"ខ្ញុំក៏ដឹងច្បាស់តាំងពីដេីម ថាវានឹងបែបនេះ"ម្នាក់ខ្ពស់កប់ពពកឯម្នាក់ទៀតទាបនៅនឹងដី យ៉ាងណាក៏វាមិនអាចទៅរួចដែរ ។
ក្រាក!
ទ្វាត្រូវបានបេីកភ្លាមៗ ធ្វេីអ្នកដែលកំពុងសន្ទនាមុននេះងាក់ទៅមេីលអ្នកដែលកំពុងដេីរចូលមកដោយដៃមានកាន់កន្ទ្រក់ផ្លែឈឺ ដេីរតម្រង់មករកគ្រែពេទ្យទាំងញញឹមតិចៗ
"លោកbig!?" Peteភ្ញាក់ផ្អេីលបន្តិច គេអាចទាយដឹងថាbigច្បាស់ជាមកសួរសុខខ្លួនច្បាស់ណាស់ព្រោះដៃគេមានយួរនូវកន្រ្ទក់ផ្លែឈឺមួយកន្រ្ទក់ភ្ជាប់មកជាមួយ។
"ដឹងខ្លួនតាំងពីពេលណាPete?"bigសួរសុខទុក្ខទៅpeteមុននឹងយកកន្រ្ទក់ដែលកំពុងកាន់នោះដាក់លេីតុក្បែរគ្រែអ្នកជំងឺ។
"ទេីបតែមុនបន្តិចទេ"peteតបទៅbigមាត់ញញឹមនាយឆ្ងល់បន្តិចដែល ខ្លួនត្រឹមជាអង្គរក្សតែមានអ្នកឋានៈខ្ពស់មកសួរសុខទុក្ខគេបែបនេះ។
"ហេីយមានបានជួបគ្រូពេទ្យឬនៅ"និយាយដល់ចំណុចនេះនាយក្រាសក៏សួរភ្លាម មនុស្សទេីបតែក្រោកពីឈឺតែបែរជាមិនឃេីញហៅគ្រូពេទ្យមកពិនិត្យអីបន្តិចសោះ
"នៅទេ"តាំងពីដឹងខ្លួនមកkhun nooក៏នាំនិយាយរឿងឈឺចាប់ភ្លាមទេីបមិនបានគិតដល់រឿងហៅពេទ្យមកពិនិត្យបន្ថែម
"មិញក៏មិនហៅ?ទេីបតែដឹងខ្លួនបែបគួរតែហៅគ្រូពេទ្យពិនិត្យសិន"ធម្មតាអ្នកដែលទេីបតែងេីបពីឈឺគឺតែងហៅពេទ្យដេីម្បីពិនិត្យអាការៈផ្សេងៗ តែពួកគេហាក់ភ្លេចមិនបានគិតដល់ទាល់់តែសោះ។
"គឺយេីងភ្លេច...! ហេីយនាយមិចក៏ចេះដឹងច្រេីនម្លេះ"khun nooជិតនោះទ្រាំស្តាប់អ្នកកម្លោះនិយាយតទៀតមិនបានទេទេីបគេរាងតម្លេីងសម្លេងដាក់បន្តិចទៅ មិនដឹងជាអ្វីនឹងគ្នាទេ តែធ្វេីដូចស្និទ្ធស្នាលនឹងគ្នាណាស់ណាអីចឹង សែនជ្រេញ!!!!
"ក៏ព្រោះតែខ្ញុំបារម្ភ"bigធ្លោយមាត់និយាយទាំងមិនបានគិតមុននេះ តែពេលគេមេីលអ្នកជុំវិញខ្លួនម្តងទៀត ទេីបដឹងថាពួកគេកំពុងសម្លឹងខ្លួនយ៉ាងចម្លែក
"បារម្ភ!!!?"
---------------
"ខ្ញុំមិនបានយល់ព្រម ប៉ាអេីពេីតែខ្លួនឯង"សម្លេងនាយក្រាស់តបទាំងសម្លេងធ្ងន់ទៅអ្នកដែលជាឪពុក ទាំងដែលសកម្មភាពកោងកាចបែបនេះគេមិនដែលប្រេីវានៅមុខប៉ាគេពីមុនមកទេ ។
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Humorស្នេហាខុសឋានៈរវាងអង្គរក្សត្រកូលឡាក់ជាមួយនិងកូនច្បងត្រកូលរងតេីនឹងទៅជាយ៉ាងណា? AC:0967683803