គួរតែផ្អាកសរសេរមួយខែពីរខែលេងឬអត់ណ៎បើអត់មានអ្នកខមិនចឹង
"ជាអង្គរក្សត្រកូលឡាក់ហ្អ៎ ហឹមមិនដឹងជាអ្នកណាទេសន្លប់ក្រោមទ្រូងឃុនវេហ្កាសរហូត..."vegasនិយាយទាំងសើចតិចៗ ឯភីតឯណេះវិញទ្រាំស្តាប់មិនបានក៏វាយស្មាvegasតិចៗកុំអោយសើចឌឺគេ។
"និយាយស្រួលបួលបន្តិច ប្រយ័ត្នអត់អាហារល្ងាចទៅ"ភីតឡើងមុខក្រហមព្រឿងៗ នាយបែរមុខចេញពីវេហ្កាសដាក់ខ្លួនអង្គុយរួចញុាំយកៗតែម្តង អាចនិយាយបានថាញុាំបន្លប់ការអៀន និងកាងខឹងលាយគ្នា តែអាបែបនេះហើយឃើញហើយកាន់តែក្រឺត។
"អាហារល្ងាចអត់ក៏អត់ទៅ តែកុំអោយអត់អាហារយប់ "មនុស្សនេះឌឺមែនទែន វេហ្កាសផ្គើនញាក់ចិញ្ចើមដាក់ភីត ពោលសម្តីឡើងដោយគ្មានអនាម័យបន្តិចសោះ បើភីតឈប់អោយប៉ះខ្លួនមិនបាច់ឆ្ងល់ទេ។
"មាត់ឥតគំរប"អាហារពេលល្ងាចដែលនាយតូចថានឹងញុាំពីរអ្នកពេលនេះសុំដូរចិត្តញុាំម្នាក់ឯងវិញ ភីតលើកចានបាយមួយចាននិងម្ហូបមួយចានចង់ទៅញុាំនៅក្នុងផ្ទះបាយវិញ ខ្ជិលនៅជាមួយមនុស្សមាត់ដាច។
"ទៅណា?"វេហ្កាសស្ទុះទៅចាប់ដៃនាយតូចជាប់ មុននេះគិតថានិយាយលេងទេ មិនគិតថានាយតូចខឹងមែនទែនទាល់តែសោះ ។
"ទៅញុាំបាយ"ភីតតបតែប៉ុន្នឹងក៏ប្រលេះដៃវេហ្កាសដើរចូលក្នុងផ្ទះបាយបាត់ អោយសីុតែឯងទៅបើនៅតែមាត់ដាចបែបនេះ។
វហ្កាសរាងហួសចិត្តនឹងនាយតូចដែលមិនដឹងថាខឹងឬអៀនអោយប្រាកដ។តែយ៉ាងណាទៅលួងទើបបាន មិនអីចឹងទេដាច់របបអាហារពេលយប់មិនខាន ហិហិ។
វេហ្កាសយកបាយនឹងម្ហូបដើរចូលទៅក្នុងផ្ទះបាយដូចគ្នាតែនាយតូចដូចជាមិនមើលមុខនាយបន្តិចសោះ។
"ខឹងយើងឬប្រពន្ធសម្លាញ់"ដោយឃើញថាភីតមិនតបតបែបនេះ វេហ្កាសចូលខ្លួនអោបចង្កេះភីតពីក្រោយមុននឹងពោលពាក្យផ្អែមចេញមក។
"អ្នកណាប្រពន្ធលោក លែងមើល៍"
"ឈប់ខឹងទៅចាំយប់នេះយើងនាំទៅដើរលេង"ថ្វីត្បិតថាវេហ្កាសជាកូនប្រុសគ្រួសារទី២តែនាយក៏ធ្លាប់ដឹងពីភីតកន្លងមកដែល នាយតូចតូចចិត្តចេញដើរលេងយប់ជាមួយtakhunយប់ណាស់ ពេលខ្លះក៏ចូលក្លឹបឯខ្លះទៀតក៏Partyតែ៣-៤នាក់ចៅហ្វាយកូនចៅគេនឹងមិនដឹងជាស្អីទេ។
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Humorស្នេហាខុសឋានៈរវាងអង្គរក្សត្រកូលឡាក់ជាមួយនិងកូនច្បងត្រកូលរងតេីនឹងទៅជាយ៉ាងណា? AC:0967683803