"ហឹុម...!!!"នាយក្រាសគ្រហឹមដេីម.កភ្ញាក់ពីដំណេកឯដៃកំពុងស្រវេស្រវារកមនុស្សនៅជិតខ្លួនតែពុំបានប៉ះទាល់តែសោះ។
"បាត់ទៅណាហេីយ?"នាយក្រាសរហ័សបេីកភ្នែកមក តែមិនឃេីញតូចទាល់តែសោះ ទេៅបនាយរហ័សទាញអាវដៃវែងមួយមកពាក់មុននឹងដេីរចេញពីបន្ទប់គិតថាទៅរកpete។
vegasដេីរចេញពីបន្ទប់គេងដោយដំណេីរញាប់ស្អេកព្រោះនាយប្រញាប់ខ្លាចថានាយតូចរត់ទៅចោលនាយបាត់ តែដំណេីរជេីងដែលញាប់ស្អេកមុននេះក៏បានឈប់វិញ នាពេលដែលនាយដេីរកាត់បន្ទប់ផ្ទះបាយ។
នាយបានលឺសម្លេងចេញពីផ្ទះបាយ នាយមិនចាំយូរក៏ចូលទៅ អារម្មណ៍ដែលភ័យមុននេះក៏បានរលាយបាត់ដោយសារពេលនេះនាយឃេីញថានាយតីចមិនបានទៅណាទេ ។
"មកទីនេះធ្វេីអីទាំងព្រឹក?"នាយក្រាសដេីរទៅឈរក្រោយខ្នងនាយតូចហេីយសួរនាំទាំងដេីរទៅឈរពីក្រោយនាយតូចដែលកំពុងតែដាក់ដាំទឹក ។
"ឃ្លាន!"peteតបតែមួយមាត់រួចក៏ដេីរទៅយកមីមកហែកដាក់ចាន។
"ចង់ញុាំមីមែនទេ"
"មិនចង់ទេ តែវាគ្មានស្អីក្រៅពីមី"នាយតូចតបទាំងមុខក្រម៉ូវ នាយពិតជាឃ្លានពិតមែនទេីបមករកអាហារទាំងព្រលឹមបែបនេះ តែមកដល់គ្មានអីសោះគឺមានតែមី ព្រោះvegasទេីបតែមកស្នាក់បានជាមិនបានទិញអ្វីដាក់ទូរបាន អីចឹងទោះមិនចង់ក៏ត្រូវតែទ្រាំហូបចម្អែកក្រពះសិនដែល។
"មិនបាច់ញុាំទេ"នាយក្រាសតបតែប៉ុន្នេះក៏ទាញនាយតូចចេញពីផ្ទះបាយ ទាំងមិនប្រាប់មួយម៉ាត់ថាទៅណា?
"នែ! កុំចិត្តអាក្រក់ពេកណា!ខ្ញុំឃ្លាន"នាយតូចព្យាយាមរេីពីvegasទាំងគ្មានកម្លាំង ទេីបត្រូវនាយក្រាសអូសចេញទៅខាងក្រៅ។
"លែង! លែងដៃvegas"
"peteក្រែងឃ្លានមែនទេ ខ្ញុំជូនទៅញុាំអីខាងក្រៅណា! ញុាំមីវាឈឺក្រពះដឹងទេ??"vegasស្ងាត់បន្តិចមុននឹងតបទៅpete ក៏ឆ្ងល់ដែលណាមិចក៏មិនប្រាប់ពីដំបូងមក ។
"យូរហេីយមិចមិននិយាយ!"peteឈប់រេីពីវេហ្កាស ហេីយបន្តអោយគេដឹកដៃរហូតដល់កន្លែងញុាំអាហារពេលព្រឹក។
មកដល់ហាងតូចមួយតែនាយក្រាសមិនព្រមព្រលែងpeteទាល់តែសោះ ធ្វេីអោយអ្នកនៅអីនោះមេីលសឹងគ្រប់គ្នា។
"លែងដៃ!"peteប្រឹងប្រលេះដៃvegasចេញពីខ្លួនតែនាយក្រាសបែជាចាប់.កដៃនោះជាប់ហេីយធ្វេីព្រងេីយមិនខ្វល់។
"..."vegasមិនតបហេីយអូសដៃpeteទៅរកតុអង្គុយ។ នាយតូចក៏មិនរេីច្រេីនទៀតព្រោះមនុស្សកំពុងតែមេីលមកនាយ។
"Vegas!!!"
"ហឹុម"
"ទិញទៅញុាំនៅផ្ទះវិញទីនេះមនុស្សច្រេីនណាស់"នាយតូចមិនមែនខ្លាចទេ គ្រាន់តែនាយមិនចង់ធ្វេីជាមនុស្សចម្លែកក្នុងក្រសែភ្នែកអ្នកនៅជុំវិញនាយទៅវិញទេ អ្នកខ្លះក៏រីកធម្មតា ឯខ្លះទៀតក៏មេីលក្នុងន័យបែបរេីសអេីង។
"អ្ហឹម ក៏បាន អង្គុយចាំត្រង់នេះហេីយ"vegasដឹងថាpeteមិនចូលចិត្តបរិយាកាសបែបនេះ គេក៏យល់ស្របទិញអាហារទៅញុាំនៅរីសតគេវិញដេីម្បីកុំអោយនាយតូចមានអារម្មណ៍សម្ពាធជាមួយមនុស្សច្រេីន។
vegasទៅទិញអាហារមិនយីរប៉ុន្មានក៏ត្រឡប់មកវិញ។ទាំងពីរនាក់មិននៅយូរក៏នាំគ្នាមកកន្លែងស្នាក់វិញ។
"អង្គុយត្រង់នេះហេីយ"នាយក្រាសចាប់ស្មានាយតូចអោយដាក់ខ្លួនអង្គុយនៅតុអាហាតឯនាយក៏ចូលទៅផ្ទះបាយដេីម្បីរៀបចំអាហារ។
vegasរៀបអាហារដាក់លេីតុរួចក៏នាំខ្លួនឯងទៅអង្គុយនៅកៅអីទល់មុខPete។
"អរគុណ"vegasយកអាហារមកដាក់លេីតុ ឯPeteឃេីញអាហាររៀបចំច្រេីនបែបនេះក៏ញញឹមឡេីងមកភ្លាមៗ។
peteមិននិយាយច្រេីន កំពុងតែឃ្លានផង នាយមិនអាចនៅចទៀតបានទេ មានតែកាច់ញាត់សិនហេីយ តែកាយវិការបែបនាយហាក់មិនបានគិតដល់មនុស្សនៅចំពោះមុខដែលកំពុងគ្រវីក្បាលនឹងសេីចតិចៗសោះ។
"vegasសួរបន្តិចបានទេ?"peteដែលញុាំឆ្អែតហេីយនោះ ក៏ឆ្លៀតលួចមេីលនាយកម្លោះដែលអង្គុយទល់មុខដោយនាយកំពុង មានសំណួរសួរខ្លះ"
"អ្ហឹម! សួរមក"
"លោកយកខ្ញុំមកធ្វេីអី?"
"បេីស្អប់ខ្ញុំទៅតាមយកមកដែលទេ?"
សំទោសណាបានតិចទេស្អែកសងអោយវិញ
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Humorស្នេហាខុសឋានៈរវាងអង្គរក្សត្រកូលឡាក់ជាមួយនិងកូនច្បងត្រកូលរងតេីនឹងទៅជាយ៉ាងណា? AC:0967683803