាគេស្រឡាញ់ភីតតែម្នាក់ ហើយក៏មិនដែលគិតថានឹងលេងសើចឡើយ។

«ខ្ញុំចង់អោយលោកគិតអោយច្បាស់ ខ្ញុំមិនចង់អោយចៅខ្ញុំត្រូវឈឺចាប់នៅពេលក្រោយទេ»

«មិនចាំបាច់គិត ព្រោះខ្ញុំច្បាស់លាស់តាំងពីដើម»ធម្មតាទេដែលយាយបារម្ភខ្លាំងព្រោះគាត់មានចៅប្រុសតែម្នាក់ តែសម្រាប់វេហ្កាសក៏ចង់ប្រាប់ថាភីតក៏សំខាន់ខ្លាំងសម្រាប់ខ្លួនដូចគ្នា។

«បើបែបនេះយាយក៏អស់បារម្ភ ក៏សង្ឃឹមថាចៅទាំងពីនឹងស្រលាញ់គ្នារហូតទៅ»បញ្ចប់មន្ទិលសង្ស័យរបស់លោកយាយអស់អាហារពេលល្ងាចក៏ប្រកដដោយការសើចសប្បាយនិយាយលេងតិចតូច។
......

ពេលរាត្រីក៏ឈានចូលមកដល់ ។ក្រឡេកមកមើលវេហ្កាសភីតឯណេះវិញ នាយតូចបន្ទាប់ពីញ៉ាំអាហាររួចហាក់អស់កម្លាំងណាមួយក៏ធ្វើដំណើរមកយូរម៉ោងទៀតនោះ វាទើបតែទទួលអារម្មណ៍ថាទ្រមខ្លួនខ្លាំងក៏ប្រញាប់ប្រញាលងូតទឹកនឹងមកគេងភ្លាម។

«ភីត...»វេហ្កាសដែលទើបតែចេញមកពីបន្ទប់ទឹកតាមក្រោយនេះឡើងមកគេងលើគ្រែហៅភីតដោយសំឡេងថ្នម ឯដៃក៏ដាក់ក្រសោបកាយតូចដែលគេងបែរមុខទៅម្ខាង។

«ហ៊ឹម...»ភីតងាកមករកវេហ្កាស តែទាំងនៅបិទភ្នែកនៅឡើយទេ ព្រោះពេលនេះងងុយ អស់កម្លាំងខ្លាំង។

«យប់នេះ...យប់នេះយើងអាច...»លឺប្រយោគនេះភីតរហ័សបើកភ្នែកមកភ្លាម ក៏ដឹងពីបំណងរបស់គេដូចគ្នាថាចង់បានអ្វី។

«ណាភីតណា...»នាយបន្ថែមកម្លាំងដៃអោបភីតកាន់តែខ្លាំង ប្រើសម្លេងស្រាលៗ ដើម្បីលួងលោមគេ ។

«អត់ទេវេហ្កាស ខ្ញុំគ្មានកម្លាំងទេ ណាមួយក៏ខ្លាចលឺដល់យាយតាដូចគ្នា»

«ច.ចុះពេលណាទើបបាន?»នាយសួរដោយទឹកមុខស្រពោន ដាច់យូរហើយ មិនគិតអោយប៉ះបន្តិចទេឬយ៉ាងមិច?

«ទៅបាំងកកវិញ»

«ភីត...»វេហ្ហាសឧទានឈ្មោះភីតយ៉ាងវែង យូរយ៉ាងនេះឬ? ចុះបើនៅយូរមិនដាច់យូរហើយទេហ្អេស៎?

«ចាំបានអត់? បើចាំមិនបាន មិនបាច់ចាំទេ»មនុស្សស្អីល្មោភយ៉ាងនេះ?

«ចាំបានៗ»ត្រឹមតែប៉ុន្នេះភីតបិទភ្នែកសម្ងំគេង ឯអ្នកម្ខាងទៀតឃើញបែបនេះបានត្រឹមតែអោបកាយតូចទាំងមុខជូរ។

ទាបភ្លឺ

ក្រឹមៗ សម្លេងផ្គរលាន់លាយលំនឹងខ្យល់បក់ផាយផាត់បណ្តាលអោយមនុស្សពីរនាក់កាន់តែស្អិតរមួត អោបរិបគ្នាដើម្បីបង្កើតភាពកក់ក្តៅ។
ឈូឈូ

មិនយូរប៉ុន្មានដំណក់ទឹកភ្លៀងក៏ធ្លាក់ចុះមក...

ជួបគ្នាភាគក្រោយ បាយៗ

វណ្ណៈស្នេហ៍(ចប់)Tahanan ng mga kuwento. Tumuklas ngayon