EP1:ផ្ដើមរឿង✨

4.5K 188 0
                                    

ភាគទី១: ផ្ដើមរឿង

    នៅចំកណ្ដាលទីក្រុងសេអ៊ូដ៏ធំមួយរបស់ប្រទេកូរ៉េខាងត្បូងបើយើងក្រឡេកទៅមើលខាងឆ្វេងដៃតាមបណ្ដាយដងវិថីដែលប្រមូលផ្ដុំទៅដោយពួកអភិជនជាច្រើនរស់នៅនោះយើងនឹងបានឃើញវិមាត្រដ៏ធំស្កឹមស្កៃឈរជើងខ្ពស់ស្រឡះនឹងស្រស់ស្អាតទាំងការរៀបចំនឹងសណ្ដាប់ធ្នាប់ដ៏ទំនើបនឹងសុីវិល័យតាមបែបសម័យថ្មី។ ពិតមែនហើយវិមាត្រដ៏ធំមួយនេះវាគឺជារបស់CEOវ័យក្មេងដែលគេស្គាលថាជា JEON JUNGKOOK បុរសដ៏សង្ហានឹងមានមុខមាត់ខ្លាំងបំផុតនៅប្រទេសកូរ៉េ នឹងល្បីឈ្មោះដល់ប្រទេសក្រៅទៀតផងអាចនិយាយបានថាជាបុគ្កលជោគជ័យវ័យក្មេង។ នាយគឺជាកូនប្រុសទោលនឹងតែម្នាក់គត់របស់លោកJEON ម្ចាស់ក្រុមហ៊ុនផលិតស្រាក្រហមដែលថ្លៃបំផុតនៅកូរ៉េ ។ នាយទើបតែមានអាយុ25ប៉ុណ្ណោះទាំងក្មេង ទាំងសង្ហារ ទាំងមាន រាងខ្ពស់ស្រឡះជាទីគាប់ចិត្តរបស់នារីៗជាច្រើនតែសុំទោសផងនាយគឺមានភរិយារួចទៅហើយថែមទាំងជាមនុស្សប្រុសទៀតផង ។ KIM TEAHYUNG គឺជាភរិយាស្របច្បាប់របស់JEON JUNGKOOK ដែលបានរៀបការត្រឹមត្រូវនឹងចុះអេតាសុីវិលតាំងតែពីថ្ងៃរៀបការរួចហើយម្លេះ ។
នាយតូចម្នាក់នេះមានអាយុ22ឆ្នាំគឺជាក្មេងប្រុសដែលស្រស់ស្អាតខ្លាំងបំផុតរៀងតូចចង្កេះមួយក្ដាប់ ទម្រង់មុខរាងអក្សរV ត្រគៀករីកសាយស្បែកសរលោងភ្លឺចែងចាំង ដែលជាទីគាប់ចិត្តរបស់មនុស្សប្រុសស្រីជាច្រើនសុទ្ធតែចង់បានគេទាំងអស់ណាមួយគេជាប្រភេទអូមេហ្គាទៀតនោះគឺអាចបង្កើតកូនបានអញ្ចឹងហើយទើបលោកJEON នឹងលោកKIM សម្រេចចិត្តចងចំណងឱ្យកូនៗដើម្បីឱ្យពួកគាត់រឹតតែងាយស្រួលក្នុងការធ្វើជំនួញជាមួយគ្នាមួយកម្រឹតទៀត ព្រោះត្រកូលទាំងពីរសុទ្ធតែមានមុខមាត់នឹងអំណាចខ្លាំងដូចគ្នាទាំងក្នុងស្រុកនឹងក្រៅស្រុក។ KIM TEAHYUNG ម្នាក់នេះក្រៅពីមានមុខមាត់ស្អាតបាតគួរឱ្យស្រលាញ់ហើយនោះថែមទាំងឆ្លាតនឹងមានចរិតរួសរាយស្នាមញញឹមរាយមន្ដស្នេហ៏ដល់មុនស្សគ្រប់គ្នាតែគ្មានអ្នកណាដឹងទេថាគេក៏ជាមនុស្សម្នាក់ដែលឈាមត្រជាក់ណាស់ដែលគឺបានន័យថាខ្លាំងមកក៏ខ្លាំងទៅស្លូតមកក៏ស្លូតទៅវិញពេលខ្លះក៏ស្ងៀមស្ងាត់ពេលខ្លះក៏រួសរាយនេះហើយជាចរិតរបស់គេតែអាចទុកចិត្តបានរឿងស្មោះស្មាក់មួយទល់មួយនេះ។ ចំណែកឯទំនាក់ទំនងរវាងប្ដីប្រពន្ធរបស់ពួកគេវិញគឺចុះសម្រុងគ្នាល្អណាស់តែថា ជុងគុក នាយគឺជាប្រភេទមនុស្សប្រុសដែល មានមួយមិនស្កប់មានដប់មិនស្កល់ នាយគឺមិនដែលឆ្អែតឆ្អត់នឹងឥណ្ហាលរបស់ខ្លួនឯងទេទោះជា ថេយ៉ុង ព្យាយាមបំពេញវាឱ្យនាយច្រើនហើយយ៉ាងណាក្ដីក៏នាយតែងតែលួចមានស្រីដើម្បីមកបំពេញចំណងរបស់នាយដែលតែក៏មិនហ៊ានឱ្យនាយតូចដឹងដែលពោលគឺខ្លាចគេខឹងនឹងខ្លួននាយក៏ស្រលាញ់ ថេយ៉ុង ខ្លាំងដែលតែនាយជាមនុស្សដែលមានចំណង់ផ្លូវភេទខ្លាំងចឹងហើយ ថេយ៉ុង តែម្នាក់វាមិនគ្រប់ឡើយសម្រាប់នាយតែសួរថានាយចោលប្រពន្ធទៅយកពួកស្រីៗអស់នោះទេចម្លើយគឺថាNO .។
ងុឺត!/ សំឡេងជាន់ហ្វាំងឡានក៏បានបន្លឺឡើងពេលនេះគឺម៉ោង៦ល្ងាចទៅហើយក៏ជាពេលដែលនាយសង្ហា ជុងគុក ចេញមកពីធ្វើការវិញដូចគ្នា ។ ឡានសេរីទំនើបម៉ាកល្បីចុងក្រោយបង្អស់ឈប់ចតនៅមុខវិមាត្រដ៏ធំស្គឹមស្គៃជំនិតរូបសង្ហារក៏ចេញមកបើទ្វារឱ្អ្នកដែលយជាចាហ្វាយយ៉ាងលឿន ។ ទ្វាររថយន្ដបើកបង្ហាញឱ្យឃើញនៅកំលោះសង្ហារដែលមានកូនចៅនឹងអ្នកបម្រើនៅចាំគោរពរនឹងមាត់ទ្វារឱ្យរួចជាស្រេច។ រាងកាយខ្ពស់ស្រឡះឈានជើងចុះមកពីរថយន្ដតម្លៃថ្លៃទាំងដៃកាន់កាបូបធ្វើការភ្នែកក៏រ៉េសម្លឹងទៅក្នុងវិមាត្រទាំងជ្រួញចិញ្ចើមចូលគ្នាខណ្ខៈពេលដែលខួរក្បាលក៏មានចម្ងល់ភ្លាមៗ ។ នាយហុចកាបូបនោះឱ្យទៅម៉ែដោះដែលឈរនៅមាត់ទ្វាម្ខាងជាមួយអ្នកបម្រើឯទៀតដែលតម្រង់ជួលគ្នាដើម្បីទទួលអ្នកកំលោះជាចាហ្វាយដែលដើរទៅមិនសូមម្បីមើលមុខពួកគេសូម្បីបន្ដិច ។
« ម្ចាង់តូច របស់ពួកឯងទៅណាហេតុអីថ្ងៃនេះគេមិនចេញមកទទួលយើង ? » ជុងគុក សួរនាំទាំងទឹកមុខស្មើរធេញ រាល់ដងឱ្យតែនាយចេញពីធ្វើការវិញ ថេយ៉ុង តែងតែចេញមកជួយកាន់កាបូបនឹងចាំញាំបាយល្ងាចជុំគ្នាតែថ្ងៃនេះម្ហូបនៅពេញតុតែបែជាបាត់វត្តមានរបស់ ថេយ៉ុង ទៅវិញ ។
    « ម្ចាងតូចប្រាប់ថាគាត់មិនសូវស្រួលខ្លួនពេលនេ-.. » អ្នកបម្រើស្រីនោះនិយាយមិនទាន់ផុតពីមាត់ផង ជុងគុក ក៏បោះជំហានសម្រៅទៅបន្ទប់គេងរបស់នាយភ្លាមៗចំណែកពួកអ្នកបម្រើអស់នោះក៏នាំគ្នាបំបែកជួលគ្នាទៅធ្វើការរៀងៗខ្លួនទៅព្រោះពួកគេសុទ្ធតែដឹងតួនាទីខ្លួនឯងរួចហើយបើគ្មានការទេមិនអាចសួរនាំឬនិយាយអ្វីផ្ដេសផ្ដាសបានឡើយ ។
  « ក្រាក\ ថេយ៏ » គ្រាន់តែទ្វាបន្ទប់ចាប់បើកភ្លាមនាយកំលោះក៏ចូលទៅជិតអ្នកជាភរិយាដែលកំពុងតែលង់លក់នោះយ៉ាងលឿនស្លេវ ។ នាយលូកដៃចូលទៅស្ទាប់ថ្ងាស់ ថេយ៉ុង បន្ដិចឃើញថាក្ដៅខ្លួនតិចៗនាយក៏ចូលទៅយកទឹកមួយកូនចាននឹងភ្ជាប់ជាមួយកូនកន្សែងដៃសម្រាប់ជូតខ្លួនឱ្យ ថេយ៉ុង ទៀតផង។ ក្រោយពីជូនខ្លួនឱ្យនាយតូចហើយគេក៏ចូលទៅបន្ទប់ទឹកដើម្បីយកកូនកន្សែងដៃនោះទៅទុកដាក់សិននឹងចូលទៅសម្អាតខ្លួនគេផង ។
    « ហ្ហឹម! ជុង ..ជុងគុក បងមកពីធ្វើការវិញហើយហេស៎ អួយ! »  ស្របពេលគ្នា ថេយ៉ុង ភ្ញាស់ពីគេងវិញតែក៏ប្រទះភ្នែកនឹងឡេវអាវរបស់ខ្លួនឯងនេះឡើងចំហរហើយ ជុងគុក ក៏ចេញសម្អាតខ្លួនក្នុងបន្ទប់ទឹកវិញនាយតូចក៏ស្មានដឹងភ្លាមថាមិញនេះគឺស្វារមីរបស់គេបានជូតខ្លួនឱ្យតែក៏ប្រឹងងើបមកនិយាយជាមួយអ្នកដែលជាស្វារមីស្រាប់តែក្បាលរបស់គេក៏ធ្វើទុក្ខភ្លាមៗហេតុអីក៏វាឈឺខ្លាំងយ៉ាងនឹងក្រែងគេបានញាំបាយលេបថ្នាំរួចហើយតើ?
   « ថេយ៏ ! អូនយ៉ាងមិចទៅហើយមោស៎បងជួយ » ថាហើយនាយក៏ចាប់ដាក់ឱ្យ ថេយ៉ុង អង្គុយឱ្យបានត្រឹមត្រូវមុននឹងចូលទៅសួរនាំពីអាការៈគេម្ដង ។
   « អូនយ៉ាងមិចហើយ » ជុងគុក
    « អូនមិនអីទេមិញនេះអូនបានញាំបាយហើយនឹងលេបថ្នាំរួចរាល់ហើយ ចុះបងមកពីធ្វើការវិញមានញាំបាយហើយឬនៅ ? ហើយថ្ងៃនេះហត់ទេ? សុំទោសដែលអូនមិនបានកំដរបងញាំបាយព្រោះអ្ហឹម-... » ដោយមិនចង់ស្ដាប់ពាក្យរាយរ៉ាប់របស់ ថេយ៉ុង ច្រើន ជុងគុក ក៏ផ្អឹមបបូរមាត់ក្រាស់នោះទៅប៉ះនឹងបបូរមាត់តូចច្រមិចក្រហមព្រឿងៗនោះនឹងកម្រើកវាតិចដើម្បីបានដឹងពីរសជាតិរបស់វា ។ នាយក្រាស់នៅតែបន្ដបឺតបបូរមាត់តូចនោះរហូតដល់ ថេយ៉ុង យកដៃគោះខ្នងរបស់នាយជាសញ្ញាប្រាប់ថាគេអស់ខ្យល់ហើយទើបនាយព្រមប្រលែងវិញ ។
     « ថ្ងៃក្រោយហាមនិយាយសុំទោសនូវរឿងដែលអូនគ្មានកំហុសទៀតឱ្យសោះឮទេ? » ជុងគុក ចាប់ស្មាសងខាងរបស់ ថេយ៉ុង ហើយឱនទៅនិយាយប្រាប់គេមួយៗគេមិនបានខុសមិនគួរសុំទោសនាយឡើយ ។
     « ដឹងហើយៗ!ចុះបងញាំហើយឬនៅបើនៅតោះទៅញាំជាមួយគ្នាតែម្ដងទៅល្អទេ? » នាយតូចញញឹមស្រស់ងក់ក្បាលដាក់អ្នកជាប្ដីមុននឹងបបួលគេទៅរកអីញាំនៅខាងក្រោមបន្ថែមទៀត ។ តែមិចនេះក្រែងគេប្រាប់នាយថាញាំបាយលេបថ្នាំហើយមិនចឹងហេស៎?មិចក៏ឥឡូវទាររកអីញាំទៀតអ៊ីចឹង ?
   « ក្រែងអូនថាញាំរួចហើយមិនអ៊ីចឹង ? » ជុងគុក ទោះជាគេដឹងហើយថា ថេយ៉ុង គេញាំច្រើនណាស់ពេលនេះគឺប្រាដកជាឃ្លានទៀតហើយក៏ដោយក្ដីក៏នាយសុខចិត្តមកអង្គុយញ៉ោះប្រពន្ធនាយលេងសិនទាំងមិនទាន់ផ្លាស់ខោរអាវឱ្យបានស្រួលបួលសិនទេនៅស្លៀកកន្សែងនៅនឹងឯង មកបញ្ចេញរាងសុិចសុី ជាពិសេសគឺអា8កង់នោះ ថេយ៉ុង ឯណេះវិញលួចលេបទឹកមាត់ក្អឹកៗអត់មិនបានចាប់ប្ដីសុីអត់ដឹងខ្លួនឯងឈឺឡូវហើយ ។
     « ជុង! បងនេះហ្ហឹស៎ ! ឆាប់ទៅពាក់អាវទៅនឹងអាល៎បាននាំអូនទៅរកអីញាំលឿនឡើង » ថេយ៉ុង និយាយដោយសម្លេងងក់ងរនាយនេះណាពូកែណាស់អាខាងញ៉ោះគេនឹងនៅមានមុខមកបង្អួតរាងឱ្យគេអៀនទៀត ខឹងៗណាស់ ។
    « ហុឹសៗ!តោះបងឈប់ញ៉ោះអូនហើយ » នាយក៏ងើបទៅរកអីមកស្លៀកពាក់នឹងអាល៎បាននាំភរិយាជាទីស្រលាញ់របស់នាយទៅរកអីញាំព្រោះថាគេនោះគឺញាំច្រើនខ្លាំងណាស់តែនាយគឺចូលចិត្តបែបនេះ ។
  ក្រឡេកមកមើលនៅក្នុងភូមិគ្រឹសMIN ឯណោះវិញក្មេងប្រុសអាយុប្រហាក់ប្រហែលជា 17 18ឆ្នាំម្នាក់កំពុងស្លន់ស្លោររត់សម្រៅចុះមកក្រោមតាមកាំជណ្ដើរព្រោះថាលោកប៉ាអ្នកម៉ាស់របស់គេបានត្រឡប់មកពីUSA វិញហើយអេ ! តែអត់ទេគេគឺមានអាយុ22ឆ្នាំហើយមិនមែន 17 18ឆ្នាំទេ ។
   « មួយៗ Min Min កូនប្រយ័ត្នដួល » លោកស្រីPark ស្រែកឃាត់ដំណើរកូនប្រុសពៅតែមួយគ្រាប់របស់គាត់ព្រោះតែខ្លាចគេរអិលដួលតែអត់ទេកូនប្រុសរបស់គាត់មានតែបន្ថែមល្បឿនលឿនទៅលឿនទៅអត់មានខ្លាចធ្លាក់អីសោះ ។
    « ផឹប!លោកប៉ា អ្នកម៉ាក់ កូននឹកអ្នកទាំងពីរណាស់ហិហិ! » ម្នាក់នេះគឺPark Jimin កូនប្រុសពៅរបស់លោកPark នឹងអ្នកស្រីPark ។ គេមានអាយុ22ឆ្នាំហើយដោយសារតែអ្នកទាំងពីររវល់ទៅក្រៅប្រទេសជាច្រើនសប្ដាហ៏មិនចង់ទុកកូនចោលណាមួយបងស្រីរបស់ ជីមីន ដែលមានឈ្មោះថាPark Mena នោះក៏រវល់ការងារនៅតាមខេត្ដជាមួយស្វារមីដល់ទី3ថ្ងៃឯណោះបែបនេះហើយទើបលោកPark នឹងអ្នកស្រីPark យកគេមកផ្ញើរនៅភូមិគ្រឹសMin ដែលជារបស់ប្អូនប្រុសពៅរបស់គាត់មួយរយះណាមួយក៏ជាពូក្មួយនឹងគ្នាដែលគឺអាចទុកចិត្តបាន ។ បើនិយាយពីរូបរាងរបស់រាងតូច ជីមីន ម្នាក់នេះវិញគឺមិនខុសពី គីម ថេយ៉ុង ប៉ុន្មានទេតែទាល់ត្រង់ថាដៃជើងរបស់ ជីមីន គឺខ្លីៗហើយថែមទាំងមានកម្ពស់ទាបជាង ថេយ៉ុង ទៀតផងតែចរិកគេរួសរាយណាស់ពេលខ្លះក៏កាចឆ្នាស់តាមកាលៈទេសៈដែល ។
   « ម៉ាក់ក៏នឹកកូនប្រុសម៉ាក់ដែល!នេះ យ៉ុង ទៅណាហើយមិនទាន់ចេញពីធ្វើការទេឬ?Min Min មានរករឿងលោកពូទេកូន? » លោកស្រីPark កំពុងតែនិយាយពីប្អូនប្រុសពៅរបស់គាត់ដែលមានចរិកស្ងៀមស្ងាត់មិនសូវមាត់ករនឹងមានទឹកមុខស្មើរស្ទើរតែគ្រប់ពេលវេលានោះ ។ នាយមានឈ្មោះពេញថា Min YOONGI មានអាយុ 27ឆ្នាំ ហើយក៏ជាអ្នកជំនួញដ៏ល្បីឈ្មោះនឹងជាដៃគូរជោគជ័យរបស់ Jungkook ដែលអាចនិយាយបានថាជាមិត្តនឹងគ្នា ។ នាយម្នាក់នេះមានសម្បុសសស្លេករាងក្រាស់ខ្ពស់សង្ហារឥតខ្ចោះតែទឹកមុខរបស់នាយគឺមុឺងម៉ាត់ថែមទាំងឈាមត្រជាក់ទៀតផង ។
   « ហុឹស! ខ្ញុំមិនដឹងទេម៉ាក់ពូ យ៉ុង ចេញចូលក្នុងផ្ទះដូចខ្មោចយ៉ាងនឹងឱ្យខ្ញុំដឹងបានយ៉ាងមិចពួកយើងត្រឡប់ទៅផ្ទះយើងវិញទៅម៉ាក់ខ្ញុំអត់ចង់នៅទីនេះទេ » ជីមីន និយាយទាំងធ្វើមាត់ស្រួចៗដាក់អ្នកជាម្ដាយធ្វើឱ្យគាត់ហួសចិត្តនឹងកូនម្នាក់នេះមែនទែន ។
  « តោះៗ !កូនឯងនេះ » លោកPark   ក្រោយពីពួកគេរៀបចំរបស់របបរួចរាល់ហើយក៏ផ្ដាំផ្ញើរពាក្យអរគុណតាមពួកអ្នកបម្រើទៅកាន់ យ៉ុងហ្គី ផងយ៉ាងណាៗក៏ពួកគាត់នឹងខលមកនាយម្ដងទៀតមិនខានគ្រាន់តែត្រូវឆាប់ចេញឡានទៅសិនព្រោះ ជីមីន រំអុកខ្លាំងណាស់ តើមានរឿងអីបាន ជីមីន មិនចូលចិត្ត យ៉ុងហ្គី អ៊ឹចឹង?

ភាគ១នេះយ៉ាងមិចដែលជួយខមិនប្រាប់ខាងក្រោមផង អរគុណសម្រាប់ការចូលអាន🙏
   
Hello my love !ខ្ញុំគឺ គីម ជុង កា រីករាយក្នុងការអានជាមួយរឿងថ្មីរបស់ខ្ញុំ🌸❄️🥳

មហិច្ឆតាអ្នកប្រុសគីមភូមិគ្រឹះចន👑Where stories live. Discover now