Part25

456 70 8
                                    

«វេហ្កាសគឺ...អាយ...!!!»ទ្វាបន្ទប់ត្រូវទម្លុះចូលមក...

«ភីត...ភីតកើតអីឬអត់?»វេហ្កាសសួរដោយអារម្មណ៍ភិតភ័យ។ មិញនេះភីតស្រែកខ្លាំងណាស់ មិនដឹងថាកើតអីអត់ទេ?

«...»ស្ងាត់សម្លេងអ្នកម្ខាងទៀតមិនលឺឆ្លើយតប ធ្វើអោយវេហ្កាសមានអារម្មណ៍មិនល្អឡើងមក។ នាយដូរចិត្តថានឹងមិនទៅយកឃុននូ ពេលនេះគឺត្រូវត្រឡប់ទៅរកភីតសិន។

«ភីតនឹងមិនកើតអីទេ»នាយតឿនខ្លួនឯងកុំអោយគិតច្រើន តែអ្នកណាអត់គិតមិនបាននោះ នាយទុកអោយភីតនៅម្នាក់ឯង ចុះបើមានមនុស្សធ្វើបាបតើអ្នកណានឹងជួយបានទៅ?

វេហ្កាសត្រឡប់មកវិញយ៉ាងលឿនមុននឹងនាំខ្លួនចូលទៅក្នុងផ្ទះរកភីត។

«ភីត...ភីតនៅឯណា?»ភីតនៅឯណា?ហេតុអីមិនឃើញ អ្វីដែលឃើញនោះគឺបញ្ចប់មានសភាពរញ៉េរញ៉ៃ ក៏ដូចជារបស់ខ្លះត្រូវធ្លាក់បាក់បែកពាស់ពេញបន្ទប់។

«...»នាយសម្លឹងជុំវិញបន្ទប់ដោយមានដំណក់ទឹកធ្លាក់ចុះមកមុននឹងនាំកាយរត់ចេញទៅខាងក្រៅដើម្បីរកនាយតូច  ប្រាកដណាស់ច្បាស់ជាមានមនុស្សធ្វើបាបភីតមិនខានទេ ឬក៏...ឬក៏ជាប៉ារបស់នាយ?

+ពេលយប់(ជាយក្រុង)

នៅជាយក្រុងឃើញថាមានផ្ទះថ្មចំណាស់មួយ បាក់បែងដែលត្រូវបានទុកចោលយ៉ាងយូរពុំមានមនុស្សនៅ?

«ហុឹម...»កាយតូចស្តើង គ្រហឹមដើម.កដែលភ្ញាក់ពីការសន្លប់។សភាពនាយពេលនេះមានស្នាមជាំពេញខ្លួន ព្រោះពីព្រឹកមិញនាយបានតតាំងជាមួយមនុស្សដែលចុលមកធ្វើបាបនាយតែ មិនអាចឈ្នះគេព្រោះខ្លួនតែម្នាក់ ឯខាងគេមានបុរសមាឌធំដល់ទៅ៣-៤នាក់ឯណោះ។

«ខ្ញុំនៅណា...?»ភីតសួរខ្លួនឯងដោយសម្លេងខ្សោយបំផុត​ ខ្លួនតែបានគេចាប់ចង់ដៃជាប់យកមកដាក់នៅបន្ទប់មួយនេះ ។ជុំវិញខ្លួនភីតគឺងងឹតឈឹង មានត្រឹមតែពន្លឺព្រះចន្ទចាំងចូលមកប៉ុណ្ណោះ។

«ហុឹក...វេហ្កាសមកជួយខ្ញុំផង»នាយតូចពោលឡើងទាំងទឹកភ្នែក ទីនេះវាគួរអោយខ្លាច ក្នុងបន្ទប់មានសភាពទទេរគ្មានអ្វីបន្តិចសោះ មានត្រឹមតែនាយតូចតែដេកផ្តាល់ឥដ្ឋដោយដៃត្រូវគេចង់ខ្សែពាត់ទៅក្រោយ។

------------------

«ហុឺៗ...អាវេហ្កាសតែភីតកើតអីហែងដឹងតែស្លាប់មិនខានទេ»ចេញមកក៏ដឹងថាជាអ្នកណា។ថេឃុនយំជេរវេហ្កាសមួយថ្ងៃហើយនៅមិនឆ្អែតទៀត។វេហ្កាសក៏ដឹងថាបើថេឃុនដឹងនឹងទៅជាយ៉ាងណា?តែយ៉ាងត្រូវរកជំនួយសិនព្រោះថេឃុនមកជាមួយ អាម និង ផុន ទោះថេឃុនជួយមិនបានក៏មានអាម និង ផុនជាដៃជើងខ្លះ។តែពួកគេចំណាយពេលរកភីតលើកោះពេញមួយថ្ងៃហើយនៅរកមិនឃើញសោះអីចឹងមានតែមកសម្រាកសិន ព្រឹកចាំរកបន្តទៀត។

«ឃុននូកុំបន្ទោសលោកវេហ្កាសអី គាត់មិនបានខុសទេ»អាមចេញមុខនិយាយ នេះជេរមួយថ្ងៃហើយមិនទាន់ឆ្អែតឆ្អន់ឬ?

«វាខុស​ វាមិននាំភីតមកទីនេះភីតក៏មិនកើតរឿងអីចឹងដែល»

«ហុឹស​ បើមកភីតមិនឃើញឯងងាប់មិនខានទេ អាវេហ្កាស!!!»

«កុំបារម្ភ ខ្ញុំមិនអោយប្រពន្ធខ្ញុំកើតអីទេ ហើយស្អែកនេះខ្ញុំនឹងឡើងទៅបាំងកក់វិញ»

«អេ...មិនក៏ទៅបាំងកក»មនុស្សបាត់នៅកោះទៅរកនៅបាំងកកឆ្កួតទេដឹង?

«ខ្ញុំគិតថាជាប៉ា តែក៏មិនប្រាកដ១០០%ដែល»អ្នកដែលវេហ្កាសគិតដល់មុនគេនោះគឺជាប៉ារបស់ខ្លួន ព្រោះក្រៅពីនេះដូចជាគ្មាននរណាដែលចង់បំបែកនាយនឹងភីតទេ។តែនាយភ្លេចគិតថាក៏នៅមានម្នាក់ទៀតដែលចាំតាមបំបែកពួកគេ។

«អឺ យូរហើយមិចក៏ឯងមិននិយាយ?»បើដឹងថាសង្ស៏យបែបនេះហើយ មិចក៏មិនទៅតាំងពីដំបូងនៅអោយខាតពេលធ្វើអី?

«ក៏ទើបតែនឹកឃើញ ណាមួយក៏ចង់រកទីនេះអោយប្រាកដចិត្តសិន»

«ហុឺៗ...តិចភីតត្រូវវាយធ្វើបាបទៅ?»

«មិនអីទេ ប៉ាមិនធ្វើបាបភីតទេ»បើជាប៉ានាយមែន គាត់នឹងមិនធ្វើបាបភីតទេ  យ៉ាងហោចគ្រាន់តែចាប់ទៅគម្រាមនាយអីបែបនេះ។

«ខ្ញុំគិតថាពួកយើងសម្រាក ស្ពែកនឹងបានចេញពីព្រលឹម»ផុន

«ហឺុៗ ភីត...»ថេឃុនស្រែកយំហៅឈ្មោះភីតថ្លង់ពេញផ្ទះមុននឹងនាំខ្លួនចូលបន្ទប់គេង ដោយអាម និង ផុន ក៏ទៅរកកន្លែងសម្រាកដូចគ្នា។

«កុំកើតអីណាភីត ស្អែកនេះយើងនឹងជួបគ្នា»

ខ្លីតិចហើយ
ជួបគ្នាភាគក្រោយបាទ

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now