Part32

363 70 13
                                    

បន្ទាប់ពីលោករងចេញទៅបាត់វេហ្កាសក៏បាននាំភីតទៅសម្រាកទោះម្ចាស់ខ្លួនមិនព្រម មិនចង់ទៅក៏ដោយ។

«បន្ទប់នេះហើយ»វេហ្កាសនាំភីតអោយអង្គុយលើគ្រែ មុននឹងនាយនាំយកឥវ៉ាន់ទៅទុកអោយត្រូវតាមកន្លែង។

«ចុះលោក?»សំណួរប្លែកៗចេញពីមាត់ភីតធ្វើអោយវេហ្កាសអត់សើចមិនបាន ។កុំប្រាប់ណាថានាំមកសម្រាកបន្ទប់នាយហើយចង់ចេញនាយចេញទៀត?

«សើចអី?»ភីតហាក់ខឹងបន្ទាប់ពីឃើញវេហ្កាសសើចខឹកៗមិនដឹងមូលហេតុ។

«នេះជាមនុស្សបន្ទប់យើងចង់អោយយើងទៅគេងនៅឯណា?»

«អាវ និយាយបែបនេះមានន័យថាមិច?»ភីតហាក់ខឹងនឹងសម្តីវេហ្កាស និយាយមកដូចជាចង់ដេញគេចេញ ។

«ក៏មានន័យងថាជាប្តីប្រពន្ធគ្នាហើយ ចាំចាច់បែកបន្ទប់គ្នាធ្វើអី? ហុឹម...»វេហ្កាសនិយាយទាំងខ្លួនចូលទៅអោបរិបកាយតូច រួចផ្តល់ស្នាមថើបថ្នមៗនៅលើថ្ពាល់។

«លែងមើល៍!!»

«អត់ទេ ចង់អោប ចង់ស្ទាប ចង់លិឌ ចង់ថើប...»មិននិយាយតែមាត់ដៃរវៀមដូចមឹកលូកសើយអាវតូចស្ទាបច្របាច់ដើមទ្រូវផ្កាឈូក ឯមាត់រវល់ថែថើមក្បែរគម្ពត្រចៀកភីតដល់ថ្នាក់ម្ចាស់ខ្លួនត្រូវព្រឺរោមខ្ញាក់។

«ហុឹម រសើប​លែងមើល៍...»បន្ទាប់ពីនោះក៏លឺសម្លេងមនុស្សពីរនាក់ប្រឡែងគ្នាសើចសប្បាយពេញបន្ទប់។

..................

+ពេលយប់

តុកៗ

«អ្នកណា?»សម្លេងមាំ មិនប្រាប់ក៏ដឹងថាជាអ្នកណា  កម្លោះសង្ហារសម្លឹងទៅមាត់ទ្វាទាំងចិត្តខឹងសម្បារ សំណព្វចិត្តរបស់គេកំពុងតែគេងបែរជាមកផ្តល់ម្លេងរំខាន។តាមពិតវាមិនមែនយប់ណាស់ណាគឺត្រឹមម៉ោង៦ប៉ុណ្ណោះតែដោយសារភីតលេបថ្នាំទើបងងុយគេងលក់តាំងពីថ្ងៃ។

«លោកម្ចាស់ ហៅអ្នកប្រុសទាំងពីរទៅទទួលទានអាហារពេលល្ងាច»សម្លេងអ្នកបម្រើផ្តល់ជាដំណឹងដល់អ្នកខាងក្នុងវេហ្កាសមើលមុខភីតបន្តិចមុននឹងពោល...

«យើងទៅឥឡូវនេះហើយ»បញ្ចប់ត្រឹមនេះអ្នកម្រើក៏លាត្រលប់ទៅវិញ វេហ្កាសមើលមុខភីតបន្តិចមុនលើកដៃទៅអង្អែលថ្ពាល់ក្រពុំនៅថ្នមៗ ដែលបណ្តាលអោយម្ចាស់រាងកាយត្រូវភ្ញាក់ឡើង។

«វេហ្កាស...»ភីតហៅឈ្មោះវេហ្កាសទាំងសម្លេងខ្សាវៗ មនុស្សមិនទាន់អស់ងងុយ នៅបើកភ្នែកព្រឹមៗនៅឡើយ។

«ភីតលោកប៉ាហៅទៅញុាំបាយ»មួយប្រយោគនេះបណ្តាលអោយភីតងើបឆ្ងក់ មិនមែនទាំងត្រៀមផងត្រូវទៅជួបឳក្មេកទៀតហើយមែនទេ?

«អត់ទេវេហ្កាស»ភីតក្រវីក្បាលញាប់ឆ្មេញបដិសេដ មិនមែនគេមិនចូលចិត្ត​​ ឬស្អប់លោកកាន់នោះទេ តែគេខ្លាចទៅវិញទេ ខ្លួនត្រឹមជាអតីតអង្គរក្ស ហើយពេលនេះបែរជាត្រូវទៅអង្គុយជាមួយមនុស្សដែលខ្លួនធ្លាប់គោរពប្រៀបដូចជាចៅហ្វាយទៅវិញនោះធ្វើចិត្តមិនត្រូវទេ។តែថាណាវេហ្កាសក៏នាយធ្លាប់គោរពដូចចៅហ្វាយចុះហេតុក៏ពពាក់ពពួនរមាក់រមួលគ្នាបាន ចុះហេតុអីត្រឹមអង្គុយរួមតុជាមួយលោកកាន់សែនវេទនាម្លេះ?

«ខ្លាចអីភីត ?លោកប៉ាមិនបានអាក្រក់ទេ»

«អត់ហ៊ានទេ»ភីតធ្វើមុខង៉ក់ងរឡើងមក តែកុំសង្ឃឹមថារួចខ្លួនមកនៅផ្ទះម៉ាក្មេកប្រុងមិនជួបមុខប៉ាក្មេងយ៉ាងមិចបាន?

«រៀបចំខ្លួនមក ចុះទៅញុាំបាយទាំងអស់គ្នា»សម្តីបែបដាក់កំហិតភីតបានត្រឹមតែធ្វើតាមគេ ទាំងចិត្តមិនចង់។

...............

តុអាហារ

មកដល់តុអាហារភីតហាក់ទាក់ទើ បានត្រឹមអោនមុខចុះ។

«ភីត នៅឈរធ្វើអី?អង្គុយចុះមក»វេហ្កាសនិយាយស្របពេលដែលដាក់ខ្លួនអង្គុយហើយ ភិតបែរជាឈរអោនមុខចុះទៅវិញ។

«អង្គុយចុះមកភីត»លោកកាន់

«ប...បាទ»លឺបែបនេះទើបភីតចូលទៅអង្គុយក្បែរវេហ្កាស ទាំងដៃញ័រតិចៗ បែបជាភ័យមិនស្ទើរទេ រហូតដល់រាងក្រាសឃើញបែបនេះអត់ក្រសោបដៃតូចមិនបាន។

«វេហ្កាស?»សម្លេងមនុស្សចំណាស់កាត់ផ្តាច់អោយវេហ្កាសងាក់ទៅរកភ្លាមៗ។

«បាទលោកប៉ា?»

«យល់ថាឯងស្រឡាញ់គេខ្លាំង ឯភីតក៏ជាមនុស្សល្អ បើឯងច្បាស់លាស់ពិតមែនប៉ាមិនបដិសេដទេ»


ចប់រឿងនេះឈប់សរសេរហើយ

បាយៗ ជួបគ្នាភាគក្រោយ

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now