ខាងក្រៅ
បន្ទាប់ពីណុបបានទទួលបញ្ជាពីចៅហ្វាយហើយនាយក៏ប្រញាប់ប្រញាល់ ដែលធ្វើអោយអ្នកឈរមិនដឹងខ្យល់អីក្បែរនោះអត់សួរមិនបាន។
«ណុបបញ្ជូនមនុស្សទៅណា?»វេហ្កាសសួរឡើងទាំងងឿងឆ្ងល់ហេតុអី មានរឿងអីមិនបានជាមិនប្រាប់នាយ។
«អឺគឺ.../ទៅជួយមនុស្សរបស់ឯង»ណុបមិនទាន់បានឆ្លើយតប ក៏មនុស្សឆ្លើយកាន់ក៏មិនមែនអ្នកណាគឺលោកកាន់នេះឯង។
«មនុស្សរបស់ខ្ញុំ...»
«ភីតត្រូវក្មួយNinaចាប់ខ្លួនយកទៅជាយក្រុងឯណោះ ក៏ព្រោះតែរឿងឯងនឹងហើយ»លោកកាន់ប្រាប់ទៅកូននូវរឿងដែលទទួលស៊ើបដឹង នឹងរឿងជាដើមហេតុ។
«ខ្ញុំទៅជួយភីត»ហាក់មិនគិតគូរច្រើនវេហ្កាសក៏បម្រុងនឹងចេញទៅតែឯងតែម្តង តែក៏ត្រូវលោកកាន់ឃាត់ទាន់។
«ពួកគេមានមនុស្សច្រើន ទៅជាមួយណុបទៅ»ចប់ប្រយោគរបស់លោករង វេហ្កាសក៏ងក់ក្បាលបញ្ជាក់ថាយល់ព្រមមុននឹងឡើងឡានទៅជាមមួយណុប។
........................
+ជាយក្រុង
«លើកគេចង់ព្យួរទៅ»សម្លេងស្រីកំណាចបញ្ជាទៅកូនចៅដោយមិនបាច់ប្រាប់ក៏ដឹងថាគ្មានអ្នកណាក្រៅពីNinaឡើយ។នាយបញ្ជារអោយកូនចាប់ភីតព្យួរដៃលើមិនដឹងថាមានគោលបំណងអី។
«លែង...លែងយើង»ភីតព្យាតាមរើបម្រាស់ស្របពេលដែលកូនចៅបី-បួននាក់មកចាប់នាយចង់។ដោយព្យាយាមយ៉ាងណាក៏មិនអាចឈ្នះព្រោះនាយមានត្រឹមខ្លួនមួយមិចនឹងអាចតទល់ជាមួយមនុស្សច្រើននាក់បានទៅ?
«បន្តិចទៀតល្អមើលមិនខាន»នាងញញឹមគែមមាត់បែបរោគចិត្តខណៈដែលឃើញរាងកាយភីតត្រូវបានចាប់ចង់ព្យួរដៃទៅលើ។
«ចង់ធ្វើអី?...»
«ទៅយកខ្សែរមក»នាងមិនតបែរជាបញ្ជារកូនចៅអោយទៅយកខ្សែមកវិញ បន្តិចទៀតនឹងដឹងខ្លួនឯងថានាងចង់ធ្វើអី។កូនចៅទទួលការបញ្ជាររួចទៅយកខ្សែមកភ្លាម។
«ចង់ដឹងទេថាខ្ញុំនឹងធ្វើអី?»សំណួរសួរចេញពីមាត់ninaឯដៃរវល់អង្អែលលើខ្សែតិចៗ ។បន្តិចទៀតខ្សែដែលមានទំហំធំនេះវានឹងបានប្រលែងលេងជាមួយស្បែកទន់រលោងយ៉ាងសប្បាយមិនខាន។
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Humorស្នេហាខុសឋានៈរវាងអង្គរក្សត្រកូលឡាក់ជាមួយនិងកូនច្បងត្រកូលរងតេីនឹងទៅជាយ៉ាងណា? AC:0967683803