ភាគទី១៨: នាងសមតែងាប់!
ក្រោយពីឃើញទិដ្ឋភាពដែលមិនគួរឲ្យឃើញហើយនោះ ថេយ៉ុង ក៏បិទបង្អួចវិញទោះជាកំពុងតែចង់ឲ្យខ្យល់ដែលបរិសុទ្ធនោះបក់ចូលមកយ៉ាងណាក៏ដោយតែពេលនេះគេបែរជាមានអារម្មណ៏ថាហេងហាងខុសប្រក្រតីទៅវិញអារម្មណ៏ឈឺចុកចាប់ចេះតែកើតឡើងរហូតគេត្រូវប្រលែងទឹកភ្នែកដែលប្រឹងទប់នោះឲ្យស្រស់ចុះមកម្ដងបន្ដិចៗ តើអូនមិនល្អត្រង់ណាឬ?ទើបបងចេះតែលួចលាក់មានស្រីខាងក្រៅបែបនេះដឹងទេថាអូនឈឺទោះអូនមើលទៅកាចឆ្នាស់ហើយរឹងមាំយ៉ាងណាក៏អូនមិនអាចទ្រាំមើលបងទៅអោបថើបស្រីផ្សេងនៅចំពោះមុខអូនបានយ៉ាងនឹងដែលអូនក៏មានបេះដូងចេះឈឺចាប់ចេះអន់ចិត្តដែលណាថែអូនផងទាន់អូននៅស្រលាញ់បងទាន់អូននៅអាចទ្រាំបានតែបើថ្ងៃណាមួយអូនអស់ទ្រាំជាមួយបងហើយអូននឹងដើរចេញដោយខ្លួនឯងហើយចេញទៅស្ងាត់ៗមិនឲ្យបងរកឃើញទេ ។ កាយតូចច្រឡឹងចូលមកដល់ក្នុងបន្ទប់ទឹកហើយដាក់ខ្លួនគេងត្រាំទឹកទាំងទឹកមុខសោកសៅអារម្មណ៏មិនដឹងជាហោះដល់ណាទៅហើយទេចាំបាច់អីមើលក្បត់ឲ្យគេឃើញបើមិនឃើញមិនសូវជាខឹងទេតែដល់ឃើញផ្ទាល់ៗចឹងគេសឹងតែប្រេះទ្រូងស្លាប់ទៅហើយ ។
< ម្ចាស់តូច > បន្ទាប់ពីងូតទឹកផ្លាស់សម្លៀកបំពាក់រួចរាល់ហើយ ថេយ៉ុង ក៏ចេញមកខាងក្រៅវិញហើយបានជួបនឹងនាយ វិត ដែលឈរឱនក្បាលគោរពគេរួចជាស្រេចនាយម្នាក់នេះក៏ដូចជាទីព្រឹក្សាររបស់ ថេយ៉ុង ម្នាក់អ៊ឹចឹងព្រោះមានតែនាយទេដែល ថេយ៉ុង ទុកចិត្តជាងគេបន្ទាប់មកទើបនាយ ប៊ីន ម្នាក់ទៀតត្បិតថា ប៊ីន នឹង វិត នេះសុទ្ធតែជាជំនិត ជុងគុក ពិតមែនតែពួកគេស្ដាប់បញ្ជារ ថេយ៉ុង ជាង ជុងគុក ទៅទៀតមូលហេតុដោយសារតែពួកគេអាណិតម្ចាស់តូចរបស់ពួកគេដែលត្រូវចៅហ្វាយធំពួកគេក្បត់ចិត្តនឹងឯងដូច្នេះពួកគេក៏មិនឈរអោបដៃមើលដែលបើមានអ្វីអាចជួយបានពួកគេនឹងជួយហើយ ។
< នាយ វិត លោកមកឈរអីត្រង់នេះ? > ថេយ៉ុង គេក៏រៀងភ្ញាស់បន្ដិចដែលនៅពេលដែលនាយចេញមកស្ងាត់ៗមិនឲ្យដំណឹងបែបនេះភ័យសឹងស្លាប់ទៅហើយ ។
< ខ្ញុំមានរបស់យកមកឲ្យម្ចាស់តូចមើល > និយាយហើយនាយក៏ហុចរូបថតរបស់ ជុងគុក និងស្រីម្នាក់នោះដែលនាយទើបនឹងថតបានមិញៗនេះឯង ថេយ៉ុង មើលហើយគេក៏មិនមាត់អីដែលតែគេក៏នឹកឃើញវិធីម្យ៉ាងហើយក៏ឱនទៅខ្សឹមប្រាប់នាយហើយក៏ងើបមុខមកវិញទាំងញញឹមកៀមមាតចំណែកនាយ វិត បានត្រឹមតែងក់ក្បាលហើយមើលមុខ ថេយ៉ុង របៀបថាគេយល់ហើយតែក៏មិននឹកស្មានថា ថេយ៉ុង គេកាចយ៉ាងនឹងសោះរួចរាល់ហើយនាយក៏ចាប់ផ្ដើមទៅបំពេញភារៈកិច្ចរបស់នាយទៅចំណែក ថេយ៉ុង ក៏ចូលទៅចាក់ស្រាពីកែវមកផឹកដោយមានរបស់ខ្លួនឯងមួយនឹងរបស់ ជុងគុក មួយហើយក៏មិនភ្លេចដាក់ថ្នាំអ្វីម្យ៉ាងនៅក្នុងនោះដែលរងចាំអ្នកជាស្វាមីត្រឡប់មកវិញនឹងអាល៎បានញាំបាយញាំគ្នានោះអី ។ ប្រហែលជាម៉ោង៧កន្លះនាយក៏ត្រឡវ់វិញកាយវិការលឹបលររបស់នាយដែលខ្លាច ថេយ៉ុង ឃើញនោះក៏មិនអាចបិទបាំងខ្លួននាយបានដែលតែ ថេយ៉ុង គេក៏ធ្វើជាមិនឃើញហើយបិទភ្នែកបិទត្រចៀកមិនឲ្យច្រឡោតដាក់នាយធ្វើដូចធម្មតាសួរនាំនាយថាហេតុអីទៅយូរយ៉ាងនឹងពេលនាយនិយាយមកគេក៏ងង់កក្បាលធ្វើជាស្ដាប់ហើយដេញឲ្យនាយទៅងូតទឹកនឹងអាល៎បានញាំបាយជុំគ្នាបើនាយជ្រុលជាសម្ដែងទៅហើយចាំ ថេយ៉ុង កំដរនាយសម្ដែងដល់ចប់សាច់រឿងទៅចុះ ។ ក្រោយពីញាំអាហាររួចរាល់ហើយពួកគេទាំងពីរក៏នាំគ្នាចូលគេងដូចធម្មតាព្រោះថាព្រឹកស្អែកនៅក្នុងក្រុមហ៊ុនមានប្រជុំបន្ទាន់ចឹងហើយត្រូវចេញដំណើរពីទៅព្រឹកទៅវិញខ្លាចមិនទាន់ណាមួយក៏រៀងអស់កម្លាំងដែលចឹងឆាប់ចូលគេងក៏ល្អដែលតែ ថេយ៉ុង ក៏មិនភ្លេចឲ្យនាយផឹកស្រាដែលមានថ្នាំងងុយដេកនោះដែល ។
#ម៉ោង១០ យប់
បន្ទាប់ពីអ្នកដែលជាស្វារមីគេងលង់លក់ហើយនោះ ថេយ៉ុង ងើបទាញអាវក្រៅដែលក្រាស់ហើយវែងយកមកពាក់រួចក៏បើកទ្វារបន្ទប់ចេញទៅខាងក្រៅស្ងាត់ៗមកដល់ខាងក្រៅក៏ឃើញជំនិតរូបសង្ហារឈរចាំរួចជាស្រេចពួកគេក៏នាំគ្នាទៅឃ្លាំងចាស់មួយដែលនៅម្ដុំនោះវាជាឃ្លាំងដែលគេបោះបង់ចោលដូច្នេះគ្មានមនុស្សនៅចាំគ្រប់គ្រងឬក៏យាមកាមវាឡើយ ។ ដើរមិនទាន់ដល់កន្លែងស្រួលបួលផងសម្លេងស្រែករបស់មនុស្សស្រីម្នាក់ក៏បន្លឺឡើងទាំងក្ដីឈឺចាប់នាំឲ្យ ថេយ៉ុង ញញឹមឡើងមកយ៉ាងសមចិត្តហ៊ានណាស់ហេស៎តោងទាមប្ដីរបស់គេយូរមកហើយលើកមុនគេបានឲ្យលុយនាងដើម្បីឲ្យទៅកសាងជីវិតថ្មីដោយសារតែនាងជាស្រីលក់ខ្លួនចង់បានតែលុយទើបគេមិនចង់ឲ្យនាងមកពាក់ព័ន្ធនឹងប្ដីគេទៀតមិនមែន ថេយ៉ុង មិនដឹងហើយមិនស្គាល់នាងទេថា ជុងគុក បានចិញ្ចឹមនាងទុកតែគេក៏ធ្លាប់ទុកឱកាសឲ្យនាងម្ដងហើយខំគិតទុកផ្លូវឲ្យដើរ រស់នៅបានឃើញពន្លឺថ្ងៃហើយនៅត្រឡប់មករកប្ដីគេទៀតចឹងហើយមិនបាច់ទុកនាំចង្រៃទេមនុស្សស្រីបែបនេះសមតែងាប់!
< ផាច់ៗ សួស្ដីអ្នកនាង ផៃ បេឡា ខានជួបគ្នាយូរជំនាញទាក់ប្ដីគេរបស់នាងដូចជាកើតឡើងសម្បើមណាស់ណ៎ > កាយតូចច្រឡឹងដើរចូលមកហើយទះដៃនិយាយប្រយោគចាក់ដោតឲ្យនាងទាំងញញឹមសមចិត្តធ្វើឲ្យនាងក្រមុំត្រូវបង្ខំចិត្តងើបមុខមកមើលយ៉ាងលឿន នាងត្រូវបានគេចាប់ចងនឹងកៅអីឈឺតូចមួយដោយមានអំពូលភ្លើងនៅពីខាងលើដៃក៏ចង់ព័ន្ធទៅក្រោយសម្លៀកបំពាក់ដាច់រយ៉េរយៃមុខមាត់ក៏ដាច់រលាត់ដោយសារកម្លាំងឆក់នឹងស្នាមទះទប់របស់មនុស្សប្រុសដែលជាកូនចៅ ថេយ៉ុង មុននេះជាអ្នកបង្កឡើង ។
< អ្នក....អ្នកប្រុស ថេយ៉ុង > នាងឧទានទាំងញ័រមាត់តតាត់ក្នុងចិត្តសែនភ័យខ្លាចតើលើកនេះនាងរួចជីវិតដែលទេលើកមុនចាត់ទុកថានាងសំណាងហើយដែល ថេយ៉ុង មិនសម្លាប់នាងតែលើកនេះមិនប្រាដកទេព្រោះតែចិត្តដែលលោភលន់របស់នាងនឹងហើយបានមួយហើយចេះតែចង់បានទៀតទើបធ្វើឲ្យជីវិតនាងជួបរឿងបែបនេះរហូត ។
< ហុឹសៗ នាងនៅចាំយើងបានដែលហេស៎ > ថេយ៉ុង ស្ទុះចូលទៅច្របាច់មាត់នាងហើយនិយាយទាំងអារម្មណ៏ក្រោធក្រៀតនៅចាំគេបានដែលហេស៎នាងប្រហែលស្គាល គីម ថេយ៉ុង តិចពេកហើយស្រីតូច ។
< ហុឹកៗ....... លែងខ្ញុំទៅអ្នកប្រុស..ខ្ញុំឈឺណាស់ > ដោយសារតែកម្លាំងច្របាច់របស់ ថេយ៉ុង ខ្លាំងពេកនាងក៏សុំអង្វរគេឲ្យឈប់តែគិតឬថាគេនឹងឈប់នោះ នាងជាអ្នកផ្កើនគេមុនទេចឹងហើយកុំមកបន្ទោសគេ ។
< ឈឺហេស៎នេះនាងចេះឈឺដែលហ៎យើងស្មានតែនាងនេះមុខក្រាស់រហូតដល់លែងចេះឈឺទៅហើយឈឺប៉ុណ្ណឹងវាមានអីអស្ចារ្យទៅវាមិនស្មើរនឹងទ្រូងយើងដែលឈឺនោះទេនាងសប្បាយណាស់ហេស៎ដែលទៅអោបថើបជាមួយប្ដីយើងនោះចឹងយើងក៏សប្បាយដៃនឹងការទះទប់នាងវិញដែលនេះផាច់ៗ > ថេយ៉ុង លែងដៃពីការច្របាច់មាត់ប្ដូរមកទះនាងឆ្វេងស្ដាំពីកំភ្លៀងលើថ្ពាល់របស់នាងលេចចេញស្នាមកាន់តែច្បាស់មាត់ក៏ចេញឈាមរឹមស្ទើរតែរហែងទៅហើយ ។
< ខ្ញុំសុំទោសអ្នកប្រុស...ខ្ញុំ..ខ្ញុំរៀងហើយលើកលែងឲ្យខ្ញុំម្ដងទៅហុឹកៗ > នាងនិយាយទាំងយំទឹកភ្នែកជោគថ្ពាល់តែវាហួសពេលហើយដែលនាងមកអង្វរគេនៅពេកនេះព្រោះតែគេបានទុកឱកាសឲ្យនាងម្ដងហើយតើតែនាងខ្លួនឯងទេដែលមិនចេះក្ដោបក្ដាប់ឱកាសនោះចឹងហើយវាគ្មានលើកទី២សម្រាប់នាងទេ ។
< រៀងហេស៎ .... លើកលែងហេស៎...ហាសហា..យើងបានឲ្យវាទៅនាងរួចហើយ បេឡា តែនាងខ្លាំងណាស់នាងប្រហែលចង់លេងជាមួយយើងហើយមើលទៅមានអីចាំយើងកំដរនាងលេងចុះ ឆ្វាច់ >
< អាយយយយយយ៎ > ថេយ៉ុង យកកាំបិទដែលមានចុងស្រួចមុខសស្ញាចមកឆូតលើមុខរបស់នាងធ្វើឲ្យថ្ពាល់ស្រីក្រមុំចេញស្នាមឈាមយ៉ាងគួរឲ្យខ្លាចនាងស្រែកយំទាំងក្ដីឈឺចាប់ពេលកូនចៅ ថេយ៉ុង យកទឹកអំបិលមកជះលើកាយដែលមានរបួសដោយសារតែការវាយនឹងរំពាត់នោះបែកឈាមពេញខ្លួនរបស់នាងទាំងស្នាមចាស់ថ្មីទាំងឈឺចំណែកនាយ វិត គេក៏មិនហ៊ានមាត់ក.អ្វីដែលគេគ្រាន់តែដឹងថា ថេយ៉ុង ឃោឃៅពេកហើយ ។
< ដោះលែងខ្ញុំទៅ....អាយយយយ៎..ខ្ញុំ...ខ្ញុំខ្លាចហើយ > ដៃជាប់ចំណង់ស្រែកសុំអង្វរគេទាំងក្រវីក្បាលតតាត់នាងខ្លាចហើយនាងលែងប្រាថ្នាលុយ ជុងគុក ហើយក៏លែងហ៊ានប្រាថ្នាប្ដីគេទៀតដែល
< ទេ!!! ស្រីដូចជានាងវាសមតែងាប់ឬក៏យកទៅលក់ឲ្យពពួកតាៗដែលល្មោភកាមបានវាសមយើងធ្លាប់ប្រាប់នាងហើយតើថាកុំយកខ្លួនពួកនាងមកប្រជែងនឹងយើងព្រោះនាងត្រឹមតែជាស្រីពេស្យាតែប៉ុណ្ណោះទោះយ៉ាងណាក៏យើងមិនឲ្យនាងឈ្នះយើងដែលតែនាងមានដែលមិនខ្លាចយើងនាងនៅតែខ្លាំងហើយហ៊ានមកឲ្យដៃប្ដីយើងដល់ទីនេះទៀតគិតទៅថានាងនេះវាប្រហើនយ៉ាងណាក៏បានយើងមិនសម្លាប់នាងទេតែយើងនឹងឲ្យគេយកនាងទៅលក់នៅក្រៅស្រុកបានទាំងលុយចំណេញទាំងមនុស្សទៀតត្រៀមខ្លួនឲ្យហើយទៅនាងនឹងបាត់មុខពីសិល្បះក្នុងពេលឆាប់ៗនេះហាសហា > ថេយ៉ុង និយាយមិនទាន់ផុតពីមាត់ផងកូនចៅរបស់គេក៏ចូលមកចាប់លើកនាងចេញទៅដាក់កប៉ាល់ដែលនៅម្ដុំនោះបាត់ទៅនេះហើយជាលទ្ធផលដែលនាងហ៊ានទាក់ទង់ប្ដីគេផ្ដាំតកូនចៅផង!!!សូមរងចាំភាគបន្ត🤧🙏
គីម ជុងកា🐼❄️🌸💜
BẠN ĐANG ĐỌC
មហិច្ឆតាអ្នកប្រុសគីមភូមិគ្រឹះចន👑
Viễn tưởngយើងគឺយើងនាងគឺនាងកុំប្រៀបធៀបគ្នាព្រោះនាងគ្រាន់តែជាធូលីប៉ុណ្ណោះក្នុងកែវភ្នែកយើង