មួយខែកន្លងផុត មួយខែដែលវេហ្កាសភីតបានរស់នៅជាមួយគ្នានិងងយល់ចិត្តគ្នាច្រើនជាងមុន។មួយខែមកនេះថេឃុនក៏ឧស្សាហ៍ចេញចូលលេងភីតញឹកញញតែក៏ព្យាយាមលាក់មិនអោយអ្នកណាដឹងពិសេសគឺឃុនកាន់នេះឯង តែអ្នកណាទៅដឹងទៅថាគាត់បានដឹងយូរហើយគ្រាន់តែមិនធ្វើអ្វីប៉ុណ្ណោះចាំមើលពីចំងាយថាកូនប្រុសរបស់គាត់អាចរស់នៅជាមួយភីតបានយូរប៉ុណ្ណា...
«ភីតៗ ងើបគេងស្ពឹកម្លេះ?»វេហ្កាសអង្រួនភីតតិចៗនេះម៉ោងចង់៨ហើយនៅគេងមិនក្រោកទៀត ឬក៏ដោយសារ...
«ងើបហើយៗ»ភីតត្រូវងើបទាំងមិនចង់ មិនមែនគេងទ្រម៉ក់ទេ តែពិតជាឈឺពេញខ្លួនឯចង្កេះក៏ចុកទៀត។
«កម្ជិលណាស់»វេហ្កាសសើចតិចៗ បន្ទាប់ពីភីតងើបមកទាំងមុខជូ អង្គុយញក់ញីភ្នែក ដូចក្មេង១ខួបអីចឹងគួរអោយស្រឡាញ់ហើយក៏គួរអោយចង់អុកផងដែរ។
«អ្នកណាកម្ជិល? ក៏ព្រោះតែលោកនឹងងើយ»មែន ! ក៏ព្រោះតែគេពិតមែន តែក៏ជួយមិនបាននាយតូចទេចិត្តច្រើននោះ យប់មិញខឹងគេចេញដើរក្រៅម្នាក់ឯងដល់មកមានពួកបារាំងតាមញ៉ែដល់ផ្ទះទៀត អ្នកណាមនុស្សពូកែឌឺបែបនេះមានតែដាក់ទោសខ្លះអីចឹងហើយ។
«ខ្ញុំ?ខ្ញុំយ៉ាងមិច?»មិនមែនមិនដឹងគ្រាន់តែធ្វើមិនដឹងប៉ុណ្ណោះ ក៏ចង់ញ៉ោះក្មេងអោយខឹង ចង់មើលថ្ពាល់ទន់ៗ ក្រហមព្រឿងគួរអោយក្នាញ់។
«មនុស្សឆ្កួត យប់មិញធ្វើស្អីក៏ដឹងហើយ មិចក៏ធ្វើភ្លើទៀត?»អត់បានភ្លើទេ តែធ្វើភ្លេច។
«មិនដឹង មិនចាំ»
«អាឆ្កួត...!!!»ភីតឡើងមួយទំហឹងល្មមអោយដឹងថាខឹង តែក៏ខឹងពិតមែន មួយរយៈនេះឆ្នាសប្លែក ជេរក៏ឈ្ងុយថែមទៀត។
«អា៎ៗ លលេងទេ»វេហ្កាសសើចតិចៗមុននឹងទាញកាយតូចមកអោប ។
«ប្រញាប់ងូតទឹកទៅ ហើយញុាំបបរទៅខ្ញុំទៅយកtakhun នៅកំពង់ផែ»វេហ្កាសលើកបបរដែលខ្លួនបានចំហិនហើយតាំងពីព្រឹកនេះ ដាក់តុក្បែរបង្អួចមុននឹងរៀបចំចេញទៅយកtakhun មិនដឹងថាជានឹកអីណាស់ណា អាចថាក៏មិនចង់អោយមកដែលព្រោះខ្លាចមានអ្នកតាម តែអ្នកហាមបានមនុស្សដូចtakhunក្បាលរឹង ចចេសបែបនេះនោះ។
«ហុឹម មិនអីទេលោកទៅចុះ»មិនមែនមិនចង់ទៅ តែពីយប់មិញវេហ្កាសលេងធ្ងន់ដៃពេកទ្រមខ្លួន ដើរសឹងមិនរួច។
«ចឹងខ្ញុំទៅហើយកុំភ្លេចចាក់សោផង សឺត»មុននឹងចេញមកក៏មិនភ្លេចផ្តែផ្តាំហើយដាក់មួយខ្សឺត ។ឯភីតបានត្រឹមតែញញឹមមើលអ្នកដែលដើរចេញ ។
---------------------
«សម្លេងអីក្តុងក្តាំង»រយៈពេលប្រហែលមួយស្របក់ក្រោយភីតដែលនៅម្នាក់ឯងហាក់លឺសម្លេងដូចជាក្តុងក្តាំងក្នុងចិត្តក៏ផ្តើមគិតមិនស្រួលរួចក៏ទូរសព្ទខលទៅវេហ្កាស...
(អេឡូ ...នឹកខ្ញុំមែនទេទើបខលមក?)
«វេហ្កាសគឺ...អាយ៎...!!!!»
សរសេរបានតិចខិខិសង្ខេបពីអាភាគមុនដែលស្រឡំលុប
jeonta_iiiចាំតាមដានភាគបន្ត
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Humorស្នេហាខុសឋានៈរវាងអង្គរក្សត្រកូលឡាក់ជាមួយនិងកូនច្បងត្រកូលរងតេីនឹងទៅជាយ៉ាងណា? AC:0967683803