«ដោះលែងភីតទៅ គេមិនពាក់ព័ន្ធ »វេហ្កាសនិយាយដោយសម្លេងត្រជាក់ជាជាងការដាក់កំហឹងក្នុងខ្លួន មិនអីចឹងទេនាយតូចនឹងមានគ្រោះថ្នាក់ជាងនេះ មិនខាន។
«មិនពាក់ព័ន្ធ?ក៏ព្រោះតែគេមែនទេ ទើបបងទៅចោលខ្ញុំនោះ?»ninaមិនបានដាក់កំហុសទៅលើវេហ្កាសនាងគិតថាអ្នកដែលខុសមានតែម្នាក់នោះគឺភីត បើគ្មានភីតម្លោះពេលនេះនាងប្រហែលជានឹងបានជិតរៀបការជាមួយវេហ្កាសបាត់ហើយ។
«ទោះគ្មានភីត ក៏ខ្ញុំជ្រើសមិននៅជាមួយមនុស្សដែលខ្ញុំស្រឡាញ់ដែល»តាំងពីដើមអ្នកណាដែលមិនដឹងនោះថាវេហ្កាសជាមនុស្សបែបណា? គេមិនដែលស្រឡាញ់ឬស្មោះត្រង់ជាមួយណា មនុស្សដែលបានឡើងគ្រែជាមួយគេ ក៏មិនមាននរណាម្នាក់ដែលគេគិតថានឹងជ្រើសពិតប្រាកដដែល តែភីតនេះហើយដែលជាមនុស្សម្នាក់ដែលធ្វើអោយគេយល់ថា ខ្លួនគេស្រឡាញ់ភីតពិតប្រាកដមែន។
«ហ៊ឹក...ហេតុអីទៅ?»ninaសម្រក់ទឹកភ្នែកម៉ាត់ៗមកតែម្តង មិនគិតសោះថាវេហ្កាសស្រឡាញ់ភីតដល់ថ្នាក់នេះ ។
«ដោះលែងភីតទៅ ហើយបញ្ឈប់គ្រប់យ៉ាងត្រឹមនេះចុះខ្ញុំនឹងលើកលែងអោយនាង»វេហ្កាសព្យាយាមបញ្ចុះបញ្ចូលអ្នកម្ខាងទៀត មិនមែននាយមិនខឹងទេដែលគេហ៊ានធ្វើដាក់ភីតដល់ថ្នាក់នេះ តែជ្រើសរើសសម្របសម្រួលព្រោះមិនចង់អោយninaធ្វើបាបភីតខ្លាំងជានេះ។
«ដោះលែងហ្អ៎?ហ្អឹស...ងាយពេកទេដឹង?»បញ្ចប់ប្រយោគនេះនាងក៏ច្រានភីតទៅម្ខាងមុននឹងតម្រង់កាំភ្លើងទៅរកក្បាលនាយផងដែរ។
«អឹក...វេហ្កាស»ភីតក៏ព្យាយាមចង់ក្រោកតែមិនអាចក្រោកបានព្រោះនាយពេលនេះគ្មានកម្លាំងនៅក្នុងខ្លួន ឯរបួសក៏ឈឺចាប់ខ្លាំងនៅមានងងឹតមុខទៀតផង។
«ភីត...ផាំង!!!»វេហ្កាសបង្ហើបឈ្មោះភីតស្រាលទាំងឈឺចាប់និងអាណិត ។នាយបោះជំហ៊ានមប្រុងទៅរកភីតមិនបានប៉ុន្មានផងត្រូវninaប្រលែងមួយគ្រាប់ក្បែរជើង បញ្ជាក់ថាហាមមិនអោយចូលដាច់ខាត។
«ដោះលែងភីតទៅ ហើយនាងចង់ធ្វើអ្វីខ្ញុំសុំទទួលតែម្នាក់ឯង»មួយប្រយោគនេះនាំអោយរង្គើបេះដូងភីតកាន់តែខ្លាំង ពីដើមមិនគិតថាគេនឹងស្មោះត្រង់ជាមួយនាយឡើយ តែនេះមើលចុះនាយហ៊ានយកជីវិតនាយមកដោះដូរទៀតផង។
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Humorស្នេហាខុសឋានៈរវាងអង្គរក្សត្រកូលឡាក់ជាមួយនិងកូនច្បងត្រកូលរងតេីនឹងទៅជាយ៉ាងណា? AC:0967683803